ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​លំ​ហាត់​ប្រាណ​​ជួយ​ការ​ពារ​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

12 ឆ្នាំ មុន

លំ​ហាត់​ប្រាណ​គឺ​ជា​សកម្ម​ភាព​មួយ​ដែល​គេ​ត្រូវ​តែរក្សា​ឲ្យ​មាន​ជា​បន្ត​ ជាប់ជា​ប្រចាំ​។ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា មនុស្ស​មាន​វ័យ​ចំ​ណាស់​បន្តិ​ចដែល​ធ្វើឱ្យ​​រាង​កាយ​បែក​ញើស​យ៉ាង​ទៀង​ទាត់ ​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ Silent Strokeបន្តិច​បន្តួច​ប៉ុណ្ណោះ​ធៀប​នឹង​អ្នក​ដែល​មិន​ដែល​ហាត់​ប្រាណ​ទាល់​តែ ​សោះ​។
ជំ​ងឺ​ស្ត្រូក(​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​)​អាច​បំ​ផ្លាញ​ខួរ​ក្បាល​ តាម​រយៈ​ការ​ដាច់​សរសៃ​ឈាម​មិន​ឲ្យឈាម​ហូរ​ទៅ​កាន់​ខួរ​ក្បាល​។ ប៉ុន្តែ​មិន​ដូច​ជា​ជំ​ងឺ​ស្ត្រូក​ធំ​ៗ​មួយ​ចំ​នួន​ទៀត​ដែល​ត្រូវ​បាន​គេ​ ដឹង​តាម​រយៈ​រោគ​សញ្ញា​ខាង​ក្រៅ​ដូច​ជា​ខ្សោយ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ ​ឬក៏​ពិ​បាក​ក្នុង​ការ​និយាយ​នោះ​ទេ Silent Strokeមិន​បាន​បញ្ចេញ​រោគ​សញ្ញា​ឲ្យ​គេ​ដឹង​មុន​ឡើយ​។ អ្នក​ដែល​កើត​ជំ​ងឺ​នេះ​មិន​បាន​ដឹង​ថា​ខ្លួន​ឯង​មាន​ជំ​ងឺ​ឡើយ​។ ចំ​ពោះ​អ្នក​ដែល​មាន​វ័យ​ចាស់​ងាយ​នឹង​កើត​ជំ​ងឺ​ស្ត្រូក​ប្រភេទ​នេះ​ខ្លាំង ​ណាស់ ជា​ពិសេស​ស្ត្រី​។ ប៉ុន្តែ​វា​ក៏​អាច​កើត​នៅ​លើ​មនុស្ស​វ័យ​ក្មេង​បាន​ដែរ ។

លំ​ហាត់​ប្រាណ​គឺ​ជា​សកម្ម​ភាព​មួយ​ដែល​គេ​ត្រូវ​តែរក្សា​ឲ្យ​មាន​ជា​បន្ត​ជាប់ជា​ប្រចាំ​។ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា មនុស្ស​មាន​វ័យ​ចំ​ណាស់​បន្តិ​ចដែល​ធ្វើឱ្យ​​រាង​កាយ​បែក​ញើស​យ៉ាង​ទៀង​ទាត់​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ Silent Strokeបន្តិច​បន្តួច​ប៉ុណ្ណោះ​ធៀប​នឹង​អ្នក​ដែល​មិន​ដែល​ហាត់​ប្រាណ​ទាល់​តែ​សោះ​។
ជំ​ងឺ​ស្ត្រូក(​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​)​អាច​បំ​ផ្លាញ​ខួរ​ក្បាល​តាម​រយៈ​ការ​ដាច់​សរសៃ​ឈាម​មិន​ឲ្យឈាម​ហូរ​ទៅ​កាន់​ខួរ​ក្បាល​។ ប៉ុន្តែ​មិន​ដូច​ជា​ជំ​ងឺ​ស្ត្រូក​ធំ​ៗ​មួយ​ចំ​នួន​ទៀត​ដែល​ត្រូវ​បាន​គេ​ដឹង​តាម​រយៈ​រោគ​សញ្ញា​ខាង​ក្រៅ​ដូច​ជា​ខ្សោយ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ ​ឬក៏​ពិ​បាក​ក្នុង​ការ​និយាយ​នោះ​ទេ  Silent Strokeមិន​បាន​បញ្ចេញ​រោគ​សញ្ញា​ឲ្យ​គេ​ដឹង​មុន​ឡើយ​។ អ្នក​ដែល​កើត​ជំ​ងឺ​នេះ​មិន​បាន​ដឹង​ថា​ខ្លួន​ឯង​មាន​ជំ​ងឺ​ឡើយ​។ ចំ​ពោះ​អ្នក​ដែល​មាន​វ័យ​ចាស់​ងាយ​នឹង​កើត​ជំ​ងឺ​ស្ត្រូក​ប្រភេទ​នេះ​ខ្លាំង​ណាស់ ជា​ពិសេស​ស្ត្រី​។ ប៉ុន្តែ​វា​ក៏​អាច​កើត​នៅ​លើ​មនុស្ស​វ័យ​ក្មេង​បាន​ដែរ ។
Silent Strokeក៏​មិន​ដូច​គ្នា​នឹង​ជំ​ងឺ​ Mini-Strokeដែរ​។

