ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទ​​ក្រហម​កម្ពុជា​សាខា​​រាជធានី​​ភ្នំពេញ ​ទទួល​​ទេយ្យទាន​ពី​​វត្ត​លង្កា​ព្រះកុ​សុមា​រាម

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី៨ មិថុនា ឆ្នាំ​២០១១ នៅ​វត្ដ​លង្កា​ព្រះ​កុ​សុមា​រាម​សម្ដេចព្រះ​មហា​អរិយវង្ស សៅ ចន្ទ​ថុ​ល្ល ព្រះ​អនុ​គណៈ​ខណ្ឌចំការមន និង​ជា​ព្រះ​ចៅអធិការ​វត្ដ​បាន​​ប្រគល់​នូវ​ទេយ្យទាន​ជា​គ្រឿងឧបភោគ​-​បរិ​ភោគ និង​ប​ច្ច័យ​មួយ​ចំនួន​ដល់​កាក​បាទ​ក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ ដែល​អញ្ជើញ​​ទៅ​ទទួល​ដោយ

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី៨ មិថុនា ឆ្នាំ​២០១១ នៅ​វត្ដ​លង្កា​ព្រះ​កុ​សុមា​រាម​សម្ដេចព្រះ​មហា​អរិយវង្ស សៅ ចន្ទ​ថុ​ល្ល ព្រះ​អនុ​គណៈ​ខណ្ឌចំការមន និង​ជា​ព្រះ​ចៅអធិការ​វត្ដ​បាន​​ប្រគល់​នូវ​ទេយ្យទាន​ជា​គ្រឿងឧបភោគ​-​បរិ​ភោគ និង​ប​ច្ច័យ​មួយ​ចំនួន​ដល់​កាក​បាទ​ក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ ដែល​អញ្ជើញ​​ទៅ​ទទួល​ដោយ​លោក​ប៉ា សុ​ជាតិ​វង្ស ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​​រាជ​ធានី​ភ្នំពេញ រួម​ដំណើរ​ដោយលោក​ លោក​ជំទាវ លោក​ឧកញ៉ា លោក-​លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​សាខា និង​មន្ដ្រី​ប្រតិ​បត្ដិ​សាខា​ជា​ច្រើន​រូប​ទៀត ។

​សម្ដេចព្រះ​មហា​អរិយវង្ស​សៅ ចន្ទ​ថុ​ល្ល បាន​​មាន​ព្រះ​ថេរ​ដីកា​ថា ដោយ​ឃើញ​នូវ​សកម្ម​ភាព​​មនុស្សធម៌​ដ៏​ប្រពៃ​ថ្លៃថ្លា​របស់​សាខាកាក​បាទ​​ក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ ជា​ពិសេស​កាក​​បាទ​​ក្រហម​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​​ប្រកប ដោយ​គតិបណ្ឌិត​នៃ​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ​ជា​ប្រធាន​ក្នុង​ការ​​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​យើង​ដែល​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ  និង​​មិន​ប្រកាន់​ពី​ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ ឬនិន្នាការ​នយោបាយ​អ្វី​ឡើយ ទើប​សម្ដេច​ផ្ទាល់​បាន​ប្រគល់​នូវ​ទេយ្យទាន​ទាំងនេះ ដល់​សាខា​រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​ជា​មួយ​​សកម្មភាព​មនុស្សធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា​​ ក្នុង​ការ​ជួយ​សម្រាល​ការ​លំបាក​របស់​ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ​យើង​ទូ​ទាំង​រាជធានី​ភ្នំពេញ ។

​លោក​ប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​​និង​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្ដេចព្រះ​មហា​អរិយវង្ស​សៅ ចន្ទ​ថុ​ល្ល ដែល​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​គឺ​សម្ដេច​បាន​ខិតខំ​អំពាវនាវ​ចលនា​ព្រះសង្ឃ​នៅ​ក្នុង​ខណ​ចូលរួម​ជា​មួយ​សកម្មភាព​មនុស្សធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា​ ហើយ​សម្ដេច​ផ្ទាល់​ក៏​ជា​អនុប្រធាន​កិត្ដិ​យស​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ​​របស់​យើង​ទៀត មិន​ត្រឹមតែ​ប៉ុណ្ណោះ​សម្ដេច​តែងតែបាន​ប្រគល់​នូវ​ទេយ្យទាន​ជូន​ដល់​សាខា​ជា​រៀង​រាល់​ឆ្នាំ​ដែល​នេះ​​ស​បញ្ជាក់​ឱ្យ​ឃើញ​​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​​រវាង​​វិស័យ​ពុ​ទ្ធ​ចក្រ និង​អាណាចក្រ​ដែល​ជា​សិល្បៈ​នៃ​ការ​ចែករំលែក​ដ៏​ល្អ​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ខ្មែរ​យើង ។​លោក​ក៏​បាន​ជំរាប​ប្រគេន​អំពី​សកម្មភាព​របស់ កាក​បាទ​ក្រហម​កម្ពុជា​​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិបណ្ឌិត ​របស់​លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន គឺ​ទទួល បានការ​គាំទ្រ​ និង​ជឿជាក់​ពី​សប្បុរសជន​នានា​ទាំង​ជាតិ​-​អន្ដរជាតិ​ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​មនុស្សធម៌​នេះ​មានការ​រីក​ចម្រើន​ពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន​ល្បី​រន្ទឺ​នៅ​លើ​ឆាក​ជាតិ​-​អន្ដរជាតិ។ មិន​តែ​ប៉ុណ្ណោះ កាក​បាទ​ក្រហម​កម្ពុជា​​បាន​ដើរ​តួ​នាទី​​យ៉ាង​សំខាន់​ជា​ជំនួយការ​ឱ្យ​អាជ្ញាធរ​សាធា​រណៈ​លើ​វិស័យ​មនុស្សធម៌ ព្រមទាំង​រួម​ចំណែក​​ក្នុង​ការ​ព​ន្លឿ​ន​ការ​អនុវត្ដន៍​យុទ្ធសាស្ដ្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៃ​រាជរដ្ឋាភិបាល​ផង​ដែរ។

ចុងបញ្ចប់​​លោក​​ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​សាខា​​ក៏​សូម​សន្យា​ថា សាខា​នឹង​ពាំ​នាំ​យក​ទេយ្យ​ទាន​​ទាំងនេះ​ទៅ​ជួយ​ចែក​ជូន​​​ឱ្យ​ដល់​ដៃ​ប្រជា​ពល​រដ្ឋ​យើង​ដែល​រង​គ្រោះ​ដោយ​ពិតប្រាកដ ក៏​ដូច​ជា​បង្កើន​នូវ​ភាព​កក់ក្ដៅ​ដល់​ជន​រង​គ្រោះ​ឱ្យ​ស្រប​តាម​គោលការណ៍​ទាំង​៧​ប្រការ​នៃ​ចលនា​កាកបាទក្រហម ។ ទេយ្យទាន​ដែល​សាខា​បាន​ទទួល​នា​ពេល​នេះ​រួម​មាន ៖ ទឹកដោះគោ​៤​កេស​ធំ​, ស្ករស​៨​កេស​, តែ​៤​កេស​, បន្លុង​២១​កំ​ប្លេ​រ និង​ថវិកា​២​លាន​រៀល ដែល​គិត​ជា​ថវិកា​ទាំងអស់​សរុប​ស្មើនឹង ៩.៣៨១.៨០០​រៀល ៕