ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​ឃុំ​ពាម​​មានជ័យ​​​​​១.៤៧៧​គ្រួសារ​​សុំ​​សម្តេច​​តេ​ជោ​​ជួយ​ដោះ​​ស្រាយ​​​​ទុក្ខ​លំ​បាក​

12 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ប្រ​ជា​ពលរដ្ឋ​​ឃុំ​ពាម​មាន​ជ័យចំនួន​១.៤៧៧ គ្រួសារសុំ​ឱ្យ​សម្តេច​តេ​ជោ​​ហ៊ុន សែន​ជួយ​ដោះ​ស្រាយ​​ទុក្ខ​លំ​បាក​របស់​ពួកគាត់​ដែល​កំពុង​ត្រូវ​ការ​ស្ពាន​​ផ្លូវ​​ និង​មណ្ឌល​សុខ​ភាព​ជាចាំបាច់។​​ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ​សិស្ស​ ប្រជា​ពល​រដ្ឋ ​និង​មន្ត្រី​រាជ​ការ​គ្រប់ស្ថាប័ន​សុទ្ធ​តែង បានសំ​ដែង​នូវ​សុ​ច្ឆន្ទៈ​ និង​ជំនឿ​ជឿជាក់​ថា​

ខេត្តព្រៃវែង ៖ ប្រ​ជា​ពលរដ្ឋ​​ឃុំ​ពាម​មាន​ជ័យចំនួន​១.៤៧៧ គ្រួសារសុំ​ឱ្យ​សម្តេច​តេ​ជោ​​ហ៊ុន សែន​ជួយ​ដោះ​ស្រាយ​​ទុក្ខ​លំ​បាក​របស់​ពួកគាត់​ដែល​កំពុង​ត្រូវ​ការ​ស្ពាន​​ផ្លូវ​​ និង​មណ្ឌល​សុខ​ភាព​ជាចាំបាច់។​​ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ​សិស្ស​ ប្រជា​ពល​រដ្ឋ ​និង​មន្ត្រី​រាជ​ការ​គ្រប់ស្ថាប័ន​សុទ្ធ​តែង បានសំ​ដែង​នូវ​សុ​ច្ឆន្ទៈ​ និង​ជំនឿ​ជឿជាក់​ថា​ថ្ងៃ​ណា មួយ​សម្តេច​អគ្គ​ម​ហា​សេនា​បតីតេ​ជោ​ហ៊ុន​ សែន នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​ នឹងជួយ​ឱ្យ​ភូមិឃុំ​របស់ ពួកគាត់ មានការ​អភិវឌ្ឍន៍​ដូច​ភូមិ​ឃុំ​ដទៃ​ទៀត​ក្នុង​ខេត្ត​ព្រៃវែង​ដែរ។ សព្វថ្ងៃ​នេះភូមិ​ឃុំ​របស់ពួកគាត់ នៅ​មិន​ទាន់​មាន​ស្ពាន​ឆ្លង​កាត់​ទេ​គឺ​ប្រើ​ទូក​ដជា​មធ្យោ​បាយ​ឆ្លង​ទន្លេ ​ឯផ្លូវ​ពោ​រពេញ​ទៅ​ដោយ​ភក់​ល្បាប់​ពិ​បាក​ធ្វើ​ដំណើរ​ខ្លាំង​ណាស់​ ពិសេស​គឺ​នូវ​រដូវ​ភ្លៀង​ធ្លាក់។

