ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​​គ្រូពេទ្យ​​អ៊ិស្លាម​​កម្ពុជា​​នាំ​អំណោយ​​ពី​អារ៉ាប់​រួមផ្តល់​​ជូន​​ដល់​កុមារ​​កំព្រា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមាគម​​គ្រូពេទ្យ​​អ៊ិស្លាម​​កម្ពុជា ​កាលពី​រសៀល​​ថ្ងៃទី​១ ខែមិថុនា បាននាំយកអំណោយ​របស់​សមាគម​​សប្បុរស​ធម៌​​ឌូបៃ នៃប្រទេស​​អេមីរ៉ាត អារ៉ាប់​រួម ដែល​ជួយ​ឧបត្ថម្ភ​​ចិញ្ចឹម​​កុមារកំព្រា​​អ៊ិស្លាម ទៅ​ប្រគល់​ជូន​​ដល់​អាណាព្យាបាល​​កុមារ​កំព្រា​នៅមជ្ឈ​មណ្ឌល​​ផ្ទះ​អេមីរ៉ាតសម្រាប់​​​កុមារ​កំព្រា​​ស្ថិត​នៅ​​សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ

រាជធានីភ្នំពេញ ៖ សមាគម​​គ្រូពេទ្យ​​អ៊ិស្លាម​​កម្ពុជា ​កាលពី​រសៀល​​ថ្ងៃទី​១ ខែមិថុនា បាននាំយកអំណោយ​របស់​សមាគម​​សប្បុរស​ធម៌​​ឌូបៃ នៃប្រទេស​​អេមីរ៉ាត អារ៉ាប់​រួម ដែល​ជួយ​ឧបត្ថម្ភ​​ចិញ្ចឹម​​កុមារកំព្រា​​អ៊ិស្លាម ទៅ​ប្រគល់​ជូន​​ដល់​អាណាព្យាបាល​​កុមារ​កំព្រា​នៅមជ្ឈ​មណ្ឌល​​ផ្ទះ​អេមីរ៉ាតសម្រាប់​​​កុមារ​កំព្រា​​ស្ថិត​នៅ​​សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ ។ នៅក្នុង​​ឱកាស​​​នោះ​​ គឺ​មាន​ការ​​ចូលរួម​​ប្រគល់​ដោយ​ផ្ទាល់​​ដៃ​​​ពីសំណាក់​​លោក​​សុះ មុះសិន រដ្ឋលេខាធិការ​​​ក្រសួង​ធម្មការ និង​សាសនា​ ​អនុប្រធាន​​អង្គការ​​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​ និង​ជា​ប្រធាន​​សមាគម​គ្រូ​ពេទ្យ​អ៊ិស្លាម​កម្ពុជា​ និង​​​លោក​វេជ្ជ​បណ្ឌិត​​សាន់​ សាប់​អ៊ី អនុប្រធាន​​​សមា​គម​គ្រូ​ពេទ្យ​​អ៊ិស្លាម​កម្ពុជា ។​

លោក​​​​សុះ មុះសិន បាន​ថ្លែង​ថា អំណោយ​ដែល​នាំយកមក​​ប្រគល់​​​ជូន​កុមារ​​កំព្រា​​នៅក្នុង​ឱកាស​នេះ​មាន​ចំនួន​៧.៥០០​ដុល្លារ​ ​ជា​​​របស់​សមាគម​​សប្បុរសធម៌ឌូបៃ​នៃ​ប្រទេសអេមីរ៉ាត ​អារ៉ាប់​រួម ដែល​បាន​ផ្តល់​តាម​រយៈ​​​សមាគម​​គ្រូ​ពេទ្យ​អ៊ិស្លាម​កម្ពុជា​​ដើម្បី​ជួយ​ឧបត្ថម្ភ​​ចិញ្ចឹម​​កុមារ​​កំព្រា​​អ៊ិស្លាម​ចំនួន​៣១នាក់ សម្រាប់​​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ ។ ​លោកបានបន្ត​ទៀតថា ​ដោយ​សារ​មាន​កិច្ច​សហប្រតិបត្តិការ​​គ្នា​ល្អ​តាម​​រយៈ​សមាគម​​គ្រូពេទ្យ​អ៊ិស្លាម​​កម្ពុជា ​នៅឆ្នាំ​២០០៩​លោក​បាន​ស្នើទៅសមាគម​សប្បុរសធម៌​​​ឌូបៃ​ នៃប្រទេស​​​អេមីរ៉ាត​ ​អារ៉ាប់​រួម ឱ្យជួយ​ចិញ្ចឹម​​កុមារ​កំព្រា​​ចំនួន​៩៦​នាក់​ ហើយ​​​​សមាគម​ទទួល​និង​​ជ្រើសរើស​​យក​បានតែ​ចំនួន​៣១​នាក់ ដោយ​ផ្តល់​​ថវិកា​​​ជួយចិញ្ចឹម​ក្នុង​១ខែ​ចំនួន​៣០​ដុល្លារ​ ចាប់ពី​ខែមករា ឆ្នាំ២០១០ រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ​ហើយ​​​​​សមាគម​គ្រូពេទ្យ​​អ៊ិស្លាម​​កម្ពុជា​​នាំយក​មក​ប្រគល់​ជូន​ដល់​អាណាព្យាបាល​​កុមារ​កំព្រា​នៅ​ពេល​នេះ  ។​

