ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ.ក​សម្លា.ប់​ប៉ូលិស​ព្រំដែន​ប្លន់ម៉ូតូ ១ថ្ងៃ​ក្រោយ​អស់​លក្ខណ៍

12 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​ ៖ ជនសង្ស័យ​២​នាក់​​​បាន​​ជាប់​អន្ទាក់ប៉ូលិស​ខេត្ត​​ កាលពីថ្ងៃទី៨ មិថុនា ក្រោយ​ពី​ធ្វើ​សកម្មភាព​​សម្លា.ប់​ប៉ូលិស​ព្រំដែន​ម្នាក់​​ប្លន់​យក​ម៉ូតូ​​នា​​ថ្ងៃទី៧ មិថុនា ។ ជន​ទាំង​២​​​នាក់​នេះ ម្នាក់​ឈ្មោះ​រុន សារិ ហៅ​អ៊ុល ភេទ​ប្រុស អាយុ​​​២១ឆ្នាំ ជា​កម្មករ​ចាក់​លូ​ ​មានទីលំ​នៅ​​ភូមិ​ជ្រៃ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម​ ខេត្តសៀម​រាប

ខេត្ត​ព្រះវិហារ​ ៖ ជនសង្ស័យ​២​នាក់​​​បាន​​ជាប់​អន្ទាក់ប៉ូលិស​ខេត្ត​​ កាលពីថ្ងៃទី៨ មិថុនា ក្រោយ​ពី​ធ្វើ​សកម្មភាព​​សម្លាប់​ប៉ូលិស​ព្រំដែន​ម្នាក់​​ប្លន់​យក​ម៉ូតូ​​នា​​ថ្ងៃទី៧ មិថុនា ។ «ប៉ូលិស​ព្រំដែន​​ម្នាក់ត្រូវ​ឃាតជន​២នាក់​អារ.ក​សម្លាប់​​ប្លន់​យក​ម៉ូតូនៅ​កន្លែង​ស្ងាត់​» ជន​ទាំង​២​​​នាក់​នេះ ម្នាក់​ឈ្មោះ​រុន សារិ ហៅ​អ៊ុល ភេទ​ប្រុស អាយុ​​​២១ឆ្នាំ ជា​កម្មករ​ចាក់​លូ​ ​មានទីលំ​នៅ​​ភូមិ​ជ្រៃ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម​ ខេត្តសៀម​រាប និង​ម្នាក់ទៀត​ឈ្មោះ​ម៉ឺន វុន​ ភេទ​ប្រុស អាយុ​​២១ឆ្នាំ មានទីលំនៅ​​ភូមិ​កំពង់​​ពោធិ៍​ ឃុំ​កំពង់​ស្រឡៅ ស្រុក​​ឆែប ខេត្ត​ព្រះវិហារ និងជា​​​កម្មករ​​ចាក់​លូ​​ដូចគ្នា ។​

មន្ត្រី​សមត្ថ​កិច្ច​​​បាន​​ឱ្យ​ដឹងថា កាលពី​​ថ្ងៃទី​​៦ មិថុនា ជនទាំង២នាក់​​បាន​ជួល​ម៉ូតូ​លោក ​ស្រី​សុផាន់ ដែល​ជា​មន្ត្រីប៉ូលិស​ព្រំដែន​គោក​ក្នុង​វរលេខ​៧៩៥​ ប្រចាំតំបន់​​​ប្រាសាទ​ព្រះ​វិហារ​ ខណៈ​ពេល​ឆ្លៀត​​រត់​ម៉ូតូឌុប​ក្នុង​ផ្សារ​ស្រឯម ដោយ​ជួល​ឱ្យ​​ឌុបពួកគេ​ពីភូមិ​ស្រឯម​​ទៅតំបន់​​អូរជុញ ក្នុង​ឃុំ​កំពង់​ស្រឡៅ១ ។ លុះ​ព្រឹក​ឡើង​ជន​ទាំង២​នាក់​បាន​ទូរស័ព្ទ​ហៅ​​​ឱ្យ​ឌុប​ពួកគេ​​ចេញពីចំណុច​អូរជុញ​ទៅភូមិ​កំពង់​ពោធិ៍​​​ ស្ថិត​​តាម​​បណ្តោយ​មាត់​ទន្លេ​​មេគង្គ​ ក្នុងឃុំ​កំពង់​ស្រឡៅ១ដែរ ដោយ​​ធ្វើ​ដំណើរ​តាម​​ផ្លូវ​ខេត្ត​លេខ២៦២៦ ។ 