ការ​សិក្សា​ដែល​ដឹក​នាំ​ដោយ​សាកល​វិទ្យា​ល័យ​Columbia Universityនិង​សា​កល​វិទ្យា​ល័យ​University of Miamiបាន​ពិនិត្យ​ទៅ​លើ​មនុស្ស​១២៣៨នាក់​ដែល​អ្នក​ទាំង​នោះ​មិន​ធ្លាប់​មាន​ជំ​ងឺ​ស្ត្រូក​។ ក្នុង​ចំ​នួន​នេះ​មាន​៤៣%​មិន​បាន​ហាត់​ប្រាណ​ទៀង​ទាត់​  ៣៦%ហាត់​តិច​តួច​ដូច​ជា​ការ​ដើរ​ឬក៏​លេង​កូន​ហ្គោល​ ឯ២១%​ហាត់​ប្រាណពី​មធ្យម​ទៅ​ច្រើន​​ដូចជា​រត់​ត្រឹក​ៗ​ ជិះ​កង់​និង​ហែល​ទឹក​។ ជាច្រើន​ឆ្នាំ​ក្រោយ​មក​នៅ​ពេល​ដែល​អ្នក​ធ្វើ​ពិ​សោធន៍​មាន​អាយុ​ជា​មធ្យម​៧០​ឆ្នាំ​  អ្នក​ស្រាវ​ជ្រា​ក៏​បាន​ពិនិត្យ​ម្តង​ទៀត​តាម​រយៈ​ការ​ស្គែន​MRI​។​ ជា​លទ្ធផល​គេ​រក​ឃើញ​ថា អ្នក​ដែល​ហាត់​ប្រាណ​ពី​មធ្យម​ទៅ​ច្រើនមាន​តែ​​៤០%​ប៉ុណ្ណោះ​ដែល​ប្រឈម​នឹង​ការ​កើត​ជំ​ងឺ​Silent Stroke ធៀប​នឹង​អ្នក​មិន​ដែល​ហាត់​ប្រាណ​​។

ការ​សិក្សា​លើក​នេះ​​គេ​មិន​បាន​រក​ឃើញពី​​ភាព​ខុស​គ្នា​រវាង​អ្នក​ហាត់​ប្រាណ​តិច​តួច​និង​អ្នក​មិន​ហាត់​ប្រាណ​នោះ​ទេ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​គេ​ក៏​មិន​គួរ​បោះ​បង់​ចោល​ការ​ហាត់​ប្រាណ​តិច​តួច​នោះ​ដែរ​។ យ៉ាង​ហោច​ណាស់​វា​ក៏​អាច​ធ្វើ​ឲ្យ​រាង​កាយ​មាន​សកម្ម​ភា​ព​ដែរ​។
«ការ​មិន​មាន​សកម្មភាព​  ភាព​ធាត់​ដុះ​ពោះ​កំ​ប៉ោង​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ជា​មេហេតុ​នាំ​ឲ្យ​សម្ពាធ​ឈាម​ក៏​ដូច​ជា​ខ្លាញ់​កូ​ឡេស្តេរ៉ូល​ឡើង​ខ្ពស់​ មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ជំ​ងឺ​បេះ​ដូង​និង​ស្ត្រូក​» ៕