ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិ​ឃើញ​បង្គោល​ភ្លើងចង់ដួល​នាំគ្នា​យកខ្សែ​ភ្លើង​ទាញ​ចរន្ត​អគ្គិសនី​ឆក់​ស្លា.ប់១ ​របួស៥

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ ​យុវ​ជន​​ម្នាក់ស្លា.ប់​នៅ​នឹង​កន្លែង​ និង​បុរស​៥​នាក់​ទៀត​​រ​ងរបួស​ធ្ងន់​​ត្រូវ​​​អ្នក​ភូមិ​នាំគ្នា​​​បញ្ជូនទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត ​​ដោយ​សារ​ចរន្ត​អគ្គិសនី​​​ឆក់​​​ពេលនាំ​គ្នា​ទាញ​​តំរង់​​បង្គោល​ភ្លើង​ដែលទ្រេត​ជិតរលំ ។ ហេតុ​ការណ៍​នេះ​​កើតឡើង​​កាលពីថ្ងៃទី​២ មិថុនា ​​​វេលាម៉ោង​១១ព្រឹក​នៅភូមិប្ញស្សី​ សង្កាត់​​បារាយណ៍ក្រុង​ដូនកែវ

ខេត្តតាកែវ ៖ ​យុវ​ជន​​ម្នាក់ស្លាប់​នៅ​នឹង​កន្លែង​ និង​បុរស​៥​នាក់​ទៀត​​រ​ងរបួស​ធ្ងន់​​ត្រូវ​​​អ្នក​ភូមិ​នាំគ្នា​​​បញ្ជូនទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត ​​ដោយ​សារ​ចរន្ត​អគ្គិសនី​​​ឆក់​​​ពេលនាំ​គ្នា​ទាញ​​តំរង់​​បង្គោល​ភ្លើង​ដែលទ្រេត​ជិតរលំ ។ ហេតុ​ការណ៍​នេះ​​កើតឡើង​​កាលពីថ្ងៃទី​២ មិថុនា ​​​វេលាម៉ោង​១១ព្រឹក​នៅភូមិប្ញស្សី​ សង្កាត់​​បារាយណ៍ក្រុង​ដូនកែវ ​។

លោកង៉ែត វណ្ណៈ ​នាយប៉ុសិ៍្ត​រដ្ឋ​បាល​សង្កាត់ ​បារាយណ៍​​ឱ្យ​ដឹង​ថា អ្នកស្លាប់​​​ឈ្មោះ​ឡុង ​ដារ៉ូ ​​អាយុ​២០​ឆ្នាំ ជាសិស្ស​រៀន​នៅវិទ្យា​ល័យ​ជា ស៊ីម ​តាកែវ ​បានស្លាប់ភ្លាម​នៅនឹង​កន្លែង ​ឯ​អ្នក​របួស​​ធ្ងន់​ទាំង​៥នាក់នោះមាន១-​ឈ្មោះ​ហ៊ូយ ​សុធា អាយុ​១៧ឆ្នាំ​​​ ២-​ឈ្មោះ​សុន ជា ​អាយុ​៣១​ឆ្នាំ ​៣-​ឈ្មោះ​ជី ស៊ុង អាយុ​៥៧ឆ្នាំ ៤-​ឈ្មោះ​​ទុយ ចំរើន​ ​អាយុ​២១ឆ្នាំ ​៥-ឈ្មោះ​​សោ ភា ​​អាយុ​៣៥ឆ្នាំ ​អ្នកទាំង​អស់​​រស់នៅភូមិ​ប្ញស្សី​ជាមួយគ្នា។ ​អ្នករបួស​ទាំងនោះត្រូវ​​​អ្នក​ភូមិដឹកតាមម៉ូតូ​បញ្ជូន​​ទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត ។

លោក​នាយសង្កាត់​បន្ត​ទៀត​ថា ដោយ​ឃើញ​បង្គោល​ភ្លើង​ដែល​​​ធ្វើពី​ដើម​ប្រេង​ខ្យល់ ​ដើម្បី​ចែកចាយ​​ភ្លើងទៅតាមផ្ទះ​ប្រជាពល​រដ្ឋ ​ជិត​រលំ ដោយសារដី​ជ្រាយបន្ទាប់​ពីភ្លៀង​ធ្លាក់​នោះ​ ជន​រងគ្រោះ​ទាំង​៦នាក់ ​បបួលគ្នា​​យកខ្សែ​ភ្លើង​​មានស្រោម​ប្រវែង​២០ម៉ែត្រ ​ទាក់ទាញ​បង្គោល ​នោះ​ឱ្យ​ត្រង់​វិញ ។ ចំពោះយុវ​ជន​ដែល​ស្លាប់​នោះ​​ទៅ​ជួយ​ក្រោយ​គេ​ ព្រោះ​ទើបវិល​ត្រឡប់​មក​ពីរៀន។ ជា​អកុសល​ដោយ​សារ​ខ្សែភ្លើង​​​ដែល​ទាក់​​តំរង់​បង្គោល​នោះ​​​រលាត់​ដាច់​ស្រោម​​ធ្វើ​ឱ្យ​ឆ្លងចរន្ត​​អគ្គិសនី​​ឆក់​ពួកគេ​បណ្តាលឱ្យស្លាប់​ និង​របួស​ដេកដួល​រដូក​រណែល ។

ប្រជាពលរដ្ឋ​​​រស់នៅក្នុង​ភូមិប្ញស្សី​​បាន​​និយាយរិះគន់​​ក្រុមអ្នក​តបណ្តាញ​​អគ្គិសនី ​ខេត្ត​ថា ខ្វះ​បច្ចេក​ទេស​ក្នុងការ​តបណ្តាញ​ខ្សែ​ភ្លើង​ដោយបោះបង្គោល​ភ្លើង​មិនបាន​ត្រឹម​ត្រូវ​​ទើប​ធ្វើ​ឱ្យ​កូន​ចៅ​​​របស់ពួកគាត់​​រង​គ្រោះ​ថ្នាក់​បែបនេះ​ ៕