ប្រយ័ត្នជាប់គុកនៃកម្មពៀរ (បទពាក្យប្រាំពីរ)


-ស្អប់ពួកចោរវាហ៊ានប្លន់ដី ឥតខ្លាចលោកិយដាក់ទោសទណ្ឌ
ចង់បានដីខ្មែរគ្រប់ជំនាន់ អាវុធរាប់ពាន់សង់សង្គ្រាម ។
-ពួកចោរមានល្បិចរាប់សិបលាន ប្រឹងប្រែងបំពានឃ្លានទារទាម
ដីខ្មែរឃ្លានណាស់ច្បាស់ឈ្មោះសៀម ថែមទាំងគម្រាមឱ្យខ្មែរចេញ ។
-ឃើញប្រាង្គខ្មែរវាហូរទឹកមាត់ ចង់ឆីឱ្យធាត់ឱ្យចំណេញ
ទោះបីខ្មែរយើងបានបណ្តេញ មុខក្រាស់មិនចេញថោកពេកក្រៃ ។
-ចោរនេះឃោរឃៅប៉ងកំទេច ឱ្យខ្មែរលង់លិចដោយស្នាដៃ
កំណាចសាហាវលើកប្រល័យ វត្តខ្មែរថ្លាថ្លៃពុទ្ធសាសនា ។
-ចោរនៅប្រព្រឹត្តដាក់ប្រាសាទ ខ្មែរឱ្យខូចខាតមិនរអា
វាឈ្លានពានដោយចិត្តឫស្យា គង់តែទេវតាបរាមុខ ។
-ចិត្តចោរឆ្ងាញ់តែរបស់គេ ចិត្តពុំទំនេរខំប្លន់ទុក
ខំលូនត្រសុលខំវាយលុក ប្រយ័ត្នជាប់គុកនៃកម្មពៀរ ៕
និពន្ធដោយលោក ស៊ុំ ពិសិដ្ឋ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