ប្រភព​​ដដែល​​បាន​ឱ្យ​​ដឹងទៀត​ថា ពេល​​ទៅ​ដល់​​ស្ពាន​មួយ​ក្នុងព្រៃ​ស្ងាត់​​ស្ថិត​ក្នុង​​ភូមិ​ក្បាល​ដំរី​ជនទាំងនេះ​បាន​ឱ្យ​ម៉ូតូ​បង្អង់​ល្បឿន​​ ហើយ​មិន​​ទាន់​ចុះ​ពីលើ​ម៉ូ​តូ​ផង ​ជន​​​ឈ្មោះ​ម៉ឺន​ វុន ដែល​​ជិះ​នៅកណ្តាល​​បាន​យក​​ឡាម​​ពីក្នុង​​ហោប៉ៅ​​ចាប់​ឆូត​​ផ្តាច់​បំពង់ក​ជនរងគ្រោះ​ពីក្រោយ​ធ្វើ​ឱ្យ​ម៉ូតូ​ដួល​ឯ​ជន​ល្មើស​ក៏ដួល​ដែរ ។ បន្ទាប់​មក​​ជន​ម្នាក់​ទៀត​​​ឈ្មោះ​រុន សារិ បានទាញ​យកកាំបិត​ព្រា​ដែល​ត្រៀម​ទុក​ជា​ស្រេច ​អារផ្តាច់​បំពង់ក​ដោយ​​ផ្តួល​​ជនរងគ្រោះ​ទៅ​នឹង​ដី​រួចហើយ​អារក្រឡឹង​ជុំ​វិញ​​ទៀត​ រហូត​ដល់​​ជនរងគ្រោះ​​​ស្លាប់​ ហើយ​អូស​​សពទៅ​ចោល​ក្នុង​ប្រឡាយ​​ក្បែរ​​ស្ពាន​​ ទើប​​យកម៉ូតូ​ជនរងគ្រោះ​ធុន​​សេ១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០០៨ ជិះ​ឆ្ពោះ​​ទៅ​កាន់​​​ភូមិ​កំពង់​ពោធិ៍​​​ ឃុំ​កំពង់​ស្រឡៅ១ ជាប់​ព្រំ​ប្រទល់​ប្រទេស​ឡាវ​ ។ លុះ​​ដល់​រសៀល​ក្នុង​ថ្ងៃ​ដដែល​ អ្នក​ភូមិ​ដែល​ធ្វើ​ដំណើរ​បាន​ប្រទះ​ឃើញ​​សព​ក៏​ទៅ​រាយ​ការណ៍​ប្រាប់​​​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​ក្បាល​ដំរី​ទៅ​ពិនិត្យ និង​រាយ​ការណ៍​បន្ត​ទៅ​កាន់​ស្នង​ការ​ដ្ឋាន ​។

លោក​ឧត្តម​សេនីយ៍​ម៉ៅ ពៅ ស្នង​ការ​ប៉ូលិស​ខេត្ត​បាន​ដាក់​បទ​បញ្ជា​​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ភ្លាមៗ​ដល់​កន្លែង​កើត​ហេតុ​។ នៅ​ថ្ងៃ​ទី​៨ មិថុនា ​ គឺ​ក្រោយ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ប៉ូលិស​បាន​រក​ឃើញ​មុខ​សញ្ញា​ និង​បាន​ដាក់​កម្លាំង​តាម​ឃ្លាំ​មើលរហូត​​ដល់​ចំណុច​ដែល​ជន​ម្នាក់​លាក់​ខ្លួន​ក្នុង​ព្រៃ​ជ្រៅ​ចម្ងាយ​ជាង​១០គីឡូ​ម៉ែត្រ​ពី​ភូមិ​តាម​បណ្តោយ​មាត់​ទន្លេ​មេ​គង្គ​ ។ ពេល​នោះ​ប៉ូលិស​បាន​ព័ទ្ធ​ចម្ការ​មួយ​កន្លែង​ក្នុង​ព្រៃ​រហូត​ដល់​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​៨ មិថុនា  ក៏​បាន​​ចាប់​ជន​ឈ្មោះ​ម៉ឺន វុន ដែល​ប្រុង​ឆ្លង​ទន្លេ​មេ​គង្គ​ចូល​ទៅ​ក្នុង​ទឹក​ដី​ឡាវ ចំណែក​ជន​ម្នាក់​ទៀត​ឈ្មោះ​រុន សារិ ត្រូវ​ចាប់​ខ្លួន​នៅ​នឹង​ផ្ទះ​ក្នុង​ភូមិ​កំពង់​ពោធិ៍​ ឃុំ​កំពង់​ស្រឡៅ​១។

ជន​រង​គ្រោះ​ជា​មន្ត្រី​ប៉ូលិស​ព្រំដែន​គោក​វរ​​លេខ​៧៩៥​នោះ ឈ្មោះ​ស្រី​ សុផាន់ អាយុ​២៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្នល់​កែង​ ឃុំ​រុង​រឿង​ ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ​។ លោក​ឧត្តម​សេនីយ៍​ម៉ៅ ពៅ បាន​ឱ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​ជន​​ទាំង​ពីរ​នាក់​ខាង​លើ​នេះ គឺ​នៅ​ក្នុង​ព្រៃ​ ហើយ​នៅ​ថ្ងៃ​ដែល​ស៊ើប​អង្កេត​ទៅ​ឃើញ​ច្បាស់​មុខ​សញ្ញា​ហើយ​នោះ​ក៏​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ពេញ​មួយ​យប់​ដែល​សមត្ថ​កិច្ច​ជួប​នឹង​ការ​លំបាក​ក្នុង​ការ​តាម​ប្រមាញ់​ ។ ជន​ទាំង​ពីរ​នាក់​ត្រូវ​បាន​ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​៕