ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្តចុងសប្តាហ៍

12 ឆ្នាំ មុន

កម្សាន្តចុងសប្តាហ៍ ៖
សុបិន​ទេព
ថម​​ចូល​ដំណេក​ដូច​សព្វ​ដង តែ​យប់​នេះ ទើប​នឹង​ដេក​បាន​បន្តិច ស្រាប់​តែ​ឃើញ​បុរស​​ម្នាក់​ពាក់​អាវ​ធំ​ពណ៌​​ស​ពុំ​ដឹង​មក​ពី​ណា ឈរ​​ក្បែរ​​គ្រែ​ដេក​របស់​ខ្លួន ។ ថម​បើក​ភ្នែក​ធំៗ​ស្រែក​ដាក់​​មនុស្ស​ចម្លែក ៖
-នែ, លោក​ឯង​មក​​ពី​ណា ហ៊ាន​ចូល​បន្ទប់​​ដេក​ខ្ញុំ?
មនុស្ស​​ចម្លែក​ឆ្លើយ​វិញ ៖
-​មិន​មែន​បន្ទប់​ដេក​អ្នក​ឯង​ទេ, ទី​នេះ​ឧទ្យាន​​សួគ៌ា ។ យើង​ជា​​ទេវ​តា​ចង្កៀង ។
-និយាយ​​ស្អី​ហ្នឹង? ខ្ញុំ​ស្លា.ប់​​ហើយ​ឬ? ទេ! ខ្ញុំ​មិន​ទាន់​ចង់​​ស្លា.ប់​ទេ។ ​ខ្ញុំ​អត់​ទាន់​ចាស់​​ឯ​ណា ។ លោក​ត្រូវ​នាំ​ខ្ញុំ​ទៅ​ជួប​ប្រពន្ធ​​ខ្ញុំ​វិញ ។
-ហឹះ, និយាយ​អី​ស្រួល​ម៉្លេះ? អ្នក​ឯង​ចង់​ត្រឡប់​​ទៅ​ឋាន​មនុស្ស​វិញ​អាច​ទៅ​បាន តែ​មិន​មែន​ជា​មនុស្ស​ដដែល ឈ្មោះ​ «ថម» នោះ​ទេ ។ ​ម្តង​នេះ​ទៅ​ឋាន​​មនុស្ស​វិញ អ្នក​ឯង​ត្រូវ​ចាប់​ជាតិ​ជា​ឆ្កែ ​ឬ​មេ​មាន់ ។ ​សម្រេច​ចិត្ត​ទៅ, ចង់​​ចាប់​ជាតិ​​ជា​ឆ្កែ ឬ​មេ​មាន់?