លោករដ្ឋលេខាធិការ​​សុះ មុះសិន បាន​បន្ត​ទៀតថា នៅក្នុង​​​សាសនា​អ៊ិស្លាម​ ការជួយ​ចិញ្ចឹម​​កុមារ​កំព្រា​​ជាកាតព្វកិច្ច​​ ហេតុដូចនេះ​​បានជា​សប្បុរសជន​ជួយចិញ្ចឹម​​កុមារ​កំព្រា​អ៊ិស្លាម​​​ កម្ពុជា​​។​ ការជួយ​ចិញ្ចឹម​មាន​លក្ខណៈ​​ពីរ​យ៉ាង​​​ គឺការជួយ​ចិញ្ចឹម​ផ្តល់​ជា​ថវិកាដល់​អាណា​ព្យា​បាល​កុមារ​តាម​ផ្ទះ​ និង​ការ​ចិញ្ចឹម​​កុមារ​​នៅតាម​មជ្ឈមណ្ឌល ។
លោក​បាន​បញ្ជាក់​​​ទៀតថា ក្រៅ​ពីការ​ជួយ​ឧបត្ថម្ភ​ចិញ្ចឹម​កុមារ​កំព្រា​​ សមាគម​សប្បុរសធម៌​ឌូបៃ មាន​គម្រោង​​ ជួយ​បង្កើត​មជ្ឈមណ្ឌល​កុមារ​កំព្រា​នៅក្នុង​​ប្រទេស​កម្ពុជា​ទៀត​នៅពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ជ្រើស​រើស​​កុមារ​ផ្សេង​ទៀតយកមក​ចិញ្ចឹម​​ក្នុង​មណ្ឌល។ ​លោក​ ​សុះ មុះសិន ក៏​បាន​សំណូមពរ​​​ដល់​អាណា​ព្យាបាល ​​ពេល​ទទួល​បាន​ថវិកា​​នេះ​​​ហើយ​ត្រូវ​យកទៅ​ផ្គត់​ផ្គង់​កុមារ​កំព្រាឱ្យ​បាន​រៀនសូត្រ​ កុំ​យក​ប្រាក់​នេះ​ទៅ​ចាយ​វាយ​ផ្តេស​ផ្តាស ។

គួរបញ្ជាក់​ថា សមាគម​​សប្បុរសធម៌​​ ឌូបៃ​​តែងតែ​មាន​កិច្ច​សហការ​គ្នា​ល្អជាមួយសមាគម​គ្រូពេទ្យ​អ៊ិស្លាម​​កម្ពុជា​ ហើយ​តែង​ជួយ​ឧបត្ថម្ភ​​​ ផ្នែក​សុខភាព​ ​មនុស្សធម៌​ ឥណទាន​ ធ្វើ​ផ្ទះជូន​​ប្រជាលរដ្ឋ​ក្រីក្រ​ ផ្តល់​ការចិញ្ចឹម​​និង​សាងសង់​​វិហារ​ សាលា​រៀន​ជូន​ដល់​សហគមន៍​​អ៊ិស្លាម​ កម្ពុជា ៕