ឆ្អឹងប្រហុកពីរោងបាយ ( ព្រះគុណម៉ែ )
បទពាក្យ ប្រាំពីរ ( សូត្របែបទំនួញ កំសត់ )
១- ក្លិនប្រហុកជ្រំពីរោងបាយ ខ្យល់បក់ពីនាយក្រអូបឈ្ងប់
ម៉ែខ្ញុំរូតរះមិនហ៊ានឈប់ ចុងភៅជ្រំសព្វម៉ែសុំឆ្អឹង ។

២- ចុងភៅជ្រំហើយជះទៅដី ម៉ែខ្ញុំភ្នែកវ័យប្រឹងសំឡឹង
ប្រមូលកើបយកអស់ចម្អឹង បានហើយត្រាច់វឹងវិលមកផ្ទះ ។
៣- ព្រលប់យប់ស្ងាត់ម៉ែប្រឹងលីង មិនមែនលេងលេងយ៉ាងរូតរះ
ឆ្អឹងប្រហុកស្រួយម៉ែគិតច្បាស់ ផ្សែផ្សំហំណាស់បុកលាយម្ទេស។
៤- ម៉ែគ្មានេគ្រឿងគ្រៅស្ករប៊ីចេង តែម៉ែចាត់ចែងមិនប្រហែស
អំបិលប្រាំគ្រួសយ៉ាងពិសេស ម៉ែលាក់មិនធ្វេសថ្នក់សំពត់ ។
៥- ត្បាល់ដាក់លើភ្លៅម៉ែប្រឹងបុក ប៉កៗ ប៉ុកៗ ក្នុងចិត្ដស្លុត
បើពួកឈ្លបឮច្បាស់មិនផុត ទាំងម៉ែទាំងបុត្រពិតក្សិណក្ស័យ។
៦- ពេលបើកបបរម៉ែខិតខំ ប្រមូលផ្សែផ្សំប្រឹងលកលៃ
ត្រកួនច្រាច់ផងម៉ែឆ្លៀតច្នៃ អោយកូនប្រុសស្រីបានហូបហុត។
៧- កូនបានរួចរស់ដល់សព្វថ្ងៃ ដោយគុណម៉ែថ្លៃថ្លាមុះមុត
ប្រាំពីរមករាផងបរិសុទ្ធ យើងរស់រួចផុតអស់ផិតភ័យ ។
២៧ សីហា ២០០៨
សិរីសោភ័ណ ០៩:១៤ យប់
ឃុត ណារិនកាន់បូ
ចែករំលែកព័តមាននេះ