ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ង៉ែត សុវណ្ណ​នី​តា ចូល​ពេទ្យ​ព្រះ​កេតុ​មាលា​វះ​កាត់​ខ្នែង​ពោះ​វៀន

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កញ្ញា​ង៉ែត សុវណ្ណ​នីតា អាយុ​២៧​ឆ្នាំ​ ជា​តារា​ភាព​យន្ត​ និង​សម្តែងកាយ​វិការ​ខារ៉ា​អូខេ និងជា​តារា​បង្ហាញ​ម៉ូដ​​ត្រូវ​បង​ប្អូន​បញ្ជូន​ទៅ​មន្ទីរ​​ពេទ្យ​ព្រះ​កេតុ ​មា​លា​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១១ ហើយ​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ និង​វះ​កាត់ពោះ​វៀន​ដុះ​ខ្នែង​​កាល​ពី​​ថ្ងៃ​ទី​៣១ ខែ​ឧសភា នៅ​វេលា​ម៉ោង​១២​អធ្រាត្រ​​ ។

រាជ​ធានី​ភ្នំពេញ ៖ កញ្ញា​ង៉ែត សុវណ្ណ​នីតា អាយុ​២៧​ឆ្នាំ​ ជា​តារា​ភាព​យន្ត​ និង​សម្តែងកាយ​វិការ​ខារ៉ា​អូខេ និងជា​តារា​បង្ហាញ​ម៉ូដ​​ត្រូវ​បង​ប្អូន​បញ្ជូន​ទៅ​មន្ទីរ​​ពេទ្យ​ព្រះ​កេតុ​មា​លា​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១១ ហើយ​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ និង​វះ​កាត់ពោះ​វៀន​ដុះ​ខ្នែង​​កាល​ពី​​ថ្ងៃ​ទី​៣១ ខែ​ឧសភា នៅ​វេលា​ម៉ោង​១២​អធ្រាត្រ​​ ។

កញ្ញា​សុវណ្ណនីតា ​ធ្លាប់​ចូល​រួម​សម្តែងកាយ​វិការ​ខារ៉ា​អូខេ​ និង​បង្ហាញ​ម៉ូដ​ឱ្យ​ក្រុម​ហ៊ុន​ជា​ច្រើនទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ ជា​ពិសេស​នាង​ធ្លាប់​ចូល​រួម​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​ផ្កា​ក្នុង​ផ្កា រឿង​ទេព​ធីតា​កណ្តុរស​ និង​​បច្ចុប្បន្ន​ចូល​រួម​សម្តែង​រឿង​ឧកញ៉ា​រាម​រាជ​តេជោ​យ៉ត​ ជា​តួ​មហេ​សីតូច​ទី​២​របស់​ព្រះ​បាទ​ស្រី​សុរិយោ​ពណ៌​ ។

នាង​កំពុង​​ត្រៀម​​ចូល​រួម​សម្តែង​ឱ្យ​ក្រុម​ហ៊ុន​បារាំង​ រឿង​សម្រស់​អង្គរ​វត្ត​ និង​រឿង​ល្បែង​ស្នេហ៍​យុវវ័យ​ឱ្យ​ស្ថានីយ​ទូរ​ទស្សន៍ CTN ប៉ុន្តែ​ត្រូវ​អាក់​ខាន​ដោយ​សារ​មាន​ជំងឺ​​ត្រូវ​ចូល​មន្ទីរ​​ពេទ្យ​​។
ពេល​នេះនីតា​​កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​អគារ​វះ​កាត់​​ក្រោម​​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូ​ពេទ្យ​​។ នាង​និយាយ​ថា​ ក្រោយ​ពី​ព្យាបាល​​ជា​សះ​ស្បើយហើយ​ នាង​នឹង​ចូល​រួម​សម្តែង​បន្ត​ទៀត​មិន​ឱ្យ​ផលិត​ករ​ និង​បណ្តា​ស្ថានី​យ​ទូរ​ទស្សន៍​ ពិសេសទស្សនិក​ជន​ខក​ចិត្ត​ឡើយ ៕