ចំណែក​ឯ​មណ្ឌល​សុខ​ភាព​ក្នុង​ឃុំពាម​មានជ័យ ទាំងមូល​ក៏​មិន​ទាន់មាន​ដែរ ដែលទាំងអស់នេះ ជាទុក្ខ លំបាក​របស់ពួក​គាត់​ក្នុង​ឃុំ​ពាម​មាន​ជ័យ ស្រុកពារក៍។ សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ជា​ច្រើន​​បាន​ត្អូចត្អែរថា​«​ខ្ញុំ​ត្រូវ​មាត់​លោកគ្រូ​ស្ទើ​រ​រាល់ថ្ងៃ​ ព្រោះ​មក​មិន​ទាន់​ម៉ោង​រៀន ដោយ​សារ​ផ្ទះ​ខ្ញុំ​នៅ​ឆ្ងាយ​ជាង១០គីឡូម៉ែត្រ ពី​សាលា​រៀនពេលធ្វើដំណើរ ត្រូវ​ជិះកង់​កាត់​ភក់ល្បាប់​ និងរង់ ចាំឆ្លងទូក.​ដអស់ពេលរាប់ម៉ោងទៀត»។ ចំណែក​​មន្រ្តី​រាជ​ការ​លោក​គ្រូ​អ្នក​គ្រូ​ក៏​មាន​ការ​ត្អូ​ញ​​ត្អែរ​យ៉ាង​ដូច្នេះដែរ។

ចំណែក​ឯបញ្ហា​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ព្រួយបារម្ភ​​បំផុតនោះ​ គឺ​ពុំ​ទាន់​មាន​មណ្ឌល សុខ​ភាព​ជួយព្យាបាល​ជំងឺ។ អ្នក​មីង​ម្នាក់​អង្គុយ​រង់ចាំឆ្លងទូក.ដ​បាន​រៀបរាប់​ថា​«​ពិបាកណាស់ ក្មួយអើយ​ពេលឈឺ ម្តងៗ ទំរាំរត់មក​ដល់​មន្ទីរ ពេទ្យ​គឺ​ចង់ដាច់​ខ្យល់ទៅ​ហើយ​ ព្រោះផ្លូវ​ពិបាក​ពេក ហើយគ្មានមណ្ឌល​សុខ​ភាព​នៅ​ជិត​ត្រូវ​ទៅ​ឆ្ងាយ​រហូត​ដល់​ចុង​ខាង​ត្បូង​ឃុំ​ដែល​ជា​មណ្ឌល​សុខ​ភាព​របស់​ក្រុម​ហ៊ុន​ផែមខេម គេសង់​ ជូនសម្តេច​ និងលោក​ជំទាវ​បណ្ឌិត​ដែល​ថ្នាំ​សង្កូវ បានពី​ក្រុម​ហ៊ុន​ខ្លះ​ពី​រដ្ឋខ្លះ​តែមិនគ្រប់​គ្រាន់នោះ ទេ។ អ្នកមីង​បន្តថា​ ដោយសារ​តែផ្លូវពិបាក​ហើយ​មណ្ឌល​សុខភាព​​នៅឆ្ងាយ​រូបគាត់​​ក៏​ដូច​ជា​ប្រ​ជា​ពល​រដ្ឋ​ដទៃ​ទៀត​ដែរ​ត្រូវ​សំរេច​ចិត្ត​ទិញថ្នាំ ពេទ្យពីគ្លីនិក​យក​មក​ទុក​ផ្ទះ​ គ្រាន់លេប​ឈឺ​យប់​ព្រលប់ ឬ​ឈឺមិនសូវ​ ធ្ងន់​ធ្ងរ​។ ពួកគាត់​ដឹង​ថា​ការប្រើ​ឱសថ​ដោយ​គ្មានវេជ្ជ បញ្ជា​ គឺ​ជាការ​ប្រ​ថុយ​ប្រ​ថាន​​ និង​អាច​ប៉ះ​ពាល់​ដល់​​អយុជីវិត​ទៀតផង។​ ប៉ុន្តែ​ពួកគាត់​គ្មាន​ជំរើស​ទេ​ ព្រោះ​មណ្ឌល​សុខ​ភាព​នៅ​ឆ្ងាយ​ពេក​ហើយ​ផ្លូវ​ពិបាក​ទៀត។

