ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តកងទ័ព (បទពាក្យប្រាំពីរ)

12 ឆ្នាំ មុន

ទឹកចិត្តកងទ័ព
(បទពាក្យប្រាំពីរ)

-ប្រទេសមានច្បាប់មានទឹកដី មានប្រុសមានស្រីគ្រប់អាត្មា
បុព្វបុរសមានប្រាជ្ញា កសាងរចនាប្រាង្គប្រាសាទ ។
-ប្រាសាទតាមាន់ព្រះវិហារ រចនាសោភាយ៉ាងវៃឆ្លាត
ពួកសៀមឈ្លានពានខំសង្វាត ដណ្តើមប្រាសាទរបស់ខ្មែរ ។
-ខ្មែរមានកម្លាំងខ្លាំងអង់អាច មុខមានអំណាចហើយមានស្នេហ៍
ការពារទឹកដីនិងខំថែ ច្រើនលានថ្ងៃខែតកូនចៅ ។

-កងទ័ពតូចធំគ្រប់តំបន់    ចិត្តមិនចេះប្លន់ហើយមួម៉ៅ
ទ័ពសៀមចូលមកត្រូវប្រដៅ    ឱ្យរងសោកសៅដឹងស្នាដៃ ។
-ទឹកចិត្តកងទ័ពគ្រប់អាត្មា    ស៊ូប្តូរសង្ខារមិនខ្លាចក្ស័យ
ខ្លះត្រូវពិការដាច់ជើងដៃ    រាល់យប់រាល់ថ្ងៃត្រៀមប្រយុទ្ធ ។
-ទ័ពខ្លាំងពូកែចេះសាមគ្គី    ប្អូនបងគ្រប់ទីមិនរន្ធត់
សត្រូវជិតឆ្ងាយឃើញហើយរត់    ទ័ពខ្មែរមោះមុតការពារជាតិ ។
-ប្រជាពលរដ្ឋចិត្តជ្រះថ្លា    ឧបត្ថម្ភអាហារគ្រប់ញោមញាតិ
ធ្វើឱ្យកងទ័ពរឹងមាំទៀត    តតាំងវិវាទសាសន៍មុខក្រៀម ៕
  ​ ​​​                                                   និពន្ធដោយលោក សូរ ភឿន