ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិ​ភូ​​ខណ្ឌ​ទួល​គោក​​ និង​ខណ្ឌ​​៧មករា​​ចុះ​សាក​​សួរ​សុខ​​ទុក្ខកង​ទ័ព

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ គណៈ​ប្រតិ​ភូ​ខណ្ឌ​ទួល​គោក និង​ខណ្ឌ​៧​មករា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា បានទៅ​​សាក​សួរ​សុខ​ទុក្ខ​ និង​នាំ​អំណោយ​ឧបត្ថម្ភ​ដល់​កង​ទ័ព​វរ​អន្តរា​គមន៍​លេខ​៣៩៣ ចំណុះ​កង​​ពល​តូច​អន្តរា​គមន៍​លេខ​៩​ដែល​ឈរ​ជើង​នៅ​តំបន់​អូរ​ចាក់​ច្រែង​ ស្ថិត​នៅ​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​​ ខេត្ត​ព្រះ​វិហារ​

ខេត្តព្រះវិហារ ៖ គណៈ​ប្រតិ​ភូ​ខណ្ឌ​ទួល​គោក និង​ខណ្ឌ​៧​មករា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា បានទៅ​​សាក​សួរ​សុខ​ទុក្ខ​ និង​នាំ​អំណោយ​ឧបត្ថម្ភ​ដល់​កង​ទ័ព​វរ​អន្តរា​គមន៍​លេខ​៣៩៣ ចំណុះ​កង​​ពល​តូច​អន្តរា​គមន៍​លេខ​៩​ដែល​ឈរ​ជើង​នៅ​តំបន់​អូរ​ចាក់​ច្រែង​ ស្ថិត​នៅ​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​​ ខេត្ត​ព្រះ​វិហារ​។

អំណោយ​ដែល​នាំ​យក​ទៅ​ឧបត្ថម្ភ​ដល់​កង​ទ័ព​ក្នុង​ឱកាស​នោះ រួម​មាន​ផ្ទាំង​សូឡា​ជប៉ុន ៨៣A និង​អាគុ​យ​១សម្រាប់​​ កៅ​ស៊ូ​កង់​ចំនួន​៧០​ផ្ទាំង មី​ចំនួន​១៥០​កេស​ធំ និង​១៥០​កេស​តូច​ ទឹក​ស៊ីអ៊ីវ​ចំនួន​៣០​យួរ ទឹក​ត្រី​ចំនួន​២០​យួរ​ ត្រី​ខ​​ចំនួន​១០​កេស សាច់​ក្រក​ចំនួន២០០គីឡូ​ក្រាម​ មុង​ចំនួន​២០០​មុង ថ្នាំ​ពេទ្យ​ចម្រុះ​ចំនួន​២០​គីឡូ​ក្រាម​ ថ្នាំ​គ្រុន​ចាញ់​២​កាតុង​ និង​ថវិកា​ចំនួន​៤​លាន​រៀល​។ ក្រៅ​ពី​ឧបត្ថម្ភ​ដល់​កង​អង្គ​ភាព​គណៈ​ប្រតិ​ភូ​ក៏​បាន​ឧបត្ថម្ភ​ដល់​ដៃ​កង​ទ័ព​ចំនួន​២​លាន​រៀល​ទៀត​។

ក្រោយ​ពី​​សាក​សួរ​សុខ​ទុក្ខ​និង​នាំ​អំណោយ​ឧបត្ថម្ភ​​ដល់​កង​ទ័ព​វរ​លេខ​៣៩៣​ ដែល​ជា​វរៈ​ចង​សម្ព័ន្ធ​ភាពជាមួយ​​ខណ្ឌ​ទាំង​ពីរ​ដែល​ឈរ​ជើង​នៅ​សមរ​ភូមិ​មុខរួច​មក​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា គណៈ​ប្រតិ​ភូ​បន្ត​ដំណើរ​ទៅ​សាក​សួរ​សុខ​ទុក្ខ​ និង​នាំ​អំណោយ​ឧបត្ថម្ភកង​ពល​តូច​លេខ​៤២​ដែល​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​តាមាន់​ ខេត្ត​បន្ទាយ​មាន​ជ័យ​។
អំណោយ​ដែល​នាំ​ទៅ​ឧបត្ថម្ភ​ក្នុង​ឱកាស​នោះ​​មាន​​មី​យើង​ចំនួន​១០០​កេស​ ត្រី​ខ​ចំនួន​៤​កេស ទឹក​ដោះ​គោ​ចំនួន​២​កេស ឧបត្ថម្ភ​ដល់​កង​ពល​តូច​លេខ​៤២​ចំនួន​២​លាន​រៀល​ ឧបត្ថម្ភ​ដល់​លោក​វរ​សេនីយ៍​ឯក​នាក់ វង្ស ចំនួន​១​លាន​រៀល និង​បាន​ឧបត្ថម្ភ​ដល់​កង​ទ័ព​ដោយ​ផ្ទាល់​ដៃ​ចំនួន​១​លាន​៦​សែន​រៀល​ទៀត។

នៅ​ក្នុង​ឱកាសនោះ​លោក​សេង រតនៈ​ អភិ​បាល​ខណ្ឌ​ទួល​គោក​បាន​ឱ្យ​ដឹង​ថា ​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំពេញ ​តែង​បាន​ណែ​នាំ​ដល់​មន្ត្រី​រាជ​ការ​ក្នុង​ខណ្ឌ​ទាំង​៨​ក្នុង​រាជ​ធានី​ភ្នំពេញ​ឱ្យ​បំផុស​ចលនា​សប្បុរស​ជន​ មន្ត្រី​រាជ​ការ​ក្រោម​ឱវាទ​ឱ្យ​ចូល​រួម​ជា​សម្ភារ​ និង​ថវិកា​ ហើយ​នាំ​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​កង​ទ័ព​ដែល​ឈរ​ជើង​នៅ​សមរ​ភូមិ​ជា​បន្ត​បន្ទាប់​។

លោក​សេង រតនៈ​ អភិ​បាល​ខណ្ឌ​ទួល​គោក​​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​នាំ​អំណោយ​ឧបត្ថម្ភ​ដល់​កង​ទ័ព​នៅ​សមរ​ភូមិ​មុខ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព​ពី​សមរ​ភូមិ​ក្រោយ​។
អំណោយ​ដែល​នាំ​យក​ទៅ​ឧបត្ថម្ភ​ដល់​កង​ទ័ព​នេះ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភរបស់​​សប្បុរស​ជន​នានា​ ព្រម​ទាំង​មន្ត្រី​រាជ​ការ​ក្នុង​ខណ្ឌ​ទួល​គោក​ និង​ខណ្ឌ​៧​មករា​ ៕