ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្សារ​ដែល​​​​អគ្គិភ័យ​​​ឆាប​ឆេះ​​​​គ្រប​ដំបូលពី​​រ​ជួរ​ប្តូរ​​ឈ្មោះ​ថា ​ផ្សារ​សាមគ្គី​​​ក្រចេះ​​​ក្រុង​

12 ឆ្នាំ មុន

​ខេត្តក្រចេះ​​​ ៖ ​អាជ្ញាធរ​​​ខេត្ត​បាន​​ដាក់​​​ផ្ទាំង​គំនូរប្លង់​​​របស់ផ្សារ​​ក្រចេះ​​​​តាំង​បង្ហាញ​​​នៅ​ចំពីមុខ​ទីប្រជុំ​ជនផ្សារ ក្រោយពី​​បាន​សម្រិត​សម្រាំង​​គូស​វាស​ដោយ​​ក្រុមវិស្វករ​​ និងស្ថាបត្យ​ករ​​ដ៏​ចំណា​នក្នុង​​ស្រុក​​​អស់រយៈ​ពេល​​៧ថ្ងៃ​​​រួចមក ​និង​បាន​​​សម្រេច​ដាក់​ឈ្មោះ​ថា ​​ផ្សារ​សាមគ្គី​ក្រចេះ​​ក្រុង​

​ខេត្តក្រចេះ​​​ ៖ ​អាជ្ញាធរ​​​ខេត្ត​បាន​​ដាក់​​​ផ្ទាំង​គំនូរប្លង់​​​របស់ផ្សារ​​ក្រចេះ​​​​តាំង​បង្ហាញ​​​នៅ​ចំពីមុខ​ទីប្រជុំ​ជនផ្សារ ក្រោយពី​​បាន​សម្រិត​សម្រាំង​​គូស​វាស​ដោយ​​ក្រុមវិស្វករ​​ និងស្ថាបត្យ​ករ​​ដ៏​ចំណា​នក្នុង​​ស្រុក​​​អស់រយៈ​ពេល​​៧ថ្ងៃ​​​រួចមក ​និង​បាន​​​សម្រេច​ដាក់​ឈ្មោះ​ថា ​​ផ្សារ​សាមគ្គី​ក្រចេះ​​ក្រុង​។​

គួររំឭក​ថា ​​មុននេះ​គ្រោះ​មហន្តរាយ​​​ដោយ​អគ្គិភ័យ​​​មួយបាន​បង្កឡើង​​កាលពីវេលា​ម៉ោង​​​​១២​និង​​​៤៥នាទីរំលង​​​អ​ធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​​២ មិថុនា ​ទៅលើទី​តាំង​ផ្សារ​ធំក្រចេះ ​​ស្ថិត​នៅ​​​ភូមិ​​ផ្សារ​វែង ​សង្កាត់ក្រចេះ ​ក្រុង​ក្រចេះ ​​​​មាន​​​ទំហំ​​​​៥០ម៉ែត្រគុណ​​​៩៧ម៉ែត្រ ក្នុងនោះ​​​មាន​តូបលក់​​​​សម្ភារ​​ចំនួន​​៥២១​តូប ស្ទើរ​តែ​​​វិនាសហិន​ហោច ​​ក្នុងអំណាច​​ភ្លើង​​ ចំណែក​​​ឯ​សម្ភារ​​របស់អាជីវករ​​​មួយចំនួន​ធំត្រូវ​​បានដឹក​​​ជម្លៀស​ចេញ​ទាំងប្រថុច​ញ៉ុច ។​

