ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹប​អូស​​ឈើ​​គ្រញូង​​ទម្ងន់​​​ជាង​​១តោន​​​របស់​​ក្រុម​​ឈ្មួញ​​ដែល​លាក់​ទុក​

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ឈើ​គ្រញូង​​ប្រមាណ​ជាង​១​តោន​បាន​ត្រូវ​​​កម្លាំង​ផ្នែក​​រដ្ឋ​បាល​ព្រៃ​​ឈើ ដឹក​នាំ​ដោយ​លោក​ប៉ែន ​ប៉ូលីណា ​នាយ​ផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើ​រមាស សហ​ការ​ជា​មួយ​មន្ត្រី​​ប៉ូលិស​​ស្រុក​ទឹក​ផុស ចាប់​ប្រមូល​ពី​ការ​លាក់​ទុក​របស់​ជន​ល្មើស ស្ថិត​នៅ​ក្នុងភូមិ​តានៃ ឃុំ​ជៀប ស្រុក​ទឹក​ផុស ។ លោក​​ប៉ែន ប៉ូលីណា ​មាន​ប្រសាសន៍​​ថា ​ក្រោយ​ពី​ទទួល​ព័ត៌​មាន​ថា

ខេត្តកំពង់ឆ្នាំង ៖ ឈើ​គ្រញូង​​ប្រមាណ​ជាង​១​តោន​បាន​ត្រូវ​​​កម្លាំង​ផ្នែក​​រដ្ឋ​បាល​ព្រៃ​​ឈើ ដឹក​នាំ​ដោយ​លោក​ប៉ែន ​ប៉ូលីណា ​នាយ​ផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើ​រមាស សហ​ការ​ជា​មួយ​មន្ត្រី​​ប៉ូលិស​​ស្រុក​ទឹក​ផុស ចាប់​ប្រមូល​ពី​ការ​លាក់​ទុក​របស់​ជន​ល្មើស ស្ថិត​នៅ​ក្នុងភូមិ​តានៃ ឃុំ​ជៀប ស្រុក​ទឹក​ផុស ។

លោក​​ប៉ែន ប៉ូលីណា ​មាន​ប្រសាសន៍​​ថា ​ក្រោយ​ពី​ទទួល​ព័ត៌​មាន​ថា មាន​ឈើ​គ្រញូង​​ដឹក​ចេញពីភ្នំ (ខេត្ត​ពោធិ៍​សាត់) ​​ឆ្លង​កាត់​​មក​​ភូមិ​សាស្ត្រ​របស់​លោក​ភ្លាម​លោកក៏​បាន​ដឹក​នាំ​កម្លាំងស្ទាក់​​ចាំ​ផ្លូវ​ពេញ​មួយ​យប់​ ​ថ្ងៃ​ទី៣១ ឧសភា​​ ប៉ុន្តែ​​មិន​ឃើញ​មាន​រទេះ​ដឹក​ឈើគ្រញូង​ឆ្លង​កាត់​ទេ ។ លុះភ្លឺ​ឡើង​ ​លោក​បាន​សុំ​សហ​កា​រ​ជា​មួយ​​មន្ត្រី​ប៉ូលិស​​ស្រុក​ទឹក​ផុស និង​​ឆ្លង​យោ​បល់​លោក​ពេញ​ វិបុល ព្រះរាជ​​អាជ្ញា​ ដើម្បី​រុក​រក​ឈើ​ទាំង​នោះ ​​​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​បញ្ជាក់​ថា ​បើ​ឃើញ​ឈើ​គ្រញូង​​ទាំងនោះ​​នៅ​ក្នុង​ផ្ទះ​​ត្រូវ​យក​​​ដីកា​ឆែក​ឆេរ ប៉ុន្តែ​​បើ​ឃើញ​នៅ​ក្រៅ​ផ្ទះ​​ត្រូវរឹប​អូស​ ។

​លោក​ប៉ែន ប៉ូលីណា ​បន្ត​ថា ​លុះ​នៅ​​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១ មិថុនា ​កម្លាំងរបស់​លោក​​ និង​ប៉ូលិស​ស្រុក​​សរុប​១២​នាក់​ បាន​ប្រទះ​ឃើញ​ឈើ​គ្រញូង​ទាំង​នោះ​លាក់​ទុក​នៅ​ខាង​ក្រៅ​​របងផ្ទះ​​ប្រជា​ពល​រដ្ឋ​ក្នុងភូមិ​តានៃ ​ឃុំ​ជៀប ​មាន​ចំនួន​៣​ពុំ​នូក ក៏បាន​ទូរស័ព្ទ​ជម្រាប​​លោក​ព្រះរាជ​អាជ្ញា​​ និងបាន​ឱ្យ​រឹប​អូស​​យក​មក​កសាង​សំណុំ​រឿង​តាម​ផ្លូវ​ច្បាប់ ។ ​ក្រោយ​ពី​ប្រមូល​បាន​ និង​ដឹក​មក​ដល់​ផ្នែក​រដ្ឋ​បាល​​ព្រៃ​ឈើ​​រមាស ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឃើញ​មាន​ទម្ងន់​​១.៥៣០​គីឡូ​ក្រាម ។ ​លោក​បាន​បញ្ជាក់​ថា ឈើ​ទាំង​នោះ​​គេ​​ដឹក​តាម​រទេះ​ និងរថយន្ត​ធុនតូច​​​បំណង​យក​​ទៅ​​ភ្នំពេញ ​ប៉ុន្តែ​ដោយ​លោក​ទទួល​បាន​ព័ត៌​មាន​នេះ​​ក៏​ដាក់​កម្លាំង​ស្ទាក់​​ចាប់​ ទើប​ឈើ​នោះ​ចេញ​មិន​រួច​ហើយ​លោក​ដឹក​នាំ​កម្លាំង​រឹប​អូស​តែម្តង៕