ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​ទឹក​បរិ​សុទ្ធ​​វីតាល់​​ចូល​រួម​​ឧបត្ថម្ភ​​​យុទ្ធ​នា​​ការ​​សំអាត​ឆ្នេរ

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​កាល​ពី​ថ្ងៃទី​៤ និង​ទី៥ មិថុនា កន្លង​មក​នេះ ក្រុម​ហ៊ុន​អិន​វីស៊ី (​ទឹក​​បរិ​សុទ្ធ​វីតាល់) ​បាន​ចូលរួម​ឧបត្ថម្ភ គម្រោង Enrich ដើម្បីធ្វើ​យុទ្ធនាការ​​សំអាតឆ្នេរ​​អូរ​ឈើ​ទាល នៅក្នុង​ខេត្តព្រះសីហនុ ដែល​ត្រូវបាន​ចាត់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ឆ្នេរ​​សមុទ្រ​ដែល​ស្អាត​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក

ខេត្តព្រះសីហនុ ៖ ​កាល​ពី​ថ្ងៃទី​៤ និង​ទី៥ មិថុនា កន្លង​មក​នេះ ក្រុម​ហ៊ុន​អិន​វីស៊ី (​ទឹក​​បរិ​សុទ្ធ​វីតាល់) ​បាន​ចូលរួម​ឧបត្ថម្ភ គម្រោង Enrich ដើម្បីធ្វើ​យុទ្ធនាការ​​សំអាតឆ្នេរ​​អូរ​ឈើ​ទាល នៅក្នុង​ខេត្តព្រះសីហនុ ដែល​ត្រូវបាន​ចាត់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ឆ្នេរ​​សមុទ្រ​ដែល​ស្អាត​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក ។

​យុទ្ធនា​ការ​សំអាត​ឆ្នេរ​​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បង្កើត​ជា​គំរូ និង​បង្កើន​​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​ជួយ​គ្នា​​សំអាត​ឆ្នេរ​​​ពី​សំណាក់​​ភ្ញៀវ​ទេស​ចរក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​​នៅក្នុង​សហ​គមន៍ទាំង​មូល ។ ​គម្រោង​នេះ​​មាន​ការ​ចូលរួម​ពី​និស្សិត​​ចំនួន​៧៥​នាក់ មក​ពី​៧​មហា​វិទ្យា​ល័យ​​ក្នុង​រាជធានីភ្នំពេញ ផងដែរ ។ ​កម្ម​វិធី​​សំអាត​ឆ្នេរ​នេះ​មាន​ជា​សកម្ម​ភាព​ដូចជា​ ការ​ដើរ​ប្រមូល​សំរាម​ដែល​​នៅរាយ​ប៉ាយ​នៅតាម​ឆ្នេរ​​ដាក់​ក្នុង​ធុង​សំរាម​​​ ការ​រត់​ប្រណាំង​ និង​ការ​ប្រឡង​​ប្រជែង​ក្នុង​ការ​ថត​រូប  ។

​តំណាង​ក្រុម​ហ៊ុន​​អ៊ិន​វីស៊ី (ទឹក​បរិ​សុទ្ធ​វីតាល់) ​ដែល​បាន​ចូលរួម​ក្នុង​​កម្ម​វិធី​នេះ​មាន​ប្រសាសន៍​ថា ទឹកបរិ​សុទ្ធ​​វីតាល់​​មិន​ត្រឹ​ម​តែ​ផ្តោតទៅ​លើ​ការ​ផលិត​តាម​បច្ចេក​ទេស​​ និង​អនាម័យ​​ខ្ពស់​​ប៉ុណ្ណោះ​ទេ​ ក្រុម​ហ៊ុន​​មាន​គោល​ដៅ​ក្នុង​ការ​បែង​ចែក​នូវ​ប្រាក់​ចំណូល​​របស់ខ្លួន​ដើម្បីចូលរួម​​​សកម្ម​ភាព​សង្គម។ ​កិច្ច​ការ​នេះ​បាន​ស្តែង​ចេញ​តាម​រយៈ​​ការ​ដក​សន្សំ​ទុក​នូវ​ចំណែក​២៥​រៀល ​ពីរាល់​ការ​លក់​​ទឹកបរិ​សុទ្ធ​​វីតាល់​​ក្នុង​មួយ​ដប ​ដើម្បី​ជួយ​ទៅ​ក្នុង​សង្គម។ ​ជាក់​ស្តែង​កន្លង​មក ​ទឹកបរិ​សុទ្ធ​វីតាល់​​ធ្លាប់​​បាន​ចូលរួម​ចំណែក​ជួយ​ឧបត្ថម្ភ​​​ដល់​មជ្ឈ​មណ្ឌល​កុមារកំព្រា​នៅស្ទឹង​មាន​ជ័យ ឧបត្ថម្ភ​​ថវិកាដល់​កាក​បាទ​ក្រហម​កម្ពុជា ​ជួយ​ឧបត្ថម្ភ​​ដល់​កង​ទ័ព​នៅ​សមរភូមិ​មុខ និង​ការប្រគេន​​នូវ​រថយន្ត​​១​៥​កៅអី​ចំនួន​២គ្រឿង​ដល់​អគ្គា​ធិការ​ដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ ៕