ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​និធិ​វិទ្យុ​ និង​​ទូរ​ទស្សន៍​បាយ័ន​​នាំ​យក​​អង្រឹង​ ​អាវ​ភ្លៀង និង​​គ្រឿង​សំណង់​ ​ជូន​ដល់​​បញ្ជា​ការ​​ស្រាល​​នគរ​បាល​ជាតិ​​ប្រចាំ​​ភូមិ​ភាគ​​ទី​៥

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា អង្គ​ភាព​បញ្ជា​ការ​ស្រាល​នគរ​បាល​ជាតិ​ប្រចាំ​ភូមិ​ភាគ​ទី​៥​ ស្ថិត​ក្នុង​បញ្ជា​ការ​ដ្ឋាន​វរ​សេនា​តូច​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៩១១ ស្ថិត​ក្នុង​ភូមិ​ចាន់​គិរី​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​បាន​ទទួល​អំណោយ​ពី​មូល​និធិ​វិទ្យុ និង​ទូរ​ទស្សន៍​បាយ័ន ។ ពិធីនេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា អង្គ​ភាព​បញ្ជា​ការ​ស្រាល​នគរ​បាល​ជាតិ​ប្រចាំ​ភូមិ​ភាគ​ទី​៥​ ស្ថិត​ក្នុង​បញ្ជា​ការ​ដ្ឋាន​វរ​សេនា​តូច​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៩១១ ស្ថិត​ក្នុង​ភូមិ​ចាន់​គិរី​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​បាន​ទទួល​អំណោយ​ពី​មូល​និធិ​វិទ្យុ និង​ទូរ​ទស្សន៍​បាយ័ន ។ ពិធីនេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ឯក​ ឯក ក្រិត្យ​ ទីប្រឹក្សា​ផ្ទាល់​​​លោក​ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​នាយក​ដ្ឋាន​កណ្តាល​នគរ​បាល​ការ​ពារ​ព្រំ​ដែន តំណាង​លោក​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ លោក​ហួត ឃាងវេង អគ្គ​នាយក​រង​តំណាង​លោក​ជំទាវ​ហ៊ុន​ ម៉ា​ណា អគ្គ​នាយិកា​វិទ្យុ និង​ទូរ​ទស្សន៍​បាយ័ន​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​អស់​លោក​ឧត្តម​សេនីយ៍​ វរ​សេនីយ៍​ និង​កង​កម្លាំង​នគរ​បាល​ការ​ពារ​ព្រំ​ដែន​ជា​ច្រើន​ទៀត​។

បន្ទាប់​ពី​បាន​ស្តាប់​សេចក្តី​រាយ​ការណ៍​របស់​លោក​ឧត្តម​សេនីយ៍​ត្រី​ខេង ស៊ុម ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​រាយ​ការណ៍​អំពី​សភាព​ការណ៍​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន និង​សកម្ម​ភាព​របស់​ទាហាន​សៀម ព្រម​ទាំង​បង្ហាញ​ពី​លទ្ធ​ផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រួច​មក​ លោក​ហួត ឃាង​វេង ​មាន​ប្រសាសន៍​ថា លោក​ជំទាវ​ហ៊ុន ម៉ា​ណា អគ្គ​នាយិកា​វិទ្យុ និង​ទូរ​ទស្សន៍​បាយ័ន​តែង​តែ​ចាត់​ឱ្យ​មន្ត្រី​ក្នុង​ក្រុម​ការ​ងារ​មូល​និធិ​វិទ្យុ​ និង​ទូរ​ទស្សន៍​បាយ័ន​ឆ្លៀត​ពេល​សំរាក​ពី​ការ​ងារ​នាំ​យក​​គ្រឿង​ឧប​ភោគ បរិ​ភោគ និង​សម្ភារ​​ប្រគល់​ជូន​កង​ទ័ព និង​កង​ក​ម្លាំង​នគរ​បាល​ជាតិ​ដែល​កំពុង​បំពេញ​ភារកិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​យ៉ាង​អង់​អាច​ក្លាហាន​នៅ​តាម​បន្ទាត់​ព្រំ​ដែន​ដើម្បី​ឆ្លើយ​តប​នូវ​ចំណុច​ខ្វះ​ខាត​ ហើយ​ក៏​មិន​អាច​ខ្វះ​បាន​។ នេះ​គឺ​ជា​លើក​ទី​២​ហើយ​ដែល​មូល​និធិ​វិទ្យុ និង​ទូរទស្សន៍​​នាំ​យក​អំណោយ​មក​ចែក​ជូន​ហើយ​ក៏​មាន​បន្ត​បន្ទាប់​ទៀត​ក្នុង​នាម​សមរភូមិ​ក្រោយ ឧបត្ថម្ភ​សមរភូមិ​មុខ​ រួម​ចំណែក​ការ​ពារ​បូរណ​ភាព​ទឹក​ដី​មិន​ឱ្យ​សត្រូវ​ឈ្លាន​ពាន​បាន​ឡើយ​។

