កំណាព្យ (ពូហាក់ និង មីងឈាន) បទកាកគតិ ដោយ ព្រុំ គឹមជឿន
– ពូហាក់ មីងឈាន មិនក្រមិនមាន រស់នៅក្នុងភូមិ
ពូហាក់តូចល្អិត មីងឈានមាឌធំ ញឹមៗ ងំៗ មិនសូវវាចា ។
– ពូហាក់ មីងឈាន មិនក្រមិនមាន រស់នៅក្នុងភូមិ
ពូហាក់តូចល្អិត មីងឈានមាឌធំ ញឹមៗ ងំៗ មិនសូវវាចា ។
– ពូហាក់ មីងឈាន មិនក្រមិនមាន រស់នៅក្នុងភូមិ
ពូហាក់តូចល្អិត មីងឈានមាឌធំ ញឹមៗ ងំៗ មិនសូវវាចា ។
– ថ្វីបើតូចល្អិត អ្នកផងចូលចិត្ដ ពូបានវោហា
ពូកែព្រោកប្រាជ្ញ គ្មានទាល់ត្រង់ណា ស្ដាប់គាត់ចរចា ជក់ចិត្ដឥតទាស់។
– តែមានម្ដងម្កាល ដែលគាត់តំណាល ពីរឿងទោមនស្ស
ថាវាយប្រពន្ធ ប្រើឱ្យក្រាបចុះ មីងតាមទាំងអស់ ព្រោះមីងខ្លាចប្ដី ។
– ពេលខ្លះជាំមុខ ពូថាដើរបុក ជង្រុកស្រូវថ្មី
ជួនថាបុកទ្វារ ជាប្រក្រតី រួចចុះមនុស្សអី ប្រហែសអស្ចារ្យ ។
– ចៃដន្យម្ង៉ៃនោះ គាត់មានជម្លោះ នៅក្នុងគ្រួសារ
ឮតែគាត់ស្រែក កោកកាកឡូឡា ម្នាក់ៗគិតថា គាត់វ៉ៃប្រពន្ធ ។
– បើតាមតែស្ដាប់ មីងពិតក្បែរស្លាប់ ច្បាស់ទ្រមខ្លួនធ្ងន់
ព្រោះសម្លេងពូ ខ្លាំងក្លាអនន្ដ អ្នកភូមិរហន់ ស្ទុះស្រទៅមើល៍។
– ពូហាក់ផ្ងារជើង ចំណែកមីងយើង ជិះជាប់ពីលើ
នៅក្រោមគេសោះ ធ្វើឬកគ្រាន់បើ មាត់ស្រែកបណ្ដើរ “ហងរាងឬនៅ?”។
– គ្រប់គ្នាចង់សើច តែទប់សំណើច ព្រោះវាមិនត្រូវ
អួតវាយប្រពន្ធ ចុះម្ដេចឥឡូវ គេសង្កត់ភ្លៅ រើបែកញើសស្អិត។
– ដល់ឃើញទើបដឹង ពីមុនខំប្រឹង តែជួយអាណិត
មីងស្លូតឯណា គឺខ្លាញីពិត ធ្វើឱ្យទាស់ចិត្ដ បោកដូចកង្កែប ។
– ពូហាក់អន់ចង់ គេមើលរហង់ លែងខ្មាស់់ពេបស្បែប
ពូហាក់មីងឈាន ចប់ដោយសង្ខេប រឿងរ៉ាវច្រើនបែប មាននៅលេខក្រោយ។
ដោយ ព្រុំ គឹមជឿន
prumkimchoeun@gmail.com
ចែករំលែកព័តមាននេះ