កម្សាន្តចុងសប្តាហ៍

សុបិន​ទេព

ថម​​ចូល​ដំណេក​ដូច​សព្វ​ដង តែ​យប់​នេះ ទើប​នឹង​ដេក​បាន​បន្តិច ស្រាប់​តែ​ឃើញ​បុរស​​ម្នាក់​ពាក់​អាវ​ធំ​ពណ៌​​ស​ពុំ​ដឹង​មក​ពី​ណា ឈរ​​ក្បែរ​​គ្រែ​ដេក​របស់​ខ្លួន ។ ថម​បើក​ភ្នែក​ធំៗ​ស្រែក​ដាក់​​មនុស្ស​ចម្លែក ៖
-នែ, លោក​ឯង​មក​​ពី​ណា ហ៊ាន​ចូល​បន្ទប់​​ដេក​ខ្ញុំ?
មនុស្ស​​ចម្លែក​ឆ្លើយ​វិញ ៖
-​មិន​មែន​បន្ទប់​ដេក​អ្នក​ឯង​ទេ, ទី​នេះ​ឧទ្យាន​​សួគ៌ា ។ យើង​ជា​​ទេវ​តា​ចង្កៀង ។
-និយាយ​​ស្អី​ហ្នឹង? ខ្ញុំ​ស្លាប់​​ហើយ​ឬ? ទេ! ខ្ញុំ​មិន​ទាន់​ចង់​​ស្លាប់​ទេ។ ​ខ្ញុំ​អត់​ទាន់​ចាស់​​ឯ​ណា ។ លោក​ត្រូវ​នាំ​ខ្ញុំ​ទៅ​ជួប​ប្រពន្ធ​​ខ្ញុំ​វិញ ។
-ហឹះ, និយាយ​អី​ស្រួល​ម៉្លេះ? អ្នក​ឯង​ចង់​ត្រឡប់​​ទៅ​ឋាន​មនុស្ស​វិញ​អាច​ទៅ​បាន តែ​មិន​មែន​ជា​មនុស្ស​ដដែល ឈ្មោះ​ «ថម» នោះ​ទេ ។ ​ម្តង​នេះ​ទៅ​ឋាន​​មនុស្ស​វិញ អ្នក​ឯង​ត្រូវ​ចាប់​ជាតិ​ជា​ឆ្កែ ​ឬ​មេ​មាន់ ។ ​សម្រេច​ចិត្ត​ទៅ, ចង់​​ចាប់​ជាតិ​​ជា​ឆ្កែ ឬ​មេ​មាន់?
ថម​គិត​​បន្តិច​នឹក​ឃើញ​ថា ធ្វើ​ឆ្កែ​អន់​ណាស់។ ​មនុស្ស​លោក​ពេល​ជេរ​អ្នក​ណា​ដោយ​ប្រើ​ពាក្យ​ «អា​ឆ្កែ» គឺ​បាន​សេច​ក្តី​ថា គេ​មើល​ងាយ​អ្នក​នោះ។ ផ្ទុយ​ទៅ​វិញ មេ​មាន់​ដូច​ជា​មាន​តម្លៃ​គ្រាន់​បើ យ៉ាង​ហោច​ក៏​មាន​មាន់​​ឈ្មោល​​បណ្តើរ​ដែរ។ ​គួរ​យល់​ព្រម​ធ្វើ​មេ​មាន់​ទៅ​ចុះ ។ ថម​ឆ្លើយ​ភ្លាម ៖
-ខ្ញុំ​ចង់​ចាប់​ជាតិ​​ជា​មេ​មាន់ ។
និយាយ​ផុត​​ពី​មាត់ ស្រាប់​តែ​ថម​ឃើញ​ខ្លួន​ឯង​ជា​មេ​មាន់​​មួយ​ក្បាល​នៅ​កណ្តាល​ទី​ធ្លា​ចិញ្ចឹម​សត្វ​របស់​កសិ​ករ​ម្នាក់ ។ គេ​ឆ្លេ​ឆ្លា​ម្នាក់​ឯង ព្រោះ​ទទួល​អារម្មណ៍​គុម្ព​កន្ទុយ​របស់​ខ្លួន​ហាក់​ដូច​​ជា​ចង់​ផ្ទុះ ។ ​ពេល «មេ​មាន់​ថម» កំពុង​ឆ្លេ​ឆ្លា​លេច​មាន់​គក​មួយ​ក្បាល​រត់​មក​សួរ ៖
-​ទេវតា​​ចង្កៀង​​ទើប​តែ​ប្រាប់​ខ្ញុំ​​មុន​នេះ​បន្តិច​ថា ទ្រង់​បញ្ជូន​​មនុស្ស​ម្នាក់​មក​ចាប់​ជាតិ​ជា​មេ​មាន់​​នៅ​ទី​នេះ ។ ​ពិត​ជា​នាង​​ឯង​ហ្នឹង​ហើយ ។ ម៉េច​ដែរ, ធ្វើ​មេ​មាន់​ស្រួល​ទេ?
-ធ្វើ​មេ​មាន់​ស្រួល​ដូច​ធ្វើ​មនុស្ស​អ៊ីចឹង ។ ប៉ុន្តែ​ចម្លែ​ក​ម្យ៉ាង ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​​ហាក់​បី​ដូច​ជា​​គុម្ព​កន្ទុយ​ចង់​ផ្ទុះ​​យ៉ាង​ម៉េច​​មិន​ដឹង​ទេ ។
-ហ្នឹង​ហើយ! ​អាហ្នឹង​គេ​ហៅ​ថា កើត​កូន។ ​នាង​ឯង​ប្រញាប់​​សម្រាល «​ស៊ុត» ចេញ​មក ។
-​ចុះ​ខ្ញុំ​​ត្រូវ​ធ្វើ​ម៉េច​​ទើប​អាច​បញ្ចេញ​ស៊ុត​បាន?
-​ដំបូង​បំផុត​ត្រូវ​ខ្តត​ពីរ​ម៉ាត់ រួច​​ហើយ​ហើប​គុម្ព​កន្ទុយ​​ប្រឹង​បញ្ចេញ​ពី​ក្នុង​ពោះ​ឱ្យ​ខ្លាំង នឹង​បាន​ស៊ុត​មួយ​ភ្លាម ។
មេ​មាន់​​ថម​ធ្វើ​តាម​ទាំង​អស់, ទី​បំផុត​បញ្ចេញ​ស៊ុត​បាន​មួយ​មែន ។ សម្រេច​កិច្ច​ការ​រួ​ច​មេ​មាន់​ថម​លាន់​មាត់ ៖
-អូហូ!​ ពង​រួច​ធូរ​ខ្លួន​​ខ្សាក ។ ចុះ​ខ្ញុំ​ត្រូវ​ធ្វើ​អី​ទៀត?
-ត្រូវ​បញ្ចេញ​​ស៊ុត​៩​ទៀត ដើម្បី​ឱ្យ​គ្រប់​១០ ទើប​បាន ។ ​ធ្វើ​ដូច​ខ្ញុំ​ប្រាប់​អម្បាញ់​មិញ​អ៊ីចឹង, ខ្តត​សិន ហើយ​ប្រឹង​​បញ្ចេញ​ឱ្យ​ខ្លាំង ។ ទាល់​តែ​បាន​ស៊ុត​​១០ ទើប​ចប់​ភារ​កិច្ច​ដំណាក់​កាល​ទី​មួយ។
មេ​មាន់​ថម​អត់​ហ៊ាន​ប្រឆាំង, ខំ​បញ្ចេញ​សម្លេង​ខ្តត​ពីរ​ម៉ាត់ ហើយ​ប្រឹង​បញ្ចេញ​បាន​ស៊ុត​ទី​ពីរ​ដូច​ចិត្ត ។ ប៉ុន្តែ​លុះ​គេ​ខ្តត​រួច ខំ​ប្រឹង​បញ្ចេញ​ស៊ុត​ទី​បី​ទៀត ស្រាប់​តែ​ឮ​ប្រពន្ធ​​ស្រែក ៖
-បង​ថម! ម៉េច​ធ្វើ​អ៊ីចឹង?​
ថម​ភ្ញាក់​បើក​ភ្នែក​មិង​មាំ​ង​សួរ​​ប្រពន្ធ ៖
-មាន​រឿង​អី​ហ្នឹង?
ប្រពន្ធ​គំហក​វិញ ៖
-ហ៊ាន​ធ្វើ​ពើ​ទៀត! បង​ឯង​ជុះ​ពេញ​ពូក​ ហើយ​ឃើញ​ទេ? ម៉េច​​ស្មោក​​គ្រោក​ម៉្លេះ?

