ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់គុក​​៥លើក​​​ចេញ​មក​​វិញ​វាយ​​ប្រពន្ធ​​ជាប់​​​គុក​ទៀត

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​ទំ​នង​ជាមិន​ចង់​​ដេ​ក​ផ្ទះ ​ព្រោះ​ផ្ទះ​របស់​ខ្លួន​​​​ជា​ផ្ទះ​ស្លឹក​ក្តៅ​​​​ស្អុះ​ស្អាប់​​​មិន​ត្រ​ជាក់​ស្រួល​ដូច​នៅ​ក្នុង​គុក​ដែល​​ធ្វើ​​ពី​ថ្មទេ​មើល​ទៅ ​ទើប​បាន​ជា​បង្ក​ឱ្យ​មាន​បញ្ហា​រហូត​អស់​ពី​រឿង​មួយ​ចូល​ទៅ​រឿង​មួយ ​សឹង​តែ​យក​គុក​ធ្វើ​ផ្ទះ​ទៅ​ហើយ។ ជាក់​ស្តែង​កាល​ពី​យប់​ថ្ងៃ​ទី ១០ មិថុនា​ ឆ្នាំ២០១១ ជន​នេះមិន​រាង​ចាល​​ទាល់​តែ​សោះ​

ខេត្ត​ពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​ទំ​នង​ជាមិន​ចង់​​ដេ​ក​ផ្ទះ ​ព្រោះ​ផ្ទះ​របស់​ខ្លួន​​​​ជា​ផ្ទះ​ស្លឹក​ក្តៅ​​​​ស្អុះ​ស្អាប់​​​មិន​ត្រ​ជាក់​ស្រួល​ដូច​នៅ​ក្នុង​គុក​ដែល​​ធ្វើ​​ពី​ថ្មទេ​មើល​ទៅ ​ទើប​បាន​ជា​បង្ក​ឱ្យ​មាន​បញ្ហា​រហូត​អស់​ពី​រឿង​មួយ​ចូល​ទៅ​រឿង​មួយ ​សឹង​តែ​យក​គុក​ធ្វើ​ផ្ទះ​ទៅ​ហើយ។ ជាក់​ស្តែង​កាល​ពី​យប់​ថ្ងៃ​ទី ១០ មិថុនា​ ឆ្នាំ២០១១ ជន​នេះមិន​រាង​ចាល​​ទាល់​តែ​សោះ​ មក​ពី​ផឹក​ស៊ី​ស្រ​វឹង​ចូល​ផ្ទះវិញ​វាយ​ប្រពន្ធ​ផ្អើ​លពេញ​​ភូមិ​ រហូត​ដឹង​ដល់​​សមត្ថ​កិច្ច​ចុះមកចាប់​ឃាត់​ខ្លួន​នា​​ពេល​នោះ​ទៀត​។​

បុ​រស​កំ​ហូច​រូ​ប​នេះ ឈ្មោះ​ហេង​ ចំ​រើន​ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​បាក់​រទេះ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ​មុខរបរ​មិន​ពិត​ប្រាកដ​។ ប្រ​ពន្ធ ឈ្មោះ​ឆៃ​ សុខលី អាយុ ៣០ឆ្នាំ។
នៅ​ចំ​ពោះ​មុខ​សមត្ថកិច្ច​ហេង​ ចំរើន​បាន​រៀប​រាប់​ថា​ ខ្លួននិងសុខលីន ស្គាល់​គ្នា​នៅ​ពេល​រត់​តុ​ក្នុងហាង។ ក្រោយ​មក​បាន​សាង​​ស្នេហ៍​​បង្កើត​អនុស្សា​វ​រីយ៍​រាប់មិន​អស់​ និង​បាន​ឱ្យ​ចាស់​ទុំ សែន​ព្រេន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​រហូត​មក​ដល់​ពេល​នេះ បាន​ជាង​កន្លះ​ឆ្នាំហើយ​ ប៉ុន្តែ​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ទេ។​ នៅ​យប់​កើត​ហេតុ​ពេលខ្លួន​មក​ពី​ផឹក​ស៊ី​វិញ​ម៉ោង១០ទៅ​ហើយ​មិន​ឃើញ​ប្រពន្ធ​នៅ​ផ្ទះ​បែរ​ជា​នៅ​ផ្ទះ​ម្តាយ​មីង​វិញ​​ ខ្លួន​ក៏​បាន​ទៅ​ហៅ​ឱ្យ​មក​ដេក​ ប៉ុន្តែ​​មក​ដល់ផ្ទះ​នាង​បាន​​រៀប​ចំ​បង្វេច​ខោអាវ​ចុះ​ចេញ​ពីផ្ទះ​ទៅ​ដេក​នៅ​ផ្ទះ​យាយ​​ចម្ងាយ៤០០ម៉ែត្រ ពីគ្នា។ ដោយសង្ស័យ​​ប្រពន្ធ​​​​មាន​ប្រុស​សហាយ​ព្រោះ ម៉្ងៃ​ៗ​ឃើញ​និយាយ​ទូរស័ព្ទ​រហូត​នោះ ​ធ្វើឱ្យ ខ្លួនប្រចណ្ឌ​ផ្ទុះ​កំហឹង​ក៏ស្ទុះទៅ​​ចាប់​បោច​​សក់​វាយ​ធាក់​ប្រពន្ធមួយ​ឆ្អែត ហើយ​បន្តិច​ក្រោយ​មក​​ស្រាប់​តែ​ប៉ូលិសប៉ុស្តិ៍មក​ឃាត់​ខ្លួន​តែ​ម្តង។​

លោកអនុសេនីយ៍​ទោសូ សៀន នាយ​ប៉ុស្តិ៍ ព្រៃញី បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ​ឈ្មោះហេង ចំរើន​នេះ​ធា្លប់​ជាប់​គុកចំនួន​៥លើកមក​ហើយ​រឿង​វាយ​បង្ក​របួស​​ស្នាម​ទៅ​លើ​អ្នក​ដ​ទៃ​ ចោរ​កម្ម វាយប្រពន្ធ ​និង​ជាមុខសញ្ញា​ចែកចាយថ្នាំ​ញៀន​​ទៀត​ផង។ ស្រ្តី​ជា​ប្រពន្ធ​ត្រូវ​ជននេះ​វាយ​ធ្វើ​បាប​គ្រប់​ពេល​ និង​ធ្វើសកម្មភាពលួច​មិន​រើស​មុខ​សូម្បី​តែ​ទូរស័ព្ទ​ប្រ​ធាន​តុលា​ការ​ក៏ធ្លាប់​លួចដែរ។ ជននេះគ្មានគ្រូ​អា​ចារ្យ​ណ​ាប្រដៅ​​បាន​ឡើយ ហើយ​ពេល​សមត្ថកិច្ច​​ទៅ​អន្តរាគមន៍​កុំ​ឱ្យ វាយ​ប្រពន្ធ​នោះ ជន​នេះបានដាល់​ជញ្ជាំង​ហែក​ទ្រូង​ស្រែកថា​ អ្នកណា​ហ៊ាន​ចាប់​គេ​ចូល​មកចុះ។ ដោយ​សារ​​ភាពព្រហើនកោង​កាចមិន​រាង​ចាល បែបនេះ​ហើយ ​ទើប​ជន​នេះ​ជាប់គុក​រហូត​​សឹង​តែ​យក​គុក​ធ្វើ​ជាផ្ទះ​ទៅហើយ​៕