ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​​សព​​លោក​វ៉ា ដា​ណេ​ ​បាន​ទទួល​អំណោយ​​ឧបត្ថម្ភ​​​បន្តបន្ទាប់​ពីអ្នក​សប្បុរស

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ម្តាយ​​និងភរិយា​​ ព្រ​ម​ទាំង​​កូន​៣នាក់​​នៃ​សព​លោកវ៉ា ដា​ណេ ​​អ្នក​យក​ព័ត៌​មាន​​​សារ​ព័ត៌​មាន​កោះ​សន្តិភាព​​ ក្រោយ​ពី​​​​បាន​​ធ្វើ​ពិធី​​បុណ្យ​សព​រួចរាល់​​ ត្រូវ​បាន​លោក​ជំទាវជិង ​សុភាព ​នាយិកា​ក្រុម​ហ៊ុន​វិនិយោគ​​ កសិ-ឧស្សា​ហកម្ម​ ភាពីម៉ិច ​អនុញ្ញាត​ឱ្យ​ចូល​ជួបស​ម្តែង​ការ​គួរ​សម​​ និង​ថ្លែង​អំណរគុណ​​ដែល​កន្លង​មក​លោក​ជំទាវ​​បាន​

រាជធានីភ្នំពេញ ៖ ​ម្តាយ​​និងភរិយា​​ ព្រ​ម​ទាំង​​កូន​៣នាក់​​នៃ​សព​លោកវ៉ា ដា​ណេ ​​អ្នក​យក​ព័ត៌​មាន​​​សារ​ព័ត៌​មាន​កោះ​សន្តិភាព​​ ក្រោយ​ពី​​​​បាន​​ធ្វើ​ពិធី​​បុណ្យ​សព​រួចរាល់​​ ត្រូវ​បាន​លោក​ជំទាវជិង ​សុភាព ​នាយិកា​ក្រុម​ហ៊ុន​វិនិយោគ​​ កសិ-ឧស្សា​ហកម្ម​ ភាពីម៉ិច ​អនុញ្ញាត​ឱ្យ​ចូល​ជួបស​ម្តែង​ការ​គួរ​សម​​ និង​ថ្លែង​អំណរគុណ​​ដែល​កន្លង​មក​លោក​ជំទាវ​​បាន​ជួយ​ឧបត្ថម្ភ​​ក្នុង​ក្តី​មនុស្ស​ធម៌​​ និង​អា​ណិត​អាសូរ​​បំផុត ។

ក្នុង​ឱកាស​ជួបសម្តែង​​ការ​គួរសម​នោះ លោក​ជំទាវ​​បានជួយឧបត្ថម្ភ​​ជាប្រាក់​ចំនួន​២.០០០​ដុល្លារ​ ដល់​ភរិយា​​នៃសព​ ព្រម​ទាំង​បានឧបត្ថម្ភ​​ដល់កូនតូចៗ​ទាំង​៣នាក់​ក្នុង​ម្នាក់ៗ​១០០​ដុល្លារ​ផង​ដែរ ។ ​ស្ថិត​​ក្នុង​ឱកាស​នោះដែរ ​លោកជំទាវ ​ជា ខេង ​ភរិយា​ដ៏ឧត្តម​​របស់​លោក​រដ្ឋ​មន្ត្រី​ ស៊ុយ សែម​ ដោយ​ឃើញ​ម្តាយ​របស់​សព​លោក​​វ៉ា ដាណេ ​​ជា​មនុស្ស​ចាស់​​ម្នាក់​ មានជំងឺ​ប្រចាំ​កាយ​ផង ព្រម​ទាំង​​កើត​ទុក្ខ​ឥត​ល្ហែ​ចំពោះ​​មរណ​ភាព​​កូន​​ផង ក៏​បានជួយឧបត្ថម្ភ​៤០០ដុល្លារ សម្រាប់​ថែទាំ​សុខភាព​ ។

សកម្មភាព​ខាងលើ​នេះ ​ជា​កាយវិការ​ប្រកប​​ទៅ​ដោយ​​មនុស្ស​ធម៌ពិត​ៗ ដោយក្តី​មេត្តា ​ដែល​​​​លោក​ជំទាវ​​ទាំង២​​ តែង​តែ​មានចំពោះ​​អ្នក​ដែល​​បាន​ស្គាល់​កាល​នៅរស់​កន្លង​មក ។ ​ក៏ក្នុង​​ឱកាស​នោះ​ដែរ ​នៅ​ទីស្នាក់​ការ​សារព័ត៌​មាន​​កោះសន្តិ​ភាព​​ លោកជំទាវ​ឧកញ៉ា យីន ផាន្នី នាយិកា​ គ្រប់​​គ្រង​​ទីផ្សារ​ និង​ជាគណៈគ្រប់គ្រង​សារ​ព័ត៌​មាន​​ បានប្រគល់ប្រាក់​អំណោយ​ឧបត្ថម្ភ​​ដែល​​មិត្ត​ភក្តិ​​ជិត​ឆ្ងាយ​បាន​ប្រគល់​ តាម​រយៈ​កោះ​សន្តិ​ភាព​​មាន​ដូច​ខាង​ក្រោម ៖

​លោក​កែវ សុខ​ឃាង ​ប្រធាន​នាយកដ្ឋាន​​ស្រាវជ្រាវ​​បង្ក្រាប​​បទល្មើស​គេចពន្ធ​​នៃ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាការ​កម្ពុជា​ ព្រម​ទាំង​​មន្ត្រី​​ក្រោម​ឱវាទ​ចំនួន៥០០​ដុល្លារ ។
ក្រុមហ៊ុន​​ស្រា​សាច់ដុំ ១០ម៉ឺន​រៀល, ​លោក​ហុក ពេជ្រ​ហឿន ១០​​ដុល្លារ, ​លោក​សុវណ្ណារ៉ា ២០​ដុល្លារ និង​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ៤២​ម៉ឺន​រៀល ៕