មិន​អាច​ចៀស​បាន

អ្នក​គ្រូ​សួរ​សិស្ស​ម្នាក់​ដែល​មក​រៀន​យឺត​ជាង​គេ​រហូត​ដល់​២០​នាទី ៖
-នែ,​ ថ្ងៃ​នេះ​​ម៉េច​ប្អូន​មក​យឺត​ម៉្លេះ?
-បាទ, មក​ពី​ប៉ា​ខ្ញុំ​គាត់​មាន​ការ​រវល់​ចេញ​ពី​ផ្ទះ​​តាំង​ពី​ព្រលឹម, ខ្ញុំ​​ត្រូវ​រង់​ចាំ​គាត់​​មក​វិញ ធ្វើ​ការ​នៅ​ផ្ទះ​ឱ្យ​រួច​សិន ទើប​ខ្ញុំ​អាច​មក​រៀន​បាន ។
-អ្ហា, ការ​ងារ​​របស់​គាត់​ទុក​​​​ឱ្យ​គាត់​ធ្វើ​ខ្លួន​ឯង​ទៅ, ហេតុ​ម៉េច​​មាន​ពាក់​ព័ន្ធ​ដល់​ការ​មក​រៀន​របស់​ប្អូន​ដែរ?
-បាទ, ព្រោះ​បើ​អត់​​មាន​ខ្ញុំ​​ទេ គាត់​មិន​អាច​ធ្វើ​ការ​ងារ​នោះ​បាន ។
-ម៉េច​អ៊ីចឹង? ចុះ​ការ​ងារ​នោះ​គឺ​អ្វី?
-គឺ​​ការ​ជេរ​ខ្ញុំ ។ ​រៀង​​រាល់​ព្រឹក​គាត់​តែង​​មើល​សៀវ​ភៅ​សិក្សា​របស់​ខ្ញុំ ហើយ​ជេរ​ខ្ញុំ​ថា អា​បំបង់​បាយ រួច​ហើយ​ទើប​គាត់​ទៅ​កន្លែង​​ធ្វើ​ការ​របស់​គាត់ ។ ​បើ​អត់​មាន​ខ្ញុំ​នៅ​ផ្ទះ ធ្វើ​ម៉េច​គាត់​ជេរ​បាន?