លោកជូ​ ស៊ីផាត​មេ​ឃុំពាមមានជ័យបាន​រៀប រាប់ថា​ ក្នុងឃុំ​របស់លោកមាន​ប្រជាជន​ចំនួន១.៤៧៧ គ្រួសារ​ស្មើនឹង​៦.៦៥២នាក់ ក្នុងនោះ​ស្រ្តី​ចំនួន​ ៣.៥៥០ នាក់​ រស់នៅ​ក្នុងភូមិចំនួន៥។ លោក​មេឃុំ​តំណាង​ឱ្យ ប្រ​ជា​ពលរដ្ឋ​ទាំង​អស់​​ក្នុងឃុំ​បាន​សំណូមពរ​សុំ​ឱ្យ​រាជ រដ្ឋា ភិបាល​ ពិសេស​សមេ្តចតេជោ​ហ៊ុន សែន និង​លោក​​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន មេតា្ត ជួយ​​សង់​ស្ពាន​១ខ្សែប្រវែង​១៥៥ម៉ែត្រ​ ទទឹង ៧,៥០ មែត្រ​ឆ្លងកាត់​ទន្លេតូច​ពី​ឃុំ​ពាម​រក៍មកឃុំពាមមាន ជ័យ​ និងផ្លូវមួយ​ដែល​មាន​ប្រវែង​១១,៤០​គីឡូម៉ែត្រ​ផង ​ព្រោះ​ពេល​នេះ​ ប្រជា​ពល​​រដ្ឋ​កំពុង​ត្រូវការ​ជា​ចាំ បាច់​ខ្លាំងណាស់។

លោកទិត្យ យន់​ តំណាង​បុគ្គលិក​មណ្ឌល​សុខ​ភាព​ភូមិយើង​បាន​ប្រាប់​កោះ​សន្តិភាព​ថា​បច្ចុប្បន្ន មណ្ឌលសុខភាព​មាន​បុគ្គលិក​ ៤នាក់ និង​កម្មករម្នាក់ ធ្វើការ​ដើម្បី​ជួយព្យាបាល​ជំងឺ​ឱ្យ​ប្រជា​ពលរដ្ឋ​​ ដូចនេះ​ការ​គ្រប់គ្រង​មានការ​លំបាក​ណាស់​​សំណូមពរ​សុំ​ឱ្យ​ដាក់មណ្ឌល​សុខ​ភាព​ភូមិ​យើង​នេះ​ជាកម្មសិទិ្ធ​របស់ឃុំ​ពាមមាន ជ័យវិញ​មាន​ន័យថា ដាក់ជាមណ្ឌលសុខ ភាព​របស់​រដ្ឋ​ទើប​ងាយ​ស្រួល​ក្នុង​ការគ្រប់គ្រង ​។ ចំណែក​ប្រ​ជា​ពលរដ្ឋ​ និងមន្ត្រី​រាជការ​ជាច្រើន​ចង់បាន​មណ្ឌល​សុខភាពថ្មីមួយ​ទៀត​ដែល​ស្ថិត​នៅចំកណ្តាល​ឃុំ​ជិត​លំ​នៅ​ឋាន​របស់​ពួក​គាត់​ ដើម្បី​ងាយ​ស្រួល​រត់​ទៅ​រក​ពេទ្យ​ពេល​ឈឺ​យប់ព្រលប់។ ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ដែនដី​​ក្នុង​ឃុំ​ពាមមានជ័យ​មាន​ជំនឿជឿ​ជាក់​ថា​ សមេ្ត​ច អគ្គ​ម​ហា​សេនា​បតីតេ​ជោ​ហ៊ុន ហែន​ និង លោក​ជំទាវ​​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​ រានី​ ហ៊ុន​ សែន ប្រាកដ​ជា​ជួយ​ដោះ​ស្រាយ​នូវ​ទុក​លំបាក​ទាំង​នេះរបស់ពួកគាត់​​ ជាក់​ជា​មិន​ខាន​ ដូច​ដែល​សម្តេចធ្លាប់​មាន​ប្រសាសន៍​ថា ​«ទុក្ខលំបាក​របស់​ប្រជា​ពលរដ្ឋ​ គឺ​ជា​ទុក្ខលំបាក​របស់់សម្តេច» «ទីណាមានការលំបាក​​ទី​នោះ មាន​​គណបក្ស​ប្រជាជនកម្ពុជា​ជួយ​ដោះ​ស្រាយ» ៕