ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ បើចង់​ធ្វើ​​​នាយករដ្ឋ​មន្ត្រី​​ត្រូវចេះ​​នីតិវិធី​ប្តឹង​ទៅក្រុមប្រឹក្សា​ សន្តិ​សុខ​​អង្គ​ការ​​​សហប្រជាជាតិ​​ឱ្យ​ច្បាស់លាស់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនា​បតីតេជោ​​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​​ បាន​​​មាន​ប្រតិ​កម្ម​តបទៅកាន់​មេគណបក្ស​​ប្រឆាំង​មួយ​​អំពី​​ការ​ប្តឹង​ទៅ​​កាន់​អង្គការ​​សហប្រជាជាតិ ដែល​មេ​គណ​បក្ស​ប្រឆាំង​នោះលើកឡើង​ថា គេ​ឱ្យ​​យោ​បល់​ប្តឹង​​បែបនេះយូរ​មកហើយ ​​​អត់ព្រម​​ធ្វើ​តាម​​​ទេ ​ទុក​ឱ្យ​​​អ្វីៗ (ជម្លោះ​​កម្ពុជា​-ថៃ) អូស​បន្លាយ​​មានបញ្ហា​​កាន់តែ​យូរ​…​ដោយ​សម្តេច​បានឆ្លើយ​តប​​ត្រឡប់ទៅវិញ​ថា សូម​ឱ្យ​ចេះ​​រៀន​អំពីនីតិ​វិធី​ខ្លះ​ផង ។​
សម្តេច​​តេជោ​​​ហ៊ុន​ សែន បាន​​មានប្រតិ​កម្ម​​បែបនេះ ក្នុង​​ឱកាស​អញ្ជើញ​​​ជា​អធិបតី​​ពិធី​ប្រគល់​​សញ្ញា​បត្រ​ដល់​និស្សិត​​ទទួលជ័យ​​លាភី​​នៃ​​សាកល​វិទ្យាល័យ​​នីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​​​សេដ្ឋកិច្ច​នៅ​វិទ្យាស្ថាន​​ជាតិអប់រំ ​កាលពី​វេលា​ម៉ោង​​​​៨​និង​​​៣០នាទីព្រឹកថ្ងៃទី​​១៤ មីនា ​២០១១។ សម្តេច​តេជោ​បញ្ជាក់​ថា បើ​មិន​​ចេះ​​យល់​អំពី​​នីតិវិធី​​ទេ កុំ​​លើក​ខ្លួន​ឯង​​​ខ្លាំង​ពេក ​បើ​ចង់​ធ្វើជានាយករដ្ឋ​មន្ត្រី​​ ​ត្រូវចេះ​​អំពី​​នីតិ​វិធី​​នេះ​ឱ្យ​ច្បាស់​​…អ្វីទៅ​​​ដែលហៅ​ថា ក្រុមប្រឹក្សា​​សន្តិ​សុខ​​អង្គការ​​សហប្រជាជាតិ ។ ព័ត៌​មានលម្អិតនឹង​ផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រ​កាសែត​​កោះសន្តិភាព ៕