ដៀល​ក្រោយ​ខ្នង

កូន​ប្រសា​ប្រុស​ប្រាប់​​ម្តាយ​ក្មេក ៖
-​ម៉ែ! ម៉ែ! កូន​ស្រី​ម៉ែ​ឥឡូវ​ព្រហើន​ណាស់ ។ ​ខ្ញុំ​ប្រហែល​ទ្រាំ​មិន​រួច​ទេ ។
-នាង​ហ៊ាន​ដៀល​ខ្ញុំ​​ជា​ប្រុស​មុខ​ក្រាស់, ប្រុស​មុខ​ជ្រញ់!
-​ណ្ហើយ, ឱ្យ​ម៉ែ​សុំ​ទោស​ជួស​កូន​ស្រី​ម៉ែ​​ផង​ណា​ ។ ម៉ែ​​បាន​ប្រាប់​វា​កាល​ប៉ុន្មាន​​ថ្ងៃ​មុន​​ថា បើ​ចង់​ដៀល​ឯង​ថា ប្រុស​មុខ​ក្រាស់ ឬ​មុខ​ជ្រញ់​ ត្រូវ​ដៀល​ក្រោយ​ខ្នង កុំ​ឱ្យ​ឯង​ឮ តែ​វា​មិន​ព្រម​ស្តាប់​តាម​ម៉ែ​សោះ ៕

ធ្វើ​ហើយ​តែ​អត់​បាន​ការ

ស្ត្រី​ម្នាក់​​ត្អូញ​ត្អែរ​ប្រាប់​មិត្ត​របស់​ខ្លួន ៖
-ខ្ញុំ​កាន់​​តែ​វីវរ​មែន​​ទែន​ហើយ, មួយ​ឆ្នាំ​​កូន​មួយៗ ដូច​គេ​រាប់​យា៉ង​នេះ បួន​ប្រាំ​​ឆ្នាំ​​ទៀត​ពុំ​ដឹង​រក​លុយ​ឯ​ណា​ចិញ្ចឹម​កូន​ឈ្នះ​ទេ ។
-រឿង​​នេះ​​វា​មក​ពី​បង​ឯង​ដែរ​បាន​ជា​អ៊ី​ចឹង។
-មក​ពី​ខ្ញុំ​​យ៉ាង​ម៉េច?
-ចេះ​តែ​ដេក​ជា​មួយ​ប្តី​រឿង​អី​ថា​មិន​មាន​កូន​មួយ​​ឆ្នាំ​មួយ ។ បង​ឯង​ឈប់​ដេក​ជា​មួយ​ប្តី​ទៀត​​ទៅ​បាន​ទេ?
-ខ្ញុំ​សាក​ល្បង​ឈប់​ដេក​ជា​មួយ​គាត់​យូរ​ហើយ តែ​អត់​បាន​ការ​ទេ ។
-ម៉េច​អ៊ីចឹង?
-ព្រោះ​ពេល​​ខ្ញុំ​​ឈប់​ដេក​ជា​មួយ​​គាត់ ​គាត់​តាម​​ដេក​ជា​មួយ​ខ្ញុំ​ដដែល ។ ខ្ញុំ​គេច​ទៅ​​ដេក​កន្លែង​ណា ​គាត់​តាម​ទៅ​ដេក​ជា​មួយ​នៅ​កន្លែង​ហ្នឹង​​ដែរ,​ ធ្វើ​ម៉េច​ទៅ?

