ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​​សណ្ឋា​គារ​​ឯក​រាជ្យ​​ក្រុង​​ព្រះសីហនុ​​​ចូលរួម​ផ្សព្វផ្សាយ​​​ទេសចរណ៍​នៅ​តំបន់​ឆ្នេរ​សមុទ្រ

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​បុគ្គលិក​សណ្ឋាគារ​ឯក​រាជ្យអតីតសណ្ឋាគារ៧ជាន់ក្រុងព្រះសីហនុ បាន​ធ្វើយុទ្ធនាការផ្សព្វផ្សាយ​ជាសកម្ម​ភាព​មួយ​ចំនួន​ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អោយមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ខណៈ​ពេលដែលឆ្នេរសមុទ្រកម្ពុជាដាក់ចូលជាផ្លូវការ ក្នុងក្លឹបឆ្នេរស្អាតនៅលើពិភពលោក ។ ​សកម្ម​ភាពនេះ

ខេត្តព្រះសីហនុ ៖ ​បុគ្គលិក​សណ្ឋាគារ​ឯក​រាជ្យអតីតសណ្ឋាគារ៧ជាន់ក្រុងព្រះសីហនុ បាន​ធ្វើយុទ្ធនាការផ្សព្វផ្សាយ​ជាសកម្ម​ភាព​មួយ​ចំនួន​ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អោយមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ខណៈ​ពេលដែលឆ្នេរសមុទ្រកម្ពុជាដាក់ចូលជាផ្លូវការ ក្នុងក្លឹបឆ្នេរស្អាតនៅលើពិភពលោក ។ ​សកម្ម​ភាពនេះ គឺជាការរួមចំណែកជាមួយ​អាជ្ញា​ធរ​ខេត្ត ក៏ដូចជាស្ថាប័នពាក់ព័ន្ធ និងអាជីវ​ករ​ទាំង​អស់ដែលកំពុងធ្វើអាជីវកម្មខាងវិស័យ ទេស​ចរណ៍ រួមគ្នាធ្វើអោយសោភ័ណភាព បរិ​ស្ថាន​តំបន់ឆ្នេរ និងការធ្វើអាជីវកម្ម ប្រព្រឹត្តទៅ​ដោយតម្លាភាព និងទទួលការពេញចិត្តពីអ្នក​ទេស​ចរ ។

លោកសាន គីឌែន តំណាង​សណ្ឋាគារ​​ឯក​រាជ្យ​ដែលដឹកនាំបុគ្គលិកចុះធ្វើការផ្សព្វផ្សាយ គោលការណ៍លើកស្ទួយវិស័យទេសចរណ៍នៅ​ឆ្នេរអូរឈើទាល កាលពីព្រឹកថ្ងៃទី១១​មិថុនា​បានបញ្ជាក់ថា សណ្ឋាគារឯករាជ្យនឹងធ្វើ​សហ​ប្រតិបត្តិការគ្រប់យ៉ាងជាមួយ​ស្ថាប័នរដ្ឋដែល​ទទួលខុសត្រូវខាងវិស័យទេសចរណ៍ ដើម្បី​ធ្វើឱ្យកំណើនភ្ញៀវទេសចរ​កាន់​តែកើនឡើង ក្រោយពេលដែលឆ្នេរសមុទ្រ​កម្ពុជា​យើងត្រូវ​បាន​ទទួលស្គាល់ជាអន្តរជាតិថា ជាឆ្នេរ​ស្អាត​នៅ​លើពិភពលោក ។ ក្នុងនាម​វិស័យ​ឯកជន ក្រុម​ហ៊ុនសណ្ឋាគារ ឯករាជ្យក៏បានតម្រង់​ទិស​នៃការធ្វើអាជីវកម្មរបស់ខ្លួន ស្របតាម​គោល​​ការណ៍របស់ក្រសួងទេសចណ៍ និងអាជ្ញា​ធរខេត្ត​រួមមានការកម្រិតកំណត់​តម្លៃជាដើម ​ដូចជា​បច្ចុប្បន្ននេះ ភ្ញៀវដែល​មក​សម្រាកនៅ​សណ្ឋារ​៧ជាន់ចំណាយប្រាក់ត្រឹមតែ១២៥ដុល្លារអាច​ស្នាក់នៅបានចំនួន២យប់៣ថ្ងៃរួមនឹងអាហារ​ពេលព្រឹកសម្រាប់មនុស្ស២នាក់ផងដែរ ។ ​

តម្លៃកំណត់នេះនឹង​មិនប្រែប្រួលទេ បើទោះ​ជាពេលមានបុណ្យ​ទាន​ធំៗ ឬភ្ញៀវច្រើនហើយ​តិចយ៉ាងណាក៏ដោយ។ យោងតាមមន្ត្រីនៅមន្ទីទេសចណ៍ខេត្តបានឱ្យដឹងដែរថា បច្ចុប្បន្នអាជ្ញា​ធរ​ខេត្តបានរឹត​បន្តឹង​ការធ្វើអាជីវកម្មតាមសណ្ឋាគារ ផ្ទះសំណាក់ សំដៅលុបបំបាត់ភាពអនាធិប​​តេយ្យផ្សេងៗដែល​ជាកត្តាធ្វើឱ្យ​ភ្ញៀវ​ទេស​ចរ​ធុញទ្រាន់ ៕