ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ព្រែក​​ព្នៅ​​ រដ្ឋ និង​​ឯកជន​ ជំទាស់​​​គ្នា​ទៅវិញទៅមក ​រង់ចាំ​​សាលា​រាជធានី​​ភ្នំពេញ​​សម្រេ0

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាមបទ​​បញ្ជាសាលា​​​រាជធានីភ្នំពេញ ​សាលា​ខណ្ឌ​សែនសុខ​​បាន​​កោះ​ហៅ​​​អាជីវករ​​​​​ផ្សារ​ព្រែកព្នៅ ​រដ្ឋ និង​​ម្ចាស់​ដីឡូត៍ ​បើក​ផ្សារ​​​ឯកជន ​ឱ្យ​មក​​​ចូលរួម​​ប្រជុំ​ពិភាក្សា​ផ្សះផ្សា​គ្នា​​អំពី​​​ទំនាស់​​ដ៏រ៉ាំ​រ៉ៃ​​នា​ពេល​កន្លងមក ។​
ក្នុងកិច្ចប្រជុំ​​​​នៅព្រឹក​​ថ្ងៃ​ទី​​​១៨ មីនា ២០១១ នេះ​ ​គឺ​មាន​លោក​ចេង មុន្នី​រ៉ា អភិបាល​​​រង​ខណ្ឌ​​ ជា​អធិប​តី​​​​ និង​មាន​តំណាង​​អាជីវករ​ផ្សារ​​​​​រដ្ឋ​បាន​​សំណូមពរ​ឱ្យ​ផ្សារ​​ឯកជនបិទ​ជា​ស្ថាពរ​ពីថ្ងៃ​នេះ​ទៅ ព្រោះ​វា​បង្ក​​​បញ្ហា​​​​​ប៉ះពាល់​​​ខាង​សណ្តាប់​ធ្នាប់​​​​សាធារណៈ និងផលប្រយោជន៍​​​​អាជីវករ​ដែល​​​លក់​ដូរ​​ក្នុងផ្សារ​​​រដ្ឋ​ប្រមាណ​​​​៧០០នាក់ ។

ចំពោះ​​តំណាង​​​ផ្សារ​ឯកជន​វិញ សុំ​ឱ្យ​​អាជ្ញាធរ​​​រក្សា​ការ​​​លក់ដូច​ដើម​ដដែល ព្រោះ​អាចជួយ​បំពេញ​កង្វះ​ខាត​ជីវភាព​​របស់​ពួក​គេ (អាជីវករ) ។ ​​ចំណែក​​អភិបាលរង​​ខណ្ឌ​ លោក​ចេង មុន្នី​​រ៉ា ​ទាមទារ​ឱ្យ​​ផ្សារ​ឯកជន​​ធ្វើច្បាប់អាជីវកម្ម​​ និង​គោរព​​ច្បាប់​សាធារណៈ​ផង​​ដែរ ។​ ​ការដោះស្រាយ​​មិនទាន់​ត្រូវរ៉ូវ​គ្នា​​នៅឡើយ​​ទេ​ ដោយ​​រង់​ចាំ​អភិបាល​​​រង​ខណ្ឌ​​ធ្វើ​របាយ​ការណ៍​​​​ទៅ​​​សាលា​រាជធានីភ្នំពេញ សម្រេច​​​យ៉ាង​ម៉េចយ៉ាង​ម៉ា​សិន​ ៕​