ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងប្តី​ប្រចណ្ឌ​នឹងកូន​ប្រសា​ប្រុស ​ប្រពន្ធ​ដុតផ្ទះ​ឆេះម៉ដ្ឋ

12 ឆ្នាំ មុន

​ខេត្ត​កំពង់​ឆ្នាំង​​​ ៖ ​​ដោយសារ​​អត់ទ្រាំ​នឹង​ការ​​​ជេរ​បញ្ចោរ​របស់ប្តី​​ជា​រៀង​រាល់​​ថ្ងៃ​​​ដែល​​តែង​តែ​ចោទ​ប្រកាន់​ថា ​លួច​មានសហាយ​​ស្មន់​​ជា​មួយ​​កូន​ប្រសា​ បានធ្វើ​​ឱ្យ​​ប្រពន្ធ​​​​​យក​ភ្លើង​​ដុត​ផ្ទះ​បណ្តាល​​​​​ឱ្យឆេះ​​ម៉ដ្ឋ​​ កាលពីវេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃទី​​​១១ មិថុនា កន្លង​មក នៅ​ភូមិ​ត្រពាំង​​ក្រប៉ៅ ឃុំ​​ខ្ជងពពក ស្រុកទឹកផុស

​ខេត្ត​កំពង់​ឆ្នាំង​​​ ៖ ​​ដោយសារ​​អត់ទ្រាំ​នឹង​ការ​​​ជេរ​បញ្ចោរ​របស់ប្តី​​ជា​រៀង​រាល់​​ថ្ងៃ​​​ដែល​​តែង​តែ​ចោទ​ប្រកាន់​ថា ​លួច​មានសហាយ​​ស្មន់​​ជា​មួយ​​កូន​ប្រសា​ បានធ្វើ​​ឱ្យ​​ប្រពន្ធ​​​​​យក​ភ្លើង​​ដុត​ផ្ទះ​បណ្តាល​​​​​ឱ្យឆេះ​​ម៉ដ្ឋ​​ កាលពីវេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃទី​​​១១ មិថុនា កន្លង​មក នៅ​ភូមិ​ត្រពាំង​​ក្រប៉ៅ ឃុំ​​ខ្ជងពពក ស្រុកទឹកផុស ។​

លោកជួប ថាត ​អនុភូមិ​​​ត្រពាំង​​​ក្រប៉ៅ បាន​និយាយ​ថា គ្រួសារ​នេះ​​​មានប្រពន្ធ​ឈ្មោះ​ឌុន ណុន ​អាយុ​​៤២​ឆ្នាំ ​ដែលជា​អ្នក​​យក​ភ្លើង​​​ដុតផ្ទះ និង​មានប្តី​ឈ្មោះ​ជា ​សារិន អាយុ​​៤៨​ឆ្នាំ ​មាន​កូន​៦នាក់ ​បែកមានគ្រួសារ​​២នាក់ សល់​​៤​នាក់ ។

តាម​ការ​រៀបរាប់​​​​របស់ស្ត្រី​ជា​ប្រពន្ធ​ថា ​ជា​រៀង​រាល់ថ្ងៃ​ឱ្យតែ​​ប្តីគាត់​​ផឹកស៊ី​ស្រវឹង​​ពេល​​មក​ដល់​​​ផ្ទះតែ​ងតែ​​ជេរ​បញ្ចោរ​​រាល់ថ្ងៃ​ និង​បានចោទ​ប្រកាន់​ថា លួច​សហាយស្មន់​ជាមួយ​កូន​ប្រសា​ប្រុស​ទៀត​ផង​ ដោយ​ទ្រាំពុំ​បាន​​​ ណា​ខ្មាស​គេ​ផង ទើប​នៅ​ល្ងាច​ថ្ងៃទី​​១១ មិថុនា ​គាត់​ក៏យក​ធាង​​ត្នោត​ងាប់​មកឆួល​ដុត​​​ផ្ទះតែ​ម្តង​។​

