ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារីម្នាក់​​ដណ្តើម​​ដើរ​លើ​ស្ពាន​ម្នាក់​ឯង ហើយហៅ​​ឪពុក និង​ប្តី​​មក​វាយ​គេ​ឡើង​ពោរមុខ​

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ជម្លោះ​​រឿង​ដើរ​ឆ្លង​ស្ពាន​​កាត់​អូរ​ព្រំដែន​​​តាម​ច្រក​​របៀង​​​ទៅមក​ទឹក​​ដីសៀម​រវាង​ភាគី​ម្ខាង​ជា​បុរស​និង​ម្ខាងទៀត​ជាស្ត្រី​ ព្រោះតែ​​ចង់​ឈ្នះ​រៀងខ្លួន​​​​​ក្លាយ​ជាហិ.ង្សា​បណ្តាល​ឱ្យ​ភាគី​​ខាងបុរស​របួស​ធ្ងន់​ និង​ចោទ​ថា ប្តី​និងឪពុក​ភាគីខាង​ស្ត្រី​ព្រួត​​វាយ​ធ្វើ​បាប​​ កាលពី​​វេលា​​ម៉ោង​​ជាង​៩​យប់​ថ្ងៃទី​១ មិថុនា ​នៅក្បែរ​កាស៊ីណូ​​ ស្ថិត​ក្នុង​ភូមិ​ក្បាល​​ស្ពាន​

ក្រុង​ប៉ោយ​ប៉ែត ៖ ជម្លោះ​​រឿង​ដើរ​ឆ្លង​ស្ពាន​​កាត់​អូរ​ព្រំដែន​​​តាម​ច្រក​​របៀង​​​ទៅមក​ទឹក​​ដីសៀម​រវាង​ភាគី​ម្ខាង​ជា​បុរស​និង​ម្ខាងទៀត​ជាស្ត្រី​ ព្រោះតែ​​ចង់​ឈ្នះ​រៀងខ្លួន​​​​​ក្លាយ​ជាហិង្សា​បណ្តាល​ឱ្យ​ភាគី​​ខាងបុរស​របួស​ធ្ងន់​ និង​ចោទ​ថា ប្តី​និងឪពុក​ភាគីខាង​ស្ត្រី​ព្រួត​​វាយ​ធ្វើ​បាប​​ កាលពី​​វេលា​​ម៉ោង​​ជាង​៩​យប់​ថ្ងៃទី​១ មិថុនា ​នៅក្បែរ​កាស៊ីណូ​​ ស្ថិត​ក្នុង​ភូមិ​ក្បាល​​ស្ពាន​ សង្កាត់​​ប៉ោយ​ប៉ែត ។​

បុរសរងគ្រោះ​​ឈ្មោះ​រស់ សុភ័ក្រ អាយុ​២៧​ឆ្នាំ​ ជាអ្នក​លក់​ផ្លែឈើ​​​នៅផ្សារ​​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះកែវ​ ទឹកដីសៀម​ មាន​ទីលំ​នៅ​​ភូមិ​១ សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ។ បុរស​រងគ្រោះ​មាន​របួស​​ជាំនិង​ហើម​​មួយ​ចំហៀង​មុខ​ផ្នែក​ខាងស្តាំ​​ ជាំ​ទាំងភ្នែក និង​​បាក់​​ទាំង​ក្តោង​ច្រមុះ​ ដោយ​ចោទ​ថា ប្តី​​និងឪពុក​​របស់​ស្ត្រី​​​ម្នាក់​វាយ​ធ្វើ​បាប​​នៅ​ចំណុច​​​កើត​ហេតុ​ខាង​លើ​។ តាម​​បុរស​រងគ្រោះ​​បន្ត​ថា  មុន​ហេតុការណ៍​កើតឡើង​ខ្លួន​បានចេញ​ពី​កម្ពុជា​​ក្នុង​បំណង​ឆ្លង​ព្រំដែន​​ទៅ​ទឹកដីសៀម​ ដើម្បី​ទៅផ្សារ​រុង​ក្លឿ​ដែល​ជាកន្លែង​លក់​ដូរ។​ លុះ​ទៅ​ដល់​​ចំណុច​​ស្ពាន​ឆ្លង​ច្រក​របៀង​​​មាន​ស្ត្រី​ម្នាក់​​ដើរ​ឆ្លង​មក​ពីទឹកដី​សៀម ឯ​​ខ្លួន​ដើរ​ឆ្លង​​​បញ្ច្រាស​​គ្នា​ពី​ដីខ្មែរ​ ។ ដោយ​ស្ពាន​​តូច​​ស្ត្រី​​នោះ​ក៏​​សុំ​ដើរឆ្លង​មុនតែ​ខ្លួន​មិនព្រម​ព្រោះ​​ខ្លួន​ដើរ​បាន​ពាក់​កណ្តាល​ស្ពាន​​ទៅ​ហើយ​ ទោះបីយ៉ាង​ណា​ខ្លួន​បាន​ដើរ​ពិតទៅខាង​ឱ្យ​ស្ត្រី​នោះ​​ឆ្លង​ ។  បុរស​​​ខាង​លើ​បន្ត​ថា ពេល​ខ្លួន​​ឱ្យ​​ឆ្លង​នាង​នោះ​មិន​ព្រម​​ទេ គឺគេចង់​​ឱ្យ​ខ្លួន​ថយ​ចេញពី​​ស្ពាន​​សិន​ ទើប​គេព្រម​ឆ្លង​​ ។ ដោយ​​សារឃើញ​ការ​ប្រកាន់​​ឫកបែប​នេះ​ ខ្លួន​ក៏និយាយ​​ថា «ខ្លួន​នាង​ឯង​ថ្លៃ​ប៉ុន្មាន​ទៅ?» បន្ទាប់​​មក​ក៏​ផ្ទុះ​​ជម្លោះ​​ជាពាក្យ​​សម្តីគ្នា​លើ​ស្ពាន ​​​​ហើយ​ស្ត្រី​នោះ​​​ក៏ទូរស័ព្ទ​ហៅ​ឪពុក​​និងប្តី​មក​ចាប់​ខ្លួន​ និង​​មិត្តភក្តិ​​ម្នាក់​ទៀត​វាយ​​ធ្វើ​បាប​តែម្តង ។​

