ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​គួ​ក​ជេ​រថយន្ដ​ផ្លូវ​លេខ​១០៦ និង​១០៨ ក្លាយជា​ទីលាន​ប្រជាធិបតេយ្យ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​កាលពី រសៀល​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១០ ក្រោមអធិបតីភាព​លោក​សុខ សម្បត្ដិ អភិបាល​ខណ្ឌ ដើម្បី​រំលឹក​ដល់​ចៅសង្កាត់​ប៉ុស្ដិ៍​នគរបាល​ទាំង១១ ឱ្យ​ពង្រឹង​ការងារ​ចុះ​បង្ក្រាប​ ល្បែងស៊ីសង គ្រឿងញៀ.ន និង​ទីតាំង​រកស៊ី​ផ្លូវភេទ ក្នុងមូលដ្ឋាន បន្ទាប់​ពី​មានការ​ព្រមាន​ដក​អភិបាល​ខណ្ឌចំការមន ដោយ​លោក​អភិបាលរាជធានី​ភ្នំពេញ ។ អ្វី​ដែល​ជា​ការ​កត់សំគាល់ក្នុង​កិច្ចប្រជុំ​នេះ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​កាលពី រសៀល​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១០ ក្រោមអធិបតីភាព​លោក​សុខ សម្បត្ដិ អភិបាល​ខណ្ឌ ដើម្បី​រំលឹក​ដល់​ចៅសង្កាត់​ប៉ុស្ដិ៍​នគរបាល​ទាំង១១ ឱ្យ​ពង្រឹង​ការងារ​ចុះ​បង្ក្រាប​ ល្បែងស៊ីសង គ្រឿងញៀន និង​ទីតាំង​រកស៊ី​ផ្លូវភេទ ក្នុងមូលដ្ឋាន បន្ទាប់​ពី​មានការ​ព្រមាន​ដក​អភិបាល​ខណ្ឌចំការមន ដោយ​លោក​អភិបាលរាជធានី​ភ្នំពេញ ។ អ្វី​ដែល​ជា​ការ​កត់សំគាល់ក្នុង​កិច្ចប្រជុំ​នេះ​ដែរ គឺ​ការ​កំណត់​យក​ផ្លូវ លេខ​១០៦ និង​១០៨ ដែល​ជា​កន្លែង​គួ​ក​ជេរថយន្ដ​ធ្វើ​ជាទី​លាន​ប្រជាធិបតេយ្យ ។

លោក​អភិបាល​ខណ្ឌដូនពេញ បាន​ធ្វើការកោតសរសើរ​ដល់​មន្ដ្រី​សាលាសង្កាត់ និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទាំង​១១ ដែល​បាន​ខិតខំ​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់ ទីតាំង​សប្បាយភាព​ក្នុងភូមិ​សាស្ដ្រ​ខណ្ឌដូនពេញ ក្នុង​ឱកាស បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​បាន​ល្អ​ប្រសើរគួរ​ជាទី​មោទនភាព ។ ប៉ុន្ដែ​ចៅសង្កាត់ និងនាយ​ប៉ុស្ដិ៍​ត្រូវ​តែ​បន្ដការងារ​ក្ដាប់​ទីតាំង​ខារ៉ាអូខេ ពុំ​មានច្បាប់​អនុញ្ញាត ទីតាំង​ល្បែង​ស៊ីសងគ្រប់​ប្រភេទ ទីតាំង​ជួញដូរ​គ្រឿងញៀន ទីតាំង​រកស៊ី​ផ្លូវភេទ ហើយ​បង្ក្រាប​ឱ្យ​បានជាដាច់ខាត មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឱ្យ​សមត្ថកិច្ច​ពី​ខាងក្រៅ​ចុះ​បង្ក្រាប​មុន​នោះ​ទេ ។

ជាក់ស្ដែង​កន្លង​មកនេះ នៅ​ខណ្ឌចំការមន ទីតាំងអនាចារ ប្រើប្រាស់​គ្រឿងញៀន​ប៉ុន្មាន​កន្លែង ត្រូវ​បាន​បង្ក្រាប​ដោយ​ស្នងការដ្ឋាន ឬ​ប៉េ​អឹ​មផ្ទៃ​ប្រទេស ។ ដូច្នេះ​ត្រូវ​តែ​គិត​ពី​មូលដ្ឋានរបស់​យើង តើ​មាននៅ​សេសសល់​កន្លែង​ណា ទៀត​ឬទេ? សូម​ឱ្យ​អស់លោក​ជា​គណៈ​បញ្ជាការ​ឯកភាព​ត្រូវ​ចេះ​ពិចារណា ត្រូវ​ចុះ​ត្រួត ពិនិត្យ បើសិនជា​មាន​ករណី​ចាំបាច់​ត្រូវ​តែ​ធ្វើរដ្ឋបាល​ជា​បន្ទាន់ ។ ចំណុច​នេះ​ត្រូវ​តែ​មានការ​ទទួលខុសត្រូវ​ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​មូលដ្ឋាន ដូច្នេះ​អស់លោក​នាយ​ប៉ុស្ដិ៍ ចៅសង្កាត់ ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​នូវ​ទីតាំងទាំងនោះ និង​ម្ចាស់​ការ​អនុវត្ដ ហើយ​ចាប់ពីពេល​នេះ​ទៅ​កុំ​ប្រើ​ពាក្យ​ថា “​មិនដឹង​”

លោក​សុខ សម្បត្ដិ បាន​បញ្ជាក់​ថា ករណីផាកពិន័យ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចោល សំរាម​នៅ​តាម​ផ្លូវ​សាធារណៈ ត្រូវ​បាន​អនុវត្ដ ចាប់តាំងពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១០ ហើយសុំ​ឱ្យ​សង្កាត់​ទាំង​១១ និង​ផ្សារ​ត្រូវ​តែ​បន្ដអនុវត្ដ​ដូច​ភ្លៀងរលឹម មិន​ត្រូវ​មើល​រំលងនោះ​ទេ ។ ដោយឡែកសួនច្បារ​កន្លែង​គួ​ក​ជេ រថយន្ដ​ផ្លូវ​លេខ​១០៦ និង​១០៨ ស្ថិត​ក្នុងសង្កាត់​វត្ដ​ភ្នំ សាលា​រាជធានី​ភ្នំពេញ បានសំរេច​រៀបចំ​ធ្វើ​ជាទី​លាន​ប្រជាធិបតេយ្យ ។ លោក​អភិបាល​ខណ្ឌ​បាន​រំលឹក​ឱ្យ​ចៅសង្កាត់ និង​នាយ​ប៉ុស្ដិ៍​ត្រូវ​ត្រួតពិនិត្យ​ជា​ប្រចាំ​នៅទីតាំង​រកស៊ី​ផ្លូវភេទ​ជ្រក​ក្រោម​ស្លា​កកោស ជប់ ម៉ាស្សា និង​ហាង​លក់​កាហ្វេ ហើយ​វិធានការ​ដែល​មាន​ប្រសិទ្ធភាព គឺ​ការ​ចុះ​ធ្វើ​រដ្ឋបាល ឬ​ការ​ឆ្មក់​ចូល​ទីតាំង​ណា​ដែល​គិត​ថា​មិនប្រក្រតី ។