កាលពីព្រឹកថ្ងៃទី​​​១២ មិថុនា ​​គំនូរប្លង់​​​​ដ៏ស្រស់​​​​​​ស្អាត​​របស់​​ផ្សារ​សាមគ្គី​​ក្រចេះ​ក្រុង ​ត្រូវ​បាន​​ដាក់​តាំង​​​បង្ហាញ​​ដោយអាជ្ញាធរ​ខេត្ត ​​ស្រប​ពេល​ដែល​​ការ​ជួបសំណេះ​សំណាល​​​​ជា​លើកទី​​២ ​​ជា​មួយ​​​​ក្រុម​អាជីវករ​​​​នៅសាល​មហោស្រព​​​ខេត្ត ក្រោម​​​អធិបតីភាព​​​លោកទេស​រដ្ឋ​មន្ត្រីអ៊ឹម ឈុន​លឹម ​​រដ្ឋ​មន្ត្រី​​​ក្រសួងរៀបចំ​​​ដែនដី​​នគរូបនីយ​កម្ម និង​សំណង់​​ និងជា​​ប្រធា​ន​ក្រុមការងារ​​​​ថ្នាក់​កណ្តាល​​ចុះ​​ជួយខេត្តក្រចេះ ​លោកខាំ ​​ភឿន ​អភិ​បាល​ខេត្ត​​​ក្រចេះ ។​

​គំនូរប្លង់​​​​គម្រោង​សាង​សង់​​​ថ្មីរបស់​គម្រោង​​ផ្សារ​សាមគ្គី​​​​ក្រចេះ គឺ​​​​សាង​សង់​​​ជាន់ផ្ទាល់​​​ដី​​ដោយចាក់​​បេតុង ​​និង​មាន​​​ដំបូលពី​​រជួរ​​​គ្រប​ពីលើ​​តាម​​រយៈ​ការ​បញ្ចាំង​ស្លាយ ដែលមើល​ទៅ​​ពោរ​ពេញទៅ​ដោយសោភ័ណ​ភាព​យ៉ាង​ស្រស់​បំព្រង​​គួរ​​ឱ្យ​ចាប់អារម្មណ៍​។​

លោក​ឆាយ​​ ឫទ្ធី​សែន ​ជា​ស្ថាប​ត្យករ​នគរូប​នីយកម្ម​វិទូ ​បានបកស្រាយ​តាមការ​បញ្ចាំង​​ស្លាយ​ថា ​ការ​គូរប្លង់​​គម្រោង​​ទីតាំង​ថ្មី​​​ដែលនឹង​ត្រូវ​​សាង​សង់​​ជូនប្រជា​អាជីវ​ករ​​​រងគ្រោះ​​ទាំង​អស់​នេះ ​​បានរៀប​​ចំ​​ឡើងដោយក្រុមវិស្វករ​​ និង​ស្ថាបត្យករ​​ដ៏ចំណានៗ ដោយត្រូវ​ចំណាយ​​​​រយៈ​ពេល​​​៧​ថ្ងៃ ទើប​បានអនុម័ត​​រួចរាល់ជា​ផ្លូវ​ការ ។ ចំពោះ​ប្លង់​​ដែលបាន​បង្ហាញ​​ជូន​​ក៏ដូចជា​សំណង់​​​ជាក់ស្តែង​គឺ​​​ក្រុម​ការងារ​​​បានធ្វើការ​សិក្សា​​​យ៉ា​ងយកចិត្តទុកដាក់​​បំផុត ដោយ​​គិតទាំង​​គុណ​ភាព​គ្រឹះ ​និង​សំណង់​​​សុវត្ថិភាព ​ព្រម​ទាំង​​សោភ័ណ​ភាព​បរិយាកាស​​ទាំងក្នុង និងក្រៅ​​ផ្សារ ដែល​មាន​​​ការប៉ាន់​​​ប្រមាណ​ថា ​នឹងមានគុណភាព​​​ចាប់​ពី​​​​​៥០​ឆ្នាំ​​ឡើងទៅ ។​

