ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះទូក​ដឹក​ត្រកួនយក​ទៅលក់​ ​ពេលមេឃ​​​កំពុង​ធ្លាក់​​ភ្លៀង ​រន្ទះ​បា.ញ់​​ស្លា.ប់​​២នាក់​​របួស​​ម្នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មនុស្ស​២នាក់​​​បាន​ស្លា.ប់​​បាត់​បង់ជីវិត​ និង​ម្នាក់​ទៀត​​រងរបួស​ធ្ងន់ ដោយ​សារ​​​រន្ទះ​បា.ញ់​​នៅក្នុង​ខណៈ​​ពេល​​ដែល​​ពួកគេ​​កំពុង​ជិះ​ទូក​ជាមួយ​គ្នា​ដឹក​​ត្រកួន​​យក​​ទៅ​​​លក់​​កាត់​មេឃកំពុងភ្លៀង​​​​លាយ​ឡំ​នឹង​​​ផ្គរ​​រន្ទះ​​គួរ​ឱ្យ​ខ្លាច ។ ហេតុការណ៍​​នេះ​បាន​​កើត​​ឡើង​​កាលពី​វេលា​​​ម៉ោង​​​៣​និង​៤០​នាទី​​រសៀល​​ថ្ងៃទី​៩​ មិថុនា នៅក្នុង​បឹងសាឡាង​

រាជធានីភ្នំពេញ​ ៖ មនុស្ស​២នាក់​​​បាន​ស្លាប់​​បាត់​បង់ជីវិត​ និង​ម្នាក់​ទៀត​​រងរបួស​ធ្ងន់ ដោយ​សារ​​​រន្ទះ​បាញ់​​នៅក្នុង​ខណៈ​​ពេល​​ដែល​​ពួកគេ​​កំពុង​ជិះ​ទូក​ជាមួយ​គ្នា​ដឹក​​ត្រកួន​​យក​​ទៅ​​​លក់​​កាត់​មេឃកំពុងភ្លៀង​​​​លាយ​ឡំ​នឹង​​​ផ្គរ​​រន្ទះ​​គួរ​ឱ្យ​ខ្លាច ។ ហេតុការណ៍​​នេះ​បាន​​កើត​​ឡើង​​កាលពី​វេលា​​​ម៉ោង​​​៣​និង​៤០​នាទី​​រសៀល​​ថ្ងៃទី​៩​ មិថុនា នៅក្នុង​បឹងសាឡាង​ ព្រំប្រទល់​​ជាប់​​បឹង​ជើង​ឯក​ ភូមិ​ខ្វា សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ ។​

ជនរងគ្រោះ​​ដែល​​ស្លាប់​បាត់​បង់ជីវិត​១-​ឈ្មោះ​​ទិត្យ​ គីម ភេទ​ស្រី អាយុ​៤៩ឆ្នាំ ២-ឈ្មោះ​ជិន វិ​បុល ភេទ​ប្រុស អាយុ​១៧ឆ្នាំ ត្រូវជា​ក្មួយ​ និង​៣-​របួស​ធ្ងន់​ឈ្មោះ​សន សាន ភេទ​ប្រុស អាយុ​៨ឆ្នាំ ត្រូវជា​កូន​ កំពុង​សម្រាក​​​នៅ​មន្ទីរ​ពេទ្យ​​​កុមារ​ជាតិ​ ។ ជនរងគ្រោះ​ទាំង​៣​នាក់​រស់​នៅ​កន្លែង​កើត​ហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹងថា​ មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ទូក​ជាមួយគ្នា​បេះ​ត្រកួន​នៅ​ក្នុង​បឹង​សាឡាង​ក្បែរ​កន្លែង​កើត​ហេតុ​នោះ លុះ​​បេះ​បាន​ហើយ​ក៏​បាន​នាំ​គ្នា​ដឹក​តាម​ទូក​អុំ​​តាម​ប្រឡាយ​មេ​ចេញ​ពី​​បឹង​ក្នុង​បំណង​យក​ទៅ​លក់​ឱ្យ​ប្រជាពល​រដ្ឋ​នៅ​ខាង​លើ​មាត់ ​បឹង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុ​ង​ខណៈ​​នោះ​មេឃ​បាន​ចាប់​ផ្តើម​ខ្មៅ​ងងឹត បន្ទាប់​មក​​មាន​ភ្លៀង​ធ្លាក់​លាយ​ឡំ​​នឹង​ផ្លេក​បន្ទោរ​ ​ផ្គរ​រន្ទះ​គួរ​ឱ្យ​ខ្លាច​ទៀត​ផង​។ លុះ​បន្តិច​ក្រោយ​មក​រន្ទះ​​បាន​បាញ់​ត្រូវ​ពួក​គេ​បណ្តាល​ឱ្យ​ក្មេង​ប្រុស​ជំទង់​ឈ្មោះ​ជិន វិបុល ធ្លាក់​ពី​លើ​ទូក​ចូល​ទៅ​ក្នុង​ទឹក​ស្លាប់​ ចំណែក​ឯស្ត្រី​ឈ្មោះ​ទិត្យ​ គីម ស្លាប់​នៅ​លើ​ទូក​ និង​កូន​ប្រុស​របស់​គាត់​ឈ្មោះ​សន សាន រង​របួស​ធ្ងន់​​ ។

ប្រជា​ពល​រដ្ឋ​និយាយ​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ខាង​លើ​ក្រី​ក្រ​ណាស់​ មាន​ផ្ទះ​​តូចៗ​នៅ​មាត់​បឹង​ និង​បាន​​ប្រកប​មុខ​របរ​ដាំ​ត្រកួន​លក់​។ ក្រោយ​ពេលជួប​គ្រោះ​​អកុសល​​បែប​នេះ ​សាក​សព​ជនរងគ្រោះ​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​រួម​គ្នា​ក្រោម​ការ​​ចូល​រួម​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ ៕