បទ​ពិសោធន៍​រើស​បុគ្គ​លិក

នាយ​ក​ផ្សារ​ទំនើប​ម្នាក់​​និយាយ​​ប្រាប់​មិត្ត​​របស់​ខ្លួន​ពី​បទ​ពិសោធន៍​​ជ្រើស​រើស​​បុគ្គ​លិក​ចូល​ធ្វើ​ការ ៖
-នៅ​ពេល​ដែល​កន្លែង​ខ្ញុំ​ត្រៀម​បើក​ដំណើរ​ការ​ ខ្ញុំ​សម្ភាស​ស្រី​ស្អាត​២០​នាក់​ជា​មួយ​សំណួរ​​តែ​មួយ «អ្នក​ណា​សំខាន់​ជាង​គេ​​នៅ​ទី​នេះ?» នាង​១៩​នាក់​ដែល​ឆ្លើយ​​ថា «អតិថិ​​ជន​» ខ្ញុំ​ឱ្យ​ធ្វើ​អ្នក​លក់​ និង​បេ​ឡា ។ ចំណែក​នាង​ម្នាក់​ដែល​ឆ្លើយ​​ថា «នៅ​ទី​នេះ​លោក​នាយក​សំខាន់​​ជាង​គេ​បង្អស់»​ ខ្ញុំ​ទទួល​ឱ្យ​ធ្វើ​លេខា​ខ្ញុំ ៕

អ្នក​ណា​ល្ងង់

បុរស​បី​នាក់​និយាយ​ដើម​ប្រពន្ធ​របស់​ខ្លួន ។ ​បុរស​ទី​មួយ​ផ្តើម​ឡើង ៖
-ប្រពន្ធ​​ខ្ញុំ​ល្ងង់​​រក​អ្នក​ណា​ប្រដូច​មិន​បាន ​សុខៗ​ ស្រាប់​តែ​ទិញ​​ម៉ាស៊ីន​បោក​ខោ​អាវ និង​បំពង់​ផ្លុំ​សម្ងួត​សក់​​យក​មក​ប្រើ, ខណៈ​ម្តុំ​ដែល​ខ្ញុំ​រស់នៅ​អត់​មាន​ភ្លើង​អគ្គិ​សនី​ទៅ​ដល់​សោះ ។
-ប៉ុណ្ណឹង​​មាន​ទៅ​ស្អី, ​ប្រពន្ធ​ខ្ញុំ​​ឯ​ណោះ ​ទើប​មហា​ល្ងង់ ​សុខៗ​ស្រាប់​តែ​ទិញ​​ម៉ាស៊ីន​​លាង​ចាន​​យក​មក​ទុក​នៅ​ផ្ទះ ខណៈ​ម្តុំ​ផ្ទះ​ខ្ញុំ​រស់​នៅ​អត់​មាន​ទឹក​ម៉ាស៊ីន​ទៅ​ដល់​ផង ។
បុរស​ទី​បី​ដណ្តើម​និយាយ​ដែរ ៖
-ស្តាប់​សម្តី​បង​ទាំង​ពីរ ខ្ញុំ​យល់​ថា ប្រពន្ធ​​ខ្ញុំ​ល្ងង់​​ជាង​ហ្នឹង​ទៅ​ទៀត ។ ម្សិល​មិញ​ខ្ញុំ​លួច​មើល​ក្នុង​កាបូប​​នាង​ឃើញ​មាន​ស្រោម​អនាម័យ​ពីរ​ប្រអប់ ។ បង​ទាំង​ពីរ​គិត​​ទៅ​មើល, ​នាង​ជា​ស្រី អត់​​មាន​អាច្រងុយ​ដូច​ពួក​យើង​ឯ​ណា ​ធ្វើ​ម៉េច​អាច​​ប្រើ​ស្រោម​អនាម័យ​នោះ​​បាន​ទៅ?

អ្នក​ណា​ប្រធាន?

