ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ចំ​​កម្ម​វិធី​​ Facebook ​សប្បុរស​ធម៌​​ជួយ​​ជន​ក្រី​ក្រ ​និង​​កុមារ​កំព្រា​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្នុងគោលបំណង​ស្វែង​រកមូលនិធិជួយដល់ជនក្រីក្រ និងគ្មានទីពឹង​សំខាន់កុមារកំព្រាដែលកំពុងរស់នៅអង្គការ UNACAS នោះ ក្រុមហ៊ុន Sabay បានចូលរួម​សហការឧបត្ថម្ភក្នុងព្រឹត្តិការណ៍ហ្វេសប៊ុក​សប្បុ​រសធម៌ដែលរៀបចំដោយ SSK Promotion កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១ នៅខាង​មុខផ្សារទំនើប

រាជ​ធានី​ភ្នំពេញ ៖ ក្នុងគោលបំណង​ស្វែង​រកមូលនិធិជួយដល់ជនក្រីក្រ និងគ្មានទីពឹង​សំខាន់កុមារកំព្រាដែលកំពុងរស់នៅអង្គការ UNACAS នោះ ក្រុមហ៊ុន Sabay បានចូលរួម​សហការឧបត្ថម្ភក្នុងព្រឹត្តិការណ៍ហ្វេសប៊ុក​សប្បុ​រសធម៌ដែលរៀបចំដោយ SSK Promotion កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១ នៅខាង​មុខផ្សារទំនើប Citymall ។ កម្មវិធីនេះ​ទទួល​បានការអញ្ជើញចូលរួមជាអធិបតីពីលោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ។   

លោក ស៊ីវ សុខឿន អ្នករៀបចំកម្មវិធី Facebook សប្បុរសធម៌បានអោយដឹងថា នេះជាព្រឹត្តិការណ៍សង្គមដ៏ល្អមួយដែលបង្ហាញពីការចូលរួមរំលែក​និងបរិច្ចាគតាមលទ្ធភាព​ទៅ ដល់អ្នកដែលខ្វះខាតនៅអង្គការកុមារកំព្រា UNACAS ។ ថវិកាដែលទទួលបានពីសប្បុ​រស​ជននេះនឹងបញ្ជូនទៅដោយផ្ទាល់ជួយដល់​កុមារ​កំព្រានៅអង្គការ UNACAS  ។
លោក ស៊ីវ សុខឿន លើកឡើងថា ក្រៅ​ពីចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ព្រឹត្តិការណ៍នេះ គឺជាការជួបជុំដ៏មានលក្ខណៈទូលំទូលាយ​មួយនៃបណ្តាអ្នកប្រើប្រាស់ Facebook ក្នុង​ប្រទេសកម្ពុជាយើងដើម្បីបង្កើតមិត្តភាព និង ភាតរភាព អោយកាន់តែប្រសើរឡើង ពិសេស​រួមចំណែកជួយអ្នកក្រីក្រដែលគ្មានទីពឹងក្នុងសង្គម ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌​មាន មានប្រសាសន៍ថាលោកគឺជាអ្នកប្រើប្រាស់ ​Facebook មុនគេប្រហែលជាចុងឆ្នាំ២០០៩ ក្នុងគោលបំណងងាយស្រួល​ទំនាក់ទំនងជាមួយ អ្នកសារព័ត៌មាន សំខាន់ឆ្លើយសំណួររបស់អ្នក កាសែតដែលចង់ដឹងព័ត៌មានផ្សេងៗ។ Face​book មានសារសំខាន់ណាស់ក្នុងពេលដែលអ្នកសារព័ត៌ មានចង់ដឹងព័ត៌មានទាក់ទិននឹងការងាររបស់ លោកគឺគេអាចបើកមើលតាមរយៈ Facebook របស់លោកបានគេនឹងដឹងព័ត៌មានភ្លាមៗ ។

លោកបញ្ជាក់ថា បច្ចុប្បន្នការប្រើប្រាស់ Facebook កាន់តែមានចំនួនច្រើនឡើង សំខាន់ ស្រទាប់យុវវ័យដែលអាចអោយយើងមើលឃើញថា ប្រទេសកម្ពុជាកាន់តែមាន​ការរីក​ចំរើន លើផ្នែកព័ត៌មានវិទ្យា ។ ប៉ុន្តែឥឡូវនេះ Face bookត្រូវបានយកមកប្រើក្នុងកម្មវិធីសប្បុរសធម៌ដើម្បីស្វែងរកមូលនិធិជួយដល់កុមារកំព្រា ថែមទៀត ។
លោកសង្ឃឹមថា តាមរយៈ Facebook នេះ​យើងនឹងទទួលបានសម្ភារ ថវិកាជាបន្ត​បន្ទាប់​ដើម្បីជួយដល់កុមារកំព្រា ។

លោករដ្ឋមន្រ្តី​បាន​ផ្តាំផ្ញើដល់កុមារ​កំព្រា​ទាំងឡាយថា «កុំអស់សង្ឃឹមអោយសោះព្រោះ​ នៅមានរដ្ឋាភិបាល អង្គការ សមាគម អន្តរជាតិ​ជួយគ្រប់ពេលវេលាដើម្បីភាពរុង​រឿង​នៃអនាគត របស់ក្មួយៗគ្រប់គ្នា» ។ នាឱកាសនោះលោករដ្ឋមន្រ្តីបានផ្តល់ជូនដល់អង្គការ UNACAS នូវអង្ករចំនួន១តោន, កុំព្យូទ័រយួរដៃ២គ្រឿង, សៀវភៅ៥០០ក្បាល ព្រមទាំងប៊ិចចំនួន១០០ដើម ៕