លោក​បន្តថា មូល​និធិ​បាយ័ន​បាន​នាំ​យក​អង្រឹង​ចំនួន​១.៥២៣អង្រឹង​ អាវ​ភ្លៀង​ចំនួន​១.៥២៣​អាវ ស៊ីម៉ង់ត៍ ១៥​តោន និង​ដែក​សរសៃ​ទំហំ​៦​លី ២,៥​តោន​ ដែក​១២លី ចំនួន​២,៥​តោន និង​ដែក​ចំណង​មួយចំនួន​ទៀត​សរុប​២៩.៥២៣ដុល្លារ​។ ​លោក​អគ្គ​នាយក​រង​បាន​ពាំ​នាំ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​កង​ទ័ព​ ទាំង​នគរ​បាល​ពី​​លោក​ជំទាវ​ហ៊ុន ម៉ា​ណា​ ប្រធាន​មូល​និធិ​ទ្រទង់​សមរ​ភូមិ​មុខ​ ដែល​ជានិច្ច​កាល​លោក​ជំទាវ​តែង​តែ​គិត​គូ​រពី​សុខ​ទុក្ខ​របស់​កង​កម្លាំង​​ប្រដាប់​អាវុធដែល​​កំពុង​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​។

លោក​ឧត្តម​សេនីយ៍​ឯក ឯក ក្រិត្យ​ ប្រធាន​នាយក​ដ្ឋាន​​កណ្តាល​នគរ​បាល​ការ​ពារ​ព្រំ​ដែន​​បាន​ថ្លែង​​អំណរគុណ​​មូល​និធិ​វិទ្យុ និង​ទូរ​ទស្សន៍​​បាយ័ន​មាន​លោក​ជំទាវ​ហ៊ុន​ ម៉ា​ណា ជា​ប្រធាន​ដែលបាន​នាំ​យក​អំណោយ​ជា​សម្ភារ​ និង​គ្រឿង​សំណង់​សម្រាប់​ធ្វើ​លេណ​ដ្ឋាន​ឱ្យ​បាន​រឹង​មាំ​ដល់​កង​កម្លាំង​​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​ឈរ​ជើង​នៅ​តាម​ជួរ​បន្ទាត់​ព្រំ​ដែន​នៃ​ភូមិ​ភាគ​ទី​៥​ទាំង​មូល​ដែល​មាន​១០​វរ​សេនា​តូច​ ។ លោក​ថ្លែង​ថា ​សម្ភារ​ដែល​មូល​និធិ​វិទ្យុ​ និង​ទូរ​ទស្សន៍​បាយ័ន​​ឧបត្ថម្ភ​នា​ពេល​នេះ​ គឺ​មាន​សារ​សំខាន់​ណាស់​ដល់​កង​កម្លាំង​នគរ​បាល​យើង ពិសេស​នារដូវ​វស្សា​នេះ​។ រាល់​គ្រឿង​សំណង់​ដែលទទួល​​បាន​​នា​ពេលនេះ​នឹង​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ដោយ​ធ្វើ​លេណ​ដ្ឋាន​ជំរក​ឱ្យ​បាន​រឹង​មាំ​ និង​ធ្វើ​លេណ​ដ្ឋាន​ប្រយុទ្ធ​ចល័ត​ ហើយ​នេះក៏​បញ្ជាក់​ឱ្យ​ឃើញ​ថា សមរភូមិ​មុខ​ត្រូវ​តែ​ផ្សារ​ភ្ជាប់​ជាមួយ​សមរភូមិ​ក្រោយ​ដើម្បី​ការ​ពារ​នូវ​បូរណ​ភាព​ទឹក​ដី​របស់​យើង​ទាំង​អស់​គ្នា​។
លោក​ឯក ក្រិត្យ ​សន្យា​ថា អាវ​ភ្លៀង និង​អង្រឹង​ទាំង​នេះ​លោក​នឹង​យក​ទៅ​ប្រគល់​​ដល់​កង​កម្លាំង​ឱ្យ​បាន​គ្រប់ៗ​គ្នា​៕