​ទោះបីជា​បែបណា ​បុរសជាប្តី​ឈ្មោះ​ជា សារិន ​បានបដិសេធ​​​ថា គាត់​មិន​​​ដែល​ចោទ​ប្រពន្ធ​​ថា ​សហាយស្មន់​ជាមួយ​កូនប្រសា​​​នោះទេ ប៉ុន្តែ​រឿង​ផឹកស្រវឹង​គឺធ្លាប់​មែន​ ។ បុរស​ជា​ប្តីបាន​ដឹកដៃ​​អ្នក​កាសែត​​​ទៅចង្អុល​​ប្រាប់​​​ឆ្អឹង​ផ្ទះ​ដែល​បាន​ឆេះ​នោះ​ថា ​គាត់​មាន​​ការសោកស្តាយ​​​ខ្លាំង​ណាស់ ថ្វីដ្បិត​តែ​ផ្ទះ​​តូច​មែន ប៉ុន្តែ​​​ទម្រាំ​​​ធ្វើ​បាន​ប៉ុណ្ណេះ​គឺ​​ប្រើពេល​យូរណាស់​ ឥឡូវ​មាន​អីនៅ​​ទៀត។​

លោកជួប ថាត ​អនុប្រធាន​​​ភូមិបាន​បន្ត​ថា ​​​ផ្ទះនោះ​មានទំហំ​​​៤ម៉ែត្រគុណ​​​៦ម៉ែត្រ ​ធ្វើពី​ឈើ​​ប្រក់ស្លឹក​​ និងបាំង​ជញ្ជាំង​​​ស្លឹក​ក្រាលក្តារ​។ អ្នក​រស់​នៅ​ក្នុង​ផ្ទះ​​នេះ​មាន​​សមាជិក​​៧នាក់ ​រួមទាំង​​​​កូនប្រសា​ប្រុស​ម្នាក់​ផង ។ ក្រោយ​​ពេលឆេះ​​ផ្ទះ​អស់ ប្រពន្ធ​​ និង​កូន​​បានរត់ទៅ​​​ដេក​ផ្ទះ​​អ្នក​ជិត​ខាង ចំណែក​​បុរសជា​ប្តី​​ដេក​នៅ​រោង​​គោម្នាក់​ឯង ។

លោក​​អនុប្រធានភូមិ​​បាន​បន្ថែម​ថា ​គ្រួសារ​នេះ​​​ទាស់គ្នា​​​ស្ទើរ​​រាល់ថ្ងៃ មិន​​ខំធ្វើ​ស្រែ​ចំការ​ទេ ហើយ​​លោក​ធ្លាប់​ទៅសម្របសម្រួល​​​ និងអប់រំ​នៅ​​ស្នាក់​ការ​​ភូមិ​ញឹកញាប់​ ប៉ុន្តែ​​បុរសជាប្តី​​​មិន​​រៀង​ចាល​​ធ្វើ​​ឱ្យ​​​ប្រពន្ធ​ទ្រាំ​ពុំ​បាន​ក៏យក​​ភ្លើង​​ដុត​ផ្ទះ​​​ឆេះ​​ខ្ទេច​​​​តែម្តង ។ ​ទោះជា​យ៉ាង​ណា មិន​​គួរ​​ស្ត្រីជា​​ប្រពន្ធ​មានចិត្ត​​ក្តៅក្រហាយ រហូតដល់​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​គ្រួសារទេ​ កន្លង​មក​គេធ្លាប់​​តែ​ឮ ប្តី​ប្រើហិង្សាក្នុងគ្រួសារ​មាន​​​ដុត​នេះ ដុត​នោះ ឥឡូវ​បែរ​ជា​​​ស្ត្រី​ម្នាក់​នេះ​ប្រើអំពើ​មិនគប្បី​​ធ្វើ​​ឱ្យ​​បាត់បង់​​ភាពកក់ក្តៅ​ទៅ​វិញ៕