ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រងគ្រោះ​​ដោយ​សារ​​មេ​រោគ​អេដស៍-​ជំងឺ​អេដស៍​​ចំនួន​​៨១​គ្រួសារ​​​ទទួល​​អំណោយ​

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​មេរោគ​អេដស៍​-​ជំងឺអេដស៍​ចំនួន​៨១​គ្រួសារនៅ​សហ​គមន៍​អណ្ដូង​៣ សង្កាត់​គោក​រកា ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ​បាន​មក​ទទួល​អំណោយ​​សង្គ្រោះ​​ពី​កាក​បាទ​ក្រហម​កម្ពុជា សាខា​​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១១ នៅ​បរិវេណ​វត្ដ​ឈូក​វ៉ា​ក្រោម​អធិ​បតី​ភាព​លោក​ប៉ា សុ​ជាតិ​វង្ស ទី​ប្រឹក្សា​​

​រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​មេរោគ​អេដស៍​-​ជំងឺអេដស៍​ចំនួន​៨១​គ្រួសារនៅ​សហ​គមន៍​អណ្ដូង​៣ សង្កាត់​គោក​រកា ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ​បាន​មក​ទទួល​អំណោយ​​សង្គ្រោះ​​ពី​កាក​បាទ​ក្រហម​កម្ពុជា សាខា​​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១១ នៅ​បរិវេណ​វត្ដ​ឈូក​វ៉ា​ក្រោម​អធិ​បតី​ភាព​លោក​ប៉ា សុ​ជាតិ​វង្ស ទី​ប្រឹក្សា​​ផ្ទាល់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈ​​ក​ម្មា​ធិ​ការ​សាខាកាក​បាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ ព្រមទាំង​លោក​ជំទាវ។ អញ្ជើញ​ចូលរួម​នា​ឱកាស​នោះ​រួម​មានលោក​ លោក​ជំទាវ លោក​ឧកញ៉ា លោក លោកស្រី ក្នុង​ជួរ​គណៈ​កម្មាធិ​ការ​សាខា មន្ដ្រី​ប្រតិបត្ដិ​សាខា អនុ​សាខា​ខណ្ឌ​ជា​ច្រើន​រូប​ទៀត។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ​​ លោក​ប៉ា សុ​ជាតិ​វង្ស បាន​ពាំនាំ​នូវ​បណ្ដាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធានកាក​បាទ​ក្រហម​​កម្ពុជា ដែល​​ជា​និច្ច​​កាលលោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត​ប្រធាន​តែងតែ​គិតគូរ​យកចិត្ដទុក​ដាក់​​ខ្ពស់​ដល់​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​​គ្រោះដោយ​សារ​មេរោគ​អេ​ដស៍​-​ជំងឺអេដស៍​ប្រកប​ដោយ​ទឹកចិត្ដ​មនុស្សធម៌ គ្មាន​ការ​រើស​អើង ​ធ្វើ​ឱ្យ​បងប្អូន​មាន​សេចក្ដី​សង្ឃឹម​រស់នៅ​ប្រកប​ដោយ​ស្មើភាព និង​ថ្លៃថ្នូរ​នៅ​ក្នុង​សង្គម ដោយ​មិន​ប្រកាន់​​ពី​ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ឱ្យ​​តែ​ទីណា​មានការ​រង​គ្រោះ រង​ទុក្ខ​លំបាក គឺ​មាន កាក​បាទ​ក្រហម​​កម្ពុជាជា​និច្ច ជាក់ស្ដែង​ដូច​បង​ប្អូន​រង​គ្រោះ​នា​ពេល​នេះ។ លោក​បាន​មាន​ប្រសាសន៍​បន្ដ​ថា កាក​បាទ​ក្រហម​​កម្ពុជាក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិ​បណ្ឌិត​របស់​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹកនាំ គឺ​មានការ​រីក​ចំរើន​លូត​លាស់​​នៅ​ក្នុង​តំបន់​ល្បីរន្ទឺ​លើ​ឆាក​ជាតិ​-​អន្ដរ​ជាតិ​ ដែល​ធ្វើ​ឱ្យ​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត​ប្រធាន​ទទួល​​បាន​នូវ​គោ​រម្យ​ងារ និង​ពានរង្វាន់​យ៉ាង​ច្រើន​​ជា​បន្ដបន្ទាប់​ ។

