កុំដេកយល់សប្តិ (បទផ្កាឈូករីក)


កុំដេកយល់សប្តិ
(បទផ្កាឈូករីក)

-កុំយល់សប្តិឡប់ឡេឡឺភ្លើភ្លើតភ្លើន កុំយល់សប្តិបែបគឃ្លើនផ្គើនដែនខ្មែរ
កុំយល់សប្តិកប់ល្បិចខ្មៅខ្លៅគេចកែ កុំយល់សប្តិមកឈ្លោះខ្មែរៗមិនចាញ់ ។
-កុំយល់សប្តិប្រើកងទ័ពសន្ធាប់ខ្មែរ ​ កុំយល់សប្តិនាំខ្មាសគេកុំមុខខ្លាញ់
កុំយល់សប្តិអាងខ្លួនធំខំមកផ្ចាញ់ កុំយល់សប្តិរឿងប្លន់បាញ់ឆ្ងាញ់ដីខ្មែរ ។
-កុំយល់សប្តិវិលគំនិតគិតឈ្លានពាន កុំយល់សប្តិអាងខ្លួនមានខ្លាំងជាងគេ
កុំយល់សប្តិអាងកម្លាំងខ្លាំងឥតប្រែ កុំយល់សប្តិថាទ័ពខ្មែរទ័ពអេតចាយ ។
-កុំយល់សប្តិលបលួចគូសផែនទីចោរ កុំយល់សប្តិក្រែងអស់ខោនាំអន្តរាយ
កុំយល់សប្តិភូតសកលខ្លាចខកកាយ កុំយល់សប្តិថាក្លែងក្លាយៗជាពិត ។
-កុំយល់សប្តិលោភលន់ហួសក្រែងបង់ខាត កុំយល់សប្តិនឹកថាឆ្លាតខាតអីលិទ្ធ
កុំយល់សប្តិឃើញខ្មែរតូចស្មានគ្មានរឹទ្ធិ កុំយល់សប្តិចងអមិត្តអ្នកជិតខាង ។
-កុំយល់សប្តិផែនទីឡប់គូសខ្លួនឯង កុំយល់សប្តិស្រែកក្តែងៗក្លែងភស្តុតាង
កុំយល់សប្តិសៀមកំហូចខូចឡើងចាង កុំយល់សប្តិកាចកោងកាងខាងរុកកួន ។
-កុំយល់សប្តិយកប្រាសាទដីជុំវិញ កុំយល់សប្តិដេកទន្ទេញរបស់ខ្លួន
កុំយល់សប្តិបិទព្រំដែនខឹងគុំកួន កុំយល់សប្តិឡប់ថាខ្លួនប្រដៅខ្មែរ ៕
​ ​​​ និពន្ធដោយលោក កុយ ពិសិដ្ឋ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