ប្រជា​ពលរដ្ឋ​អាជីវករ​​មាន​ចំនួន​រាប់​រយ​នាក់​​ដែលបាន​​មក​ជួបជុំគ្នា​​​នាព្រឹក​នោះ​​​បាន​គាំទ្រ​​យ៉ាង​ពេញទំហឹង​​ទៅលើ​គំនូរប្លង់​​ដែលអាជ្ញាធរ​​​បាន​ដាក់​​បង្ហាញ​​ឱ្យមើល ​​ជាមួយគ្នា​នេះ ​អាជីវ​ករ​​ទាំង​អស់​​បាន​​សំណូមពរ​​​​ដល់អាជ្ញាធរ​ទៅលើ​ការ​​​សាង​​សង់​​​តូបលក់ ​​គឺពួកគាត់​សុំ​ឱ្យ​អាជ្ញាធរ​​ជា​មន្ត្រី​​​​កង​​វិស្វ​កម្ម​ដែល​សាង​សង់​​ជា​អ្នកទទួល​ធ្វើ​​​​ទាំងអស់ ក្នុង​លក្ខណៈ​ដូចៗគ្នា។​ ​​រី​ឯថ​វិកា​​​ពួក​ គាត់ ជា​ម្ចាស់​​​​កម្មសិទ្ធិ​​ជា​អ្នក​ចំណាយ​​រៀងៗខ្លួន។ ​ការ​សំណូមពរ​​​នេះ​ត្រូវ​បាន​ គណៈប្រតិភូ​​​​ទទួល​យក​ និងធ្វើ​​​​ឯកសារ​​បញ្ជូន​ទៅរាជ​រដ្ឋា​ភិ​បាល​​​ដើម្បី​​អនុម័ត​បន្ត​។​

មានមតិសំណេះ​សំណាល​ជាមួយអាជីវករ​​​​នា​ព្រឹក​នោះ លោកទេស​រដ្ឋមន្ត្រី​អ៊ឹម ឈុនលឹម ​​បាន​មានប្រសាសន៍​ថា ចំពោះ​ផ្សារ​​​នេះគឺ​​រាជ​រដ្ឋា​ភិ​បាល​​បាន​សម្រេច​​​​ដាក់ឈ្មោះ​​ឱ្យ​​ថា ​​ផ្សារ​សាមគ្គី​​ក្រចេះ​ក្រុង​​​ ព្រោះ​ថា ​ថវិកា​​​សម្រាប់​សាង​​សង់​​ផ្សារ​ថ្មី​​លើទីតាំង​​​ចាស់មួយ​នេះ​បានមក​ពី​​​ការ​រៃ​​អង្គាស​​បដិភាគ​ពីសំណាក់​សប្បុរស​ជន ​​ជាអភិ​បាល​នៅគ្រប់​​​​ខេត្ត​-ក្រុង និង​​ក៏ជា​​​​អំណោយដ៏​ថ្លៃ​ថ្លា​​របស់​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន ​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងវប្បធម៌​​នៃការ​ចែក​រំលែក និង​ស្មារតី​សាមគ្គី ។ លោក​ទេស​​រដ្ឋ​មន្ត្រី​​​​បានមានប្រសាសន៍​​​ទៀត​ថា ​​ស្រប​ពេល​ដែល​​​ការ​​​សាង​សង់​កំពុងតែ​​ចាប់ផ្តើម ​អាជ្ញា​ធរ​បាន​​បង្កើត​​គណៈ​​កម្ម​ការ​​ផ្សារ និង​អនុ​គណៈ​​កម្ម​ការ​​​​ផ្សារ ​ដោយបាន​ជ្រើសរើស​​យក​មន្ត្រី​ក្នុង​ជួររដ្ឋាភិបាល​ក្នុងខេត្ត​​​ទាំងអស់ ។

លោកទេស​រដ្ឋ​មន្ត្រី​​ក៏បានលើកឡើង​ពី​​​សេច​ក្តី​​​​សម្រេច​របស់​​រាជ​រដ្ឋាភិបាល ដែលបាន​​ដាក់​ជូន​ថា គ្រប់​​អាជីវករ​​​ដែល​លក់​ក្នុងផ្សារ​​​ទាំងអស់​​​​ នឹងទទួលបានតូប​សាង​សង់​​​ថ្មី ស្ថិត​​នៅ​លើទីតាំង​​​ចាស់​កន្លែង​​​ដដែល ជា​លក្ខណៈ​តែមួយ។​ ជាង​នេះ​​​​​ទៅទៀត រដ្ឋាភិបាល​​​​បាន​​បញ្ឈប់​​​ការ​វិនិ​យោគ​​​​​​ផ្សារ​ក្រចេះ ​​ទៅ​ឱ្យក្រុម​​ហ៊ុន​ឯកជន​​​ណា​មួយ​​​ទៀតហើយ ។ ដូច្នេះផ្សារនេះគឺជាផ្សារទាំង អស់គ្នា​ ៕