អំណោយ​សង្គ្រោះ​ដែល​នាំ​យក​មក​ប្រគល់​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​​ដោយសារ​មេរោគ​អេដស៍​-​ជំងឺអេដស៍​ទាំង​៨១​គ្រួសារ រួមមាន ៖ ​អង្ករ​២.០២៥​គីឡូ​ក្រាម​,​មី​៨១​កេស​, ​ទឹកត្រី​៤៨៦​ដប​, ​ទឹកស៊ីអីុវ​៤៨៦​ដប​, ​មុង ភួយ កន្ទេល ចានដែក ចានស្រាក់​មួយ​មុខ​៨១, ​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​៨១​កេស​, ទឹ​ក​​ដោះ​គោ​១៦២​កំប៉ុង​, ​តែ​១៦២​កញ្ចប់​, ​ស្ករស​៨១​កញ្ចប់ និង​ថវិកា​៤.០៥០.០០០​រៀល (​បួន​លាន​ប្រាំ​ម៉ឺន​រៀល​) ជា​អំណោយ​របស់​​សាខា​កាក​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ។ សម្ភារ និង​ថវិកា​បន្ថែម​ទទួល​បាន​ពី​លោក​ជំទាវ​ឧកញ៉ា យី​ន ផា​ន្នី ម្សៅ​សាប៊ូ​៨១​កញ្ចប់​, លោក​ជំទាវ​ឧកញ៉ា ភាព ហៀក ប្រេងឆា​៨១​ដប ទឹកដោះគោ​១៦២​កំប៉ុង, លោក​ឧកញ៉ា ថៃ សេង​ឡុ​ង ថវិកា​៤០៥.០០០​រៀល​, ​លោក​សុខ​ ចំរើន ថវិកា​៤០៥.០០០​រៀល​, លោក​ជំទាវ សេង គី ថវិកា​២០៥.០០០​រៀល​, លោក​ជំទាវ មុំ ក្រសាល ថវិកា​​២០៥.០០០​រៀល​, លោក​ជំទាវ សំ សុចិ​រ៉ា ម៉ា​ន់​ឈឿ​ន ថវិកា​​២០០.០០០​រៀល​ និង​លោកស្រី មុំ សណ្ដាប់ ថវិកា​២០០.០០០​រៀល​។

បន្ទាប់​ពី​ការ​ចែក​អំណោយ​ជូន​ដល់​ប្រជា ពលរដ្ឋ​ដែល​រង​គ្រោះ​រួច​មក ​លោក​ប៉ា សុ​ជាតិ​វង្ស និង​លោក​ជំទាវ ព្រមទាំង​ប្រតិភូ​សាខា​ទាំង អស់​បាន​បន្ដដំណើរ​​ទៅ​ពិនិត្យ​មើល​ស្ថានភាព​រស់ នៅ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហ គមន៍​អណ្ដូង​​៣។ សូម​បញ្ជា​ក់ថា មូលនិធិ​អភិ​វឌ្ឍន៍​កាត់​បន្ថយ​ភាព​ក្រីក្រ​រាជធានី​ភ្នំពេញ (UPDF) ​បាន​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​៣០០ខ្នង ក្នុង​នោះ​ផ្ទះ​ដែលកាក​បាទ​ក្រហម​​កម្ពុជា សាខា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មូលនិធិ​ (UPDF) ​នេះ បាន​សង់​ជូន​បាន​ចំនួន​១៣៥​ខ្នង៕

កេត ទិត្យា