ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភារធារីស្ថានទូត​ចក្រភព​​អង់គ្លេស​​ជួប​ពិភាក្សា​ការងារ​ស្តី​​ពី​ការអនុវត្ត​​ច្បាប់​ប្រឆាំង​​អំពើពុក​​រលួយ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅព្រឹកថ្ងៃទី៧ មិថុនា នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកបណ្ឌិតសភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋ​មន្រ្តីបាន​ទទួល​ជួប សវនាការជាមួយ​លោកលេស្លី សាន់ដឺសុន (Lesley M. Saunderson) ភារធារីស្ថានទូតអង់ គ្លេសប្រចាំនៅព្រះរាជាចក្រកម្ពុជា

រាជធានីភ្នំពេញ ៖ ​នៅព្រឹកថ្ងៃទី៧ មិថុនា នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកបណ្ឌិតសភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋ​មន្រ្តីបាន​ទទួល​ជួប សវនាការជាមួយ​លោកលេស្លី សាន់ដឺសុន (Lesley M. Saunderson) ភារធារីស្ថានទូតអង់ គ្លេសប្រចាំនៅព្រះរាជាចក្រកម្ពុជា។

នៅក្នុងជំនួបពិភាក្សានោះ​ លោកលេស្លី សាន់​​ដឺសុន (Lesley M. Saunderson) បាន​ជម្រាបជូនលោកបណ្ឌិតសុខ អាន អំពីការចូល​ជាធរមាននូវច្បាប់​ប្រឆាំងអំពើពុក​រលួយ​របស់រាជា​ណាចក្រអង់គ្លេសនាថ្ងៃទី១ កក្កដា ឆ្នាំ​២០១១ ខាងមុខនេះ​ ។ លោកភារធារីស្ថានទូត​អង់​គ្លេស​បានឱ្យដឹងថា ច្បាប់ប្រឆាំងអំពើពុក​រលួយ​របស់អង់គ្លេសដែល​ដាក់ឱ្យប្រើកាល​ពីឆ្នាំ២០១០ គឺមានសក្តានុពលរឹងមាំក្នុងវិស័យ​ធម្មនុញ្ញភាព ដើម្បីប្រឆាំងនឹងអំពើពុករលួយក្នុង​សា​កលលោកក៏ដូចជាជួយលើកតម្កើងក្រមសីល​ធម៌ខ្នាតខ្ពស់​បំផុតនៃការងារធុរកិច្ច ។ ការអនុ​គ្រោះ​ក្នុងកម្រិតសូន្យចំពោះការងារប្រឆាំង​អំពើ​ពុករលួយ គឺលើកតំកើងនូវកេរ្តិ៍ឈ្មោះរបស់​អ្នកប្រកបអាជីវកម្ម​អង់គ្លេសនៅ​ក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេសទាំងលើផ្នែកសាធារណៈ និង​ឯក​ជនដែលជាដៃគូ ។ លោកលេស្លី សាន់ដឺសុន (Lesley M. Saunderson) បាន​ឱ្យដឹងថា ច្បាប់ប្រឆាំងអំពើពុក​រលួយនេះ​នឹង​ត្រូវជម្រាបជូនដល់សមាជិកពាណិជ្ជកម្មនានារបស់ប្រទេសអង់គ្លេសនៅក្នុងព្រះរាជាណាចក្រ​កម្ពុជានាសប្តាហ៍ក្រោយ។

មានប្រសាសន៍ក្នុងឱកាសនោះ​ លោក​បណ្ឌិត​សុខ អាន បានលើកឡើងថា ទិស​ដៅ​ប្រឆាំងអំពើពុករលួយរបស់កម្ពុជាក៏មិនខុសប្លែក​ពីរាជរដ្ឋាភិបាលអង់គ្លេសដែរ គឺការអនុ​គ្រោះ​ក្នុង​កម្រិតសូន្យចំពោះអំពើពុករលួយ ។ លោក​បណ្ឌិតបានជម្រាបជូនលោកភារធារីស្ថាន​ទូត​អង់គ្លេស និងសហការីថា ច្បាប់ប្រឆាំងអំពើពុក​រលួយនៅកម្ពុជាបានចែងអំពីការដាក់ពិន័យពី ១សប្តាហ៍ ដល់៥ឆ្នាំ ចំពោះករណីអំពើពុក​រលួយ ចាប់ពី១ដុល្លារ រហូតដល់៥ដុល្លារ ។ លោក បណ្ឌិតសុខ អាន ក៏បានលើកទឹកចិត្តដល់មន្រ្តី​ជាន់​ខ្ពស់ស្ថានទូតអង់គ្លេសក្នុងកិច្ចជួយធ្វើការងារ​បញ្រ្ជាបការងារប្រឆាំងអំពើពុករលួយដល់ សហ​គមន៍ធុរកិច្ចអង់គ្លេស ក៏ដូចជាកម្ពុជា​ដោយ​លោកបណ្ឌិតបានសន្យាថា រាជរដ្ឋាភិបាល​កម្ពុជានឹងផ្តល់កិច្ចសហការជាដៃគូក្នុងការងារ​នេះ។

នៅក្នុងជំនួបពិភាក្សាដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្រ្តីដែល​ធ្វើការងារលើវិស័យច្បាប់ក៏បានធ្វើការផ្លាស់ប្តូរ​បទពិសោធន៍អំពីការអនុវត្តន៍​ច្បាប់នៅប្រទេសអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា ពិសេសគឺ​ការប្រឆាំងអំពើពុករលួយ ព្រមទាំងការជម្រុញ​ឱ្យ​មានការវិនិយោគ និងភ្ញៀវទេសចរអង់គ្លេស​មកកាន់កម្ពុជាដែលជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងហេដ្ឋារចនា​សម្ព័ន្ធ​កាន់​តែប្រសើឡើងជាលំដាប់ ។​លោកភារធារីបាន ទទួល​ស្គាល់ថា កម្ពុជាកំពុងទទួលបានការ អភិវឌ្ឍស្មានមិនដល់ ៕