ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​ធនា​គារ​​ជាតិ​នាំ​​អំណោយ ​និង​សួរ​​សុខ​ទុក្ខ​​កង​ទ័ព​​នៅ​​តំបន់​​ប្រាសាទ​​ព្រះ​វិហារ

12 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ កាល​ពី​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១១ គណៈ​ប្រតិភូ​ធនា​គារ​ជាតិ​នៃ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​ជា ចាន់តូ អគ្គ​ទេសា​ភិបាល​ធនា​គារ​ជាតិ​នៃ​កម្ពុជា បាន​ចុះ​សួរ​សុខ​ទុក្ខ​នាយ​ទាហាន ​នាយទាហាន​រង និង​ពល​ទាហាន​ក្នុង​កង​ពល​តូច​អន្តរា​គមន៍​លេខ​១ ដែល​ឈរ​ជើង​នៅ​ទិស​ប្រាសាទ​ព្រះ​វិហារ។ នៅ​ក្នុង​ឱកាស​នោះ​

ខេត្ត​ព្រះ​វិហារ ៖ កាល​ពី​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១១ គណៈ​ប្រតិភូ​ធនា​គារ​ជាតិ​នៃ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​ជា ចាន់តូ អគ្គ​ទេសា​ភិបាល​ធនា​គារ​ជាតិ​នៃ​កម្ពុជា បាន​ចុះ​សួរ​សុខ​ទុក្ខ​នាយ​ទាហាន ​នាយទាហាន​រង និង​ពល​ទាហាន​ក្នុង​កង​ពល​តូច​អន្តរា​គមន៍​លេខ​១ ដែល​ឈរ​ជើង​នៅ​ទិស​ប្រាសាទ​ព្រះ​វិហារ។ នៅ​ក្នុង​ឱកាស​នោះ​លោក​ឧត្តម​សេនីយ៍ទោ ព្រហ្ម ផេង មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរា​គមន៍​លេខ១ បាន​រាយ​ការណ៍​ជូន​គណៈ​ប្រតិភូ​អំពី​សភាព​ការណ៍​ទូទៅ​នៅ​តាម​ព្រំ​ដែន​ប្រាសាទ​ព្រះ​វិហារ និង​ការ​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តាក្របី​រហូត​មក​ដល់​ពេល​នេះ​មាន​សភាព​ការណ៍​ស្ងប់​ស្ងាត់។ លោក​មេ​បញ្ជា​ការ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​គណៈ​ប្រតិភូ​ដែល​ដឹក​នាំ​ដោយ​លោក​ជា ចាន់តូ អគ្គ​ទេសា​ភិបាល​ធនា​គារ​ជាតិ​នៃ​កម្ពុជា បាន​មក​សួរ​សុខ​ទុក្ខ​ដល់​នាយ​ទាហាន នាយ​ទាហានរង​ និង​ពល​ទាហាន និង​បាន​យក​អំណោយ​ជា​ថវិកា និង​គ្រឿង​ឧបភោគ​បរិ​ភោគ​​ផ្តល់​ជូន​ជា​រៀង​រហូត​មក។

ក្រោយ​ពី​បាន​ស្តាប់​សេចក្តី​រាយ​ការណ៍​អំពី​សភាព​ការណ៍​នៅ​តាម​ព្រំ​ដែន​រួច​មក លោក​អគ្គ​ទេសា​ភិបាល​ធនា​គារ​ជាតិ​នៃ​កម្ពុជា បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​ព្រហ្ម ផេង មេ​បញ្ជា​ការ នាយ​ទាហាន នាយ​ទាហាន​រង ពល​ទាហាន និង​ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ក្នុង​កង​ពល​តូច​អន្តរា​គមន៍​លេខ​១ និង​កោត​សរ​សើរ​ដល់​វីរ​ភាព​អង់​អាច​ក្លាហាន​របស់​យុទ្ធ​ជន​ដែល​ហ៊ាន​​ធ្វើ​ពលិ​កម្ម​គ្រប់​បែប​យ៉ាង ដើម្បី​ទឹក​ដី និង​ប្រជា​ជាតិ​របស់​យើង​ទាំង​មូល ដើម្បី​ភាព​សុខ​សាន្ត​​ក្នុង​សង្គម។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​អគ្គ​ទេសា​ភិបាល​ក៏​បាន​​លើក​ឡើង​ដល់​ប្រសាសន៍​​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អំពី​សមរ​ភូមិ​មុខ​ផ្សារ​ភ្ជាប់​​សមរ​ភូមិ​ក្រោយ ដែល​សម្តេច​តែង​តែ​គិត​គូរ​ដល់​សមរ​ភូមិ​ជា​និច្ច បើ​ទោះ​បី​ជា​សម្តេច​មាន​ការ​មមា​​ញឹក​ក្នុង​ការ​ងារ​យ៉ាង​ណា​ក៏​ដោយ ហើយ​យើង​ទាំង​អស់​គ្នា​ដែល​ជា​នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​ទាហាន​ទាំង​អស់​ត្រូវ​ចេះ​ស្រឡាញ់​គ្នា ជួយ​យក​អាសា​គ្នា និង​ពិសេស​បញ្ហា​ហូប​ចុក​ដើម្បី​ថែរក្សា​​សុខ​ភាព ហើយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ងារ ដើម្បី​ត្រៀម​តទល់​ជា​មួយ​សត្រូវ​ដែល​មាន​បំណង​មក​លើ​យើង។

លោក​អគ្គ​​​ទេសា​ភិបាល​ធនា​គារ​ជាតិ​បាន​ប្រគល់​ជូន​​សម្ភារ​សំណង់ និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​​រួម​មាន ស័ង្កសី​៥០០​សន្លឹក ស៊ីម៉ង់ត៍​១៨​តោន ដែក​១០លី ៣,៨៥​តោន ដែក​៦លី ២៥០​គីឡូ​​ក្រាម ថ្ម​១​គុណ​២ ចំនួន​២៥គូប ខ្សាច់​៣៣​គូប លួស​ចំណង​ ដែក​គោល​គ្រប់​ប្រភេទ​១៥០​គីឡូ​ក្រាម ផ្ទាំង​ Sola ០,៦​ម៉ែត្រ គុណ​១,៥​ម៉ែត្រ និង​អាគុយ​ Sola ចំនួន​៤​កំប្លេ ​អង្ករ​៥​តោន មី​៥០​កេះ ត្រីខ​កំប៉ុង​២០​កេស ទឹក​ស៊ីអ៊ីវ​១០០​យួរ ទឹក​ត្រី​១០០​យួរ ឆៃ​ប៉ូវ​២៥០​គីឡូ​ក្រាម ទឹក​បរិ​សុទ្ធ​១៥០​កេស ទឹក​ក្រូច​៥០​កេស (ក្រុម​ហ៊ុន​អ៊ែត​វូត ទឹក​បរិ​សុទ្ធ​៥០​កេស ទឹក​ក្រូច​៥០​កេស) និង​ថវិលា​២០​លាន​រៀល និង​គ្រួសារ​យុទ្ធ​ជន​ចំនួន​៣៦​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ឃីត​១​កញ្ចប់ និង​ថវិកា​៥​ម៉ឺន​រៀល។
ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១១ បាន​ប្រគល់​ម៉ាស៊ីន​ខ្យល់​បុក​បេតុង​១​គ្រឿង ដែលបង្កលក្ខណៈងាយស្រួលក្នុងការងារ សាងសង់ ៕