ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមូស្ល៊ីម​​អ៊ុយក្រែន​​ត្រូវ​ជន​អន្ធពាល​គប់​នឹង​ដុំ​ថ្ម​ស្លា.ប់ដោយ​សារ​ចូលរួម​ប្រកួត​បវរកញ្ញា

12 ឆ្នាំ មុន

នាង​ឃែតយ៉ា ​កូរ៉េន ​​ស្ត្រី​មូស្ល៊ីម ជនជាតិ​អ៊ុយ​ក្រែ​ន​​អាយុ១៩ឆ្នាំ ត្រូវ​​ក្រុម​ជនល្មើស​​គប់ដុំ​​ថ្ម​បណ្តាល​ឱ្យ​ស្លា.ប់​បាត់បង់ជីវិត ដោយសាក​សព​របស់​នាងគេ​ប្រទះ​ឃើញ​នៅក្នុងទី​ក្រុងមីយ៉ា ​ក្បែរ​ផ្ទះ​របស់នាង ។ ​មិត្តភក្តិ​របស់នាង​បញ្ជាក់​ឱ្យ​ដឹង​ថា ​ហេតុ​ការណ៍​​ដ៏តក់ស្លុត​ដែលកើត​ទៅ​លើនាង ព្រោះ​​នាង​ជា​មនុស្ស​ចូលចិត្តស្លៀកពាក់​​ទាន់​សម័យ​ និង​ចូលរួម​ប្រកួត​​បវរ​កញ្ញា​​ទទួល​បាន​លំដាប់​ទី៧ នៅក្នុងប្រទេស​។​

នាង​ឃែតយ៉ា ​កូរ៉េន ​​ស្ត្រី​មូស្ល៊ីម ជនជាតិ​អ៊ុយ​ក្រែ​ន​​អាយុ១៩ឆ្នាំ ត្រូវ​​ក្រុម​ជនល្មើស​​គប់ដុំ​​ថ្ម​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់ជីវិត ដោយសាក​សព​របស់​នាងគេ​ប្រទះ​ឃើញ​នៅក្នុងទី​ក្រុងមីយ៉ា ​ក្បែរ​ផ្ទះ​របស់នាង ។ ​មិត្តភក្តិ​របស់នាង​បញ្ជាក់​ឱ្យ​ដឹង​ថា ​ហេតុ​ការណ៍​​ដ៏តក់ស្លុត​ដែលកើត​ទៅ​លើនាង ព្រោះ​​នាង​ជា​មនុស្ស​ចូលចិត្តស្លៀកពាក់​​ទាន់​សម័យ​ និង​ចូលរួម​ប្រកួត​​បវរ​កញ្ញា​​ទទួល​បាន​លំដាប់​ទី៧ នៅក្នុងប្រទេស​។

តាម​របាយការណ៍​​បង្ហាញថា ស្ថានភាព​លើ​រាង​កាយ​ដ៏ខ្ទាំ​ខ្ទេច​របស់​​នាង​ឃែតយ៉ា ដែល​ប្រទះ​ឃើញ​​ក្នុងព្រៃ​​ក្រោយពីបាត់ខ្លួន​មួយ​សបា្តហ៍​​​​ សមត្ថកិច្ច​ប៉ូលិសបានបើក​រឿង​ក្តី​​​ស៊ើប​អង្កេត​​​ហើយ និងកំពុង​សង្ស័យ​ទៅលើយុវ​វ័យ​​មូស្ល៊ីម​ចំនួន​៣នាក់​ ព្រោះ​ពួកគេ​អះ​អាងថា ឃែត​យ៉ា ​គួរ​ទទួល​ទោស​ដល់​ស្លាប់បាត់បង់ជីវិត​ ព្រោះ​​ល្មើស​នឹង​ប្រពៃណី​ទំនៀម​ទម្លាប់​ និង​ពួកគេ​គ្មានការ​សោក​ស្តាយ ណាមួយ​ទាក់ទិន​នឹងការ​ស្លាប់របស់នាងទេ ។

ការគប់ដុំថ្ម​ប្រហារជីវិត​​ចាត់​ទុក​ថា ជា​ប្រការមួយ​បង្កើត​​ឱ្យមានការ​​បែក​បាក់​ក្នុងក្រុម​មូស្ល៊ីម​​​ដោយ​ផ្នែក​មួយ​​យល់ថា ​ជាក្រឹត្យ​ក្រម​មួយ​របស់ច្បាប់​​អ៊ិ​ស្លាម ​ប៉ុន្តែផ្នែក​ផ្សេង​ទៀត​​មិន​យល់​​ស្រប​ទេ ។  របាយការណ៍​​ប្រចាំឆ្នាំ​របស់អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ទាក់​ទិនឹងការ​​ប្រហារជីវិត​ដោយគប់ដុំ​ថ្ម​នៅ​ទូទាំង​ពិភព​លោក​​មិន​បង្ហាញ​ចំនួន​អ្នកស្លាប់​​​ជាផ្លូវ​ការ​ក្នុងឆ្នាំ២០១០  ។ ទោះ​ជាយ៉ាង​ណាក៏ដោយ​មាន​ប្រទេស​ជា​ច្រើន​ដែលប្រើ​ការ​គប់ដុំ​ថ្ម​ជាការ​ដាក់ទោស​ប្រហារ​ជីវិត​ដូច​ជា​នៅ​ប្រទេស​អ៊ីរ៉ង់​​ រដ្ឋ​បៅ​ស៊ី ​ក្នុង​ប្រទេស​​នីហ្សេរីយ៉ា ​និងប្រទេសប៉ាគីស្ថាន ។

ក្រៅពីនេះ ក៏មានការជឿជាក់ថា មានស្ត្រី​​ប្រហែល​១០នាក់ និងបុរស​៤នាក់ ត្រូវ​បាន​កាត់​ក្តីដាក់ទោស​ប្រហារ​ជីវិត​​ដោយការគប់ដុំថ្មនៅ​មុនដំណាច់ឆ្នាំ​២០១០ ​ខណៈ​ពេល​នៅអ៊ីរ៉ង់ ​បានបញ្ជា​ឱ្យ​ដាក់ទោស​​ប្រភេទនេះ​ករណី​​ការ​មានសហាយស្មន់​ ឬផិត​ក្បត់​​គូអាពាហ៍ពិពាហ៍៕