ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លីពីនប្រកាស​ពី​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​លាយឡំ​សារធាតុ​គីមីឱ្យអវយវៈ​ភេទ​រួញ​ខ្លី

12 ឆ្នាំ មុន

​តៃ​វ៉ាន់​​ និងហ្វ៊ី​លីពីន​ប្រកាសថា ​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​​សម្រាប់​កីឡា​ករ​មួយចំនួន​អាច​មាន​សារ​ធាតុ​ គីមីលាយឡំ​​ ដូច្នេះ​ធ្វើ​ឱ្យ​អ្នកប្រើនឹង​​​មាន​លក្ខណៈ​ជា​ប្រុស​​ក្រៀវ​ និងធ្វើ​ឱ្យ​អវយវៈ​​ភេទ​របស់​បុរស​​ស្វិត​បាន ។ នាយក​ដ្ឋាន​ស្បៀង​អាហារ​ និងឱសថ​​ហ្វ៊ីលី​ពីន​កំពុង​ត្រួតពិនិត្យ​​ភេសជ្ជៈ​សម្រាប់​កីឡា​​ករដូច​ជា​ ទឹ​ក​ផ្លែ​ឈើ​​​ និង​ភេសជ្ជៈ​​ប្រភេទ​​ទឹក​ក្រូច នាំ​ចូល​ពីតៃវ៉ាន់ដោយ​រំពឹង​ថា អាច​មាន​សារ​ធាតុ​គីមីលាយឡំ​ក្នុងបរិមាណ​​ហួសកម្រិត​កំណត់។ ​កាលពី​ដើម​ខែ​កន្លង​មកតៃ​វ៉ាន់​​បាន​ប្រកាស​ប្រមូល​​ភេសជ្ជៈ​​ប៉ូវ​កម្លាំង ​សម្រាប់​កីឡាករ​ និង​ទឹក​ផ្លែ​ឈើ​​ជាង​៤៦០.០០០​ដប ​ព្រោះ​បារម្ភ​​ថា មាន​សារធាតុ​គីមី​ដែល​ប្រើ​សម្រាប់​​ផលិត​ថង់ប្លា​ស្ទិក​ឡូកឡំ ។

តៃ​វ៉ាន់​​ និងហ្វ៊ី​លីពីន​ប្រកាសថា ​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​​សម្រាប់​កីឡា​ករ​មួយចំនួន​អាច​មាន​សារ​ធាតុ​គីមីលាយឡំ​​ ដូច្នេះ​ធ្វើ​ឱ្យ​អ្នកប្រើនឹង​​​មាន​លក្ខណៈ​ជា​ប្រុស​​ក្រៀវ​ និងធ្វើ​ឱ្យ​អវយវៈ​​ភេទ​របស់​បុរស​​ស្វិត​បាន ។ នាយក​ដ្ឋាន​ស្បៀង​អាហារ​ និងឱសថ​​ហ្វ៊ីលី​ពីន​កំពុង​ត្រួតពិនិត្យ​​ភេសជ្ជៈ​សម្រាប់​កីឡា​​ករដូច​ជា​ទឹ​ក​ផ្លែ​ឈើ​​​ និង​ភេសជ្ជៈ​​ប្រភេទ​​ទឹក​ក្រូច នាំ​ចូល​ពីតៃវ៉ាន់ដោយ​រំពឹង​ថា អាច​មាន​សារ​ធាតុ​គីមីលាយឡំ​ក្នុងបរិមាណ​​ហួសកម្រិត​កំណត់។ ​កាលពី​ដើម​ខែ​កន្លង​មកតៃ​វ៉ាន់​​បាន​ប្រកាស​ប្រមូល​​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​សម្រាប់​កីឡាករ​ និង​ទឹក​ផ្លែ​ឈើ​​ជាង​៤៦០.០០០​ដប ​ព្រោះ​បារម្ភ​​ថា មាន​សារធាតុ​គីមី​ដែល​ប្រើ​សម្រាប់​​ផលិត​ថង់ប្លា​ស្ទិក​ឡូកឡំ ។

ស្របពេល​ជាមួយ​គ្នានេះតៃវ៉ាន់ បានប្រកាស​​ដល់ហ្វ៊ីលីពីន​កាលពី​សបា្តហ៍​មុន​ថា ​អាច​មាន​​លួច​​ប្រើ​សារ​ធាតុ​​​ DEHP ​ដែលប្រើក្នុង​​ការ​ផលិត​​ថង់ប្លាស្ទិក​លាយឡំ​​នៅក្នុង​ភេសជ្ជៈ​​​ដែលនាំ​ចេញ​ទៅ​ហ្វ៊ីលីពីន ​ប៉ុន្តែ​បច្ចុប្បន្ន​​នៅមិន​ទាន់​ប្រទះ​ឃើញ​ថា មាន​លាយលំ​សារធាតុ​​នោះ ឬ​​មាន​​ប្រជា​ជន​​ធ្លាក់​ខ្លួន​ឈឺ​​​ដោយ​សារ​​ផឹក​ភេសជ្ជៈ​​នោះ​ទេ ។
មន្ត្រីជំនាញ​ថ្លែង​ឱ្យ​ដឹង​ថា កុមារ​អាចទទួល​​ផល​ប៉ះពាល់​​ពីការ​បរិភោគ​សារ​ធាតុ DEHP ​ច្រើន  ឬជាប់​ជាប្រចាំក្នុងរយៈ​ពេលយូរ​ដូច​ជា​ធ្វើ​ឱ្យ​ប្រព័ន្ធ​តំណ​ពូជ​ (លិង្គ) របស់កុមារ​​រីកលូត​លាស់យឺត មាន​បញ្ហា​តំណពូជ និង​ធ្វើ​ឱ្យ​ក្រលៀន មាន​ជាតិពុល ។

បច្ចុប្បន្ន​អាជ្ញាធរហុងកុងផ្អាក​មិនឱ្យ​លក់​ដូរ​​​ភេសជ្ជៈ​ពីតៃវ៉ាន់ចំនួន​២​ប្រភេទ​ក្រោយពី​លទ្ធ​ផល​ពិសោធន៍​បង្ហាញ​ថា មានលាយឡំ​សារ​ធាតុ DEHP លើសកម្រិត​​​កំណត់​​ដោយគំរូ​ភេសជ្ជៈ​ប៉ូវ​កម្លាំងកីឡាករមានស្លាកយីហោ «ស្ពីត» ​រស​​ជាតិក្រូចឆ្មារផលិត​នៅក្នុង​រោងចក្រ​​តៃវ៉ាន់​មាន​លាយឡំ​សារធាតុ DEHP ។
កាលពី​មុននេះ​អាជ្ញា​ធរ​តៃវ៉ាន់​បាន​ចាប់​ខ្លួន​ម្ចាស់ក្រុមហ៊ុនផលិត​ភេសជ្ជៈ​​ម្នាក់​ដែលប្រើ​សារ​ធាតុ DEHP នៅក្នុងភេសជ្ជៈ​ជំនួស​​ការប្រើ​​ប្រេង​ដូង​ដែល​មាន​តម្លៃខ្ពស់​​ ហើយត្រូវ​ជាប់ពន្ធនាគារ​៦​ខែ ៕