ប្រធាន​ការិយា​ល័យ​ម្នាក់​ឃើញ​ពួក​បុគ្គ​លិក​របស់​ខ្លួន​មិន​សូវ​គោរព​ខ្លួន​សោះ ក៏​ពាក់​​ស្លាក​មួយ​ត្រង់​​មាត់​ទ្វារ​បន្ទប់ ​ដែល​មាន​សរសេរ​អក្សរ​​ដាក់​ថា «យើង​​ជា​ប្រធាន!» ។ ​ដល់​វេលា​​រសៀល​បន្តិច​ ពេល​ត្រឡប់​មក​ពី​បាយ​​ទឹក​នៅ​ភោជនីយ​ដ្ឋាន​ជិត​កន្លែង​ធ្វើ​ការ គាត់​​ឃើញ​អ្នក​ណា​ដោះ​យក​ស្លាក​ទៅ​ណា​បាត់ តែ​មាន​ក្រដាស​មួយ​សន្លឹក​បិទ​​ក្បែរ​នោះ, លើ​ក្រដាស​សរសេរ​ថា «ប្រពន្ធ​លោក​ហៅ​លោក​​ត្រឡប់​ទៅ​ផ្ទះ​ជា​បន្ទាន់។ គាត់​​ប្រាប់​លោក​ឱ្យ​យក​ស្លាក​របស់​គាត់​ដែល​លោក​លួច​មក​ប្រើ​នោះ​ទៅ​​ឱ្យ​គាត់​វិញ​ជា​​បន្ទាន់​!» ៕

អ្នក​ណា​ហេតុ​ផល​ជាង?

បុរស​​ម្នាក់​​ចូល​ហាង​គ្រឿង​ទេស​ទិញ​បារី​​មួយ​កញ្ចប់ ។ ពេល​​ឱ្យ​លុយ​ថ្លៃ​​បារី​រួច ​គាត់​ហែក​​កញ្ចប់​​ទាញ​បារី​ចេញ​ប្រុង​ជក់​ភ្លាមៗ ។ ឃើញ​ដូច្នេះ​នារី​លក់​ទំនិញ​ឃាត់ ៖
-សុំ​ទោស​លោក, ក្នុង​ហាង​មិន​អនុ​ញ្ញាត​​ឱ្យ​ជក់​បារី​ទេ ។
បុរស​នេះ​តវ៉ា​វិញ ៖
-នាង​មាន​ឃើញ​លក្ខ​ខណ្ឌ​ក្នុង​ហាង​របស់​នាង​ខ្វះ​ហេតុ​ផល​ទេ? ទិញ​បារី​នៅ​ទីនេះ​បាន​តែ​ជក់​បារី​នៅ​ទី​នេះ​មិន​បាន, តើ​​បាន​សេច​ក្តី​ថា​ម៉េច?
នារី​លក់​ទំនិញ​​ពន្យល់ ៖
-​រឿង​លក់​ផ្សេង រឿង​ប្រើ​ប្រាស់​ផ្សេង ។ ក្នុង​ហាង​នេះ​មាន​​លក់​ស្រោម​អនាម័យ​​ផង, ឬ​​ក៏​ទិញ​ស្រោម​​អនាម័យ​រួច ទាម​ទារ​ពាក់​ធ្វើ​ការ​ក្នុង​ហាង​នេះ​ដែរ?

ត្រូវ​ការ​សង​សឹក

លើ​សង្វៀន​​ប្រដាល់ កីឡា​ករ​ពីរ​រូប​កំពុង​​ប្រកួត​គ្នា​​យ៉ាង​តឹង​តែង ។ ក្នុង​ចំណោម​​អ្នក​អង្គុយ​​ទស្សនា​​មាន​បុរស​ម្នាក់​ស្ទុះ​​ក្រោក​ឈរ​ស្រែក​​ខ្លាំងៗ ៖
-ដាក់​អា​បង្គោល​​ខៀវ​ឱ្យ​បែក​កញ្ចប់​​មាត់​ទៅ!
អ្នក​អង្គុយ​ជិត​ខាង​សួរ ៖
-កីឡា​ករ​បង្គោល​ក្រហម​ជា​បង​ប្អូន​របស់​លោក​ឬ?
-អត់​ទេ! តែ​កីឡា​ករ​បង្គោល​ខៀវ​ញ៉ែ​ប្រពន្ធ​ខ្ញុំ​រាល់​ថ្ងៃ​ ខ្ញុំ​​​ចង់​សង​សឹក​វា ៕