​បុរស​​ខាង​លើ​បន្ត​ថា ​មិត្តភក្តិ​​​ខ្លួន​ម្នាក់​ទៀត​​មិន​ត្រូវ​បាន​គេ​វាយ​ធ្ងន់​ធ្ងរ​ទេ  គឺរងរបួស​បន្តិច​​បន្តួច ​ហើយ​គេ​បាន​គេច​ទៅដីសៀម​មុន។ បុរស​រងគ្រោះ​ប្រាប់​ថា ស្ត្រី​​ដែល​ផ្ទុះជម្លោះ​ជាមួយ​ខ្លួន​នោះឈ្មោះ​អូន ប្តីឈ្មោះ​ចិន ជា​កូន​របស់​មន្ត្រី​បូ៉លិស​ការពារ​​ព្រំដែន​​គោក​​ម្នាក់ ។​ ​ទោះបីជាបែបណា ជុំ​វិញ​បញ្ហា​​ខាង​លើ​​នេះ លោក​​សួង សៅ ដែល​ជា​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​​​គោក​​វរសេនា​តូច​លេខ៩១១​ គ្រប់គ្រង​ចំណុច​បន្ទាត់​ព្រំដែន​កើត​ហេតុ​បាន​ប្រាប់​​​កោះ​សន្តិភាព​តាមទូរស័ព្ទនាព្រឹក​​ថ្ងៃទី​៣ មិថុនា ថា ​ហេតុការណ៍​​ខាង​លើ​​គឺពិត​ជា​កើត​មាន​​មែន​ ។ លោក​​បន្ត​ថា បញ្ហា​​កើត​ឡើង​នោះ​ក៏ព្រោះ​តែ​បុរស​នោះ​មាន​បំណង​បៀតបៀន​កេរ្តិ៍ខ្មាសទៅ​លើ​​ស្ត្រីម្នាក់​​នៅលើស្ពាន​ឆ្លង​អូរព្រំដែន​ដែល​តូច​ចង្អៀត ​​​ទើប​កើត​ជា​បញ្ហា​​បែបនេះ​។ លោក​​ប្រាប់​ថា ក្រោយ​ហេតុ​ការណ៍​​កើត​ឡើង​ បុរស​ខាង​លើ​​បាន​​សារភាព​ក្នុង​កំណត់​ហេតុ​ថា ខ្លួន​ពិតជា​​បាន​ប្រព្រឹត្ត​​ដូច​​ការ​ចោទ​ប្រកាន់​ពីស្ត្រី​ខាង​លើ​មែន ​ហើយ​​លោក​បាន​សុំ​គោល​ការណ៍​​ថ្នាក់​លើ​​ធ្វើ​ការ​​អប់រំ​​បុរសនោះ​​និង​ឱ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​មាន​គំនិត​បែបនេះ​តទៅទៀត​ រួច​ហើយ​ក៏ធ្វើ​ការ​ដោះលែង​​ឱ្យ​គេ​ត្រឡប់​​ទៅដី​សៀម​​ទាំងយប់​វិញ ។​

ស្ត្រី​​ជាម្តាយ​​របស់​បុរស​រងគ្រោះ​ឈ្មោះ​តែ គឹមសេង អាយុ​៥០ឆ្នាំ បាន​ប្រាប់​ថា កូន​​គាត់​ក្រោយពេល​​គេដោះលែង​​ឱ្យ​ចូល​ផ្សាររុង​ក្លឿវិញ​មិន​​ហ៊ាន​ទៅ​ដេក​​នៅ​តូបទេ​ គឺទៅដេក​នៅតូប​គេ​ លុះ​មិត្តភក្តិ​​កូន​គាត់​ទៅ​ប្រាប់​នៅ​វេលា​​​ពាក់​កណ្តាល​​យប់​ទើប​គាត់​​ដឹង ។ គាត់​បន្ត​ថា ការ​ចាប់​កូន​គាត់​វាយ​ធ្វើ​បាប​​ទាំង​ដៃជាប់​ខ្នោះ​បែប​នេះ​ ជា​អំពើ​អយុត្តិធម៌​​ណាស់​ ហើយពេល​នេះ ពួកគាត់​កំពុង​ប្តឹង​អង្គការ​សិទ្ធិមនុស្សឱ្យជួយ​​រក​យុត្តិធម៌​ ៕