ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជា​​ពល​រដ្ឋ​​​១.០៥២​​គ្រួសារ​​ទទួល​​អំណោយ​​​អាទិ​ភាព​​​ជន​ងាយ​​រងគ្រោះ​

12 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ​កាល​ពីព្រឹក​ថ្ងៃ​ទី​៩ មិថុនា ​នៅ​ក្នុង​វត្ត​ព្រៃ​ច្បារ ​ស្ថិត​ក្នុង​ភូមិ​ស្រះ​ថ្កូវ ឃុំ​កំពង់​សឹង ​​ស្រុក​ព្រះ​ស្តេច មាន​រៀប​ចំពិធី​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ឋ​​រងគ្រោះ​ដោយ​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ​ចំនួន​៥​ស្រុក​ភាគ​ខាង​ត្បូង​ខេត្ត មាន​ស្រុក​ពាម​ជរ ពាមរក៍ ព្រះ​ស្តេច កំពង់​ត្របែក ​និង​ស្រុក​បាភ្នំ ក្រោម​អធិបតី​ភាព​​លោក​ជាម ហ៊ឹម ​ប្រធាន​ក្រុម​ប្រឹក្សា​​

ខេត្តព្រៃវែង ៖ ​កាល​ពីព្រឹក​ថ្ងៃ​ទី​៩ មិថុនា ​នៅ​ក្នុង​វត្ត​ព្រៃ​ច្បារ ​ស្ថិត​ក្នុង​ភូមិ​ស្រះ​ថ្កូវ ឃុំ​កំពង់​សឹង ​​ស្រុក​ព្រះ​ស្តេច មាន​រៀប​ចំពិធី​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ឋ​​រងគ្រោះ​ដោយ​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ​ចំនួន​៥​ស្រុក​ភាគ​ខាង​ត្បូង​ខេត្ត មាន​ស្រុក​ពាម​ជរ ពាមរក៍ ព្រះ​ស្តេច កំពង់​ត្របែក ​និង​ស្រុក​បាភ្នំ ក្រោម​អធិបតី​ភាព​​លោក​ជាម ហ៊ឹម ​ប្រធាន​ក្រុម​ប្រឹក្សា​​ខេត្ត ។ អញ្ជើញ​ចូល​រួម​​ក្នុង​ពិធី​នោះ​​មាន​ លោក​​ថន ថា ប្រធាន​​មន្ទីរ​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្ប​ទា​ខេត្ត​  លោក​អភិ​បាល​​​-អភិ​បាល​រង​ស្រុក​ទាំង​៥​ មេ​ឃុំ មេ​ភូមិ និង​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​នាក់​។

​លោក​ថន ថា ប្រធាន​មន្ទីរ​សង្គម​កិច្ចខេត្ត​បាន​បញ្ជាក់ថា ​អំណោយ​​ដែល​នាំ​យក​មក​ផ្តល់​ជូន​នា​ឱកាស​នេះ​ជា​កញ្ចប់​​ថវិកា​ឆ្នាំ​២០១១ របស់​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​​ និង​យុវ​នីតិ​សម្បទា​ ដែល​បាន​ផ្តល់​មក​ឱ្យ​មន្ទីរ​សង្គម​កិច្ច​​ខេត្ត ​សម្រាប់​ជួយ​ដល់​មុខ​សញ្ញា​​ជន​ងាយ​រងគ្រោះ​​ដោយ​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ​មាន ​ជន​ចាស់ជរា ស្ត្រី​មេម៉ាយ​កូន​ច្រើន ​កុមារ​កំព្រា ​កុមារ​គ្រួសារ​​ផ្ទុក​មេ​រោគ​អេដស៍ ជន​ពិការ​ ​ជន​អនាថា ។ល។ ​

លោក​ជាម ហ៊ឹម ​ប្រធាន​ក្រុម​ប្រឹក្សា​​ខេត្ត​ បាន​មាន​មតិ​សំណេះ​សំណាលថា វិស័យ​​សង្គម​កិច្ច​កម្ពុជា​ត្រូវ​បាន​​រាជ​រដ្ឋា​ភិបាល​​យក​​ចិត្ត​ទុក​ដាក់​​ ជា​ពិសេស​វិស័យ​សុខុមាល​ភាព​សង្គម សំដៅ​លើ​ក​ស្ទួយ​ជីវភាពរស់​នៅ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ដែល​រស់​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាល ។ លោក​បាន​ឱ្យ​ដឹងថា ​អំណោយ​ដែល​នាំ​​យក​មក​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​​​រង​គ្រោះ​ដោយ​គ្រោះ​​ធម្ម​ជាតិ​ផ្សេងៗ​​នៃ​ស្រុក​​ទាំង​៥​នា​ពេល​នេះ​​គឺ​ជូន​ដល់​ពល​​រដ្ឋ​ចំនួន​​១.០៥២​គ្រួសារ ​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​១​បាវ ស្មើ​​​នឹង​៥០​គីឡូ​ក្រាម ​កន្ទេល​១​ ​មុង​១ ភួយ​​១ សារុង​១ ​ត្រី​ខ​កំប៉ុង​​១យួរ មី​១​កេស ៕