ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោង​​ដាក់​​សំបក​​ឡាំង​​ក្រដាស​​អេ​ត​ចាយ​​សង្ស័យ​​គេ​​លួច​ដុត

12 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ រោងដាក់​សំបក​ឡាំង​ក្រដាស​អេត​ចាយ​ដែល​មាន​ទំហំ​៥​ម៉ែត្រគុណ​​៤​ម៉ែត្រ ​ដំបូល​ និង​​ជញ្ជាំង​ធ្វើ​​អំពី​ដែក​ស័ង្កសី​​ត្រូវ​អគ្គិ​ភ័​យ​ឆាប​ឆេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់​ដោយ​មិនដឹង​មូល​​ហេតុ​​ សង្ស័យ​គេលួច​ដុត។ ​ហេតុការណ៍​នេះ​កើត​​ឡើង​នៅវេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១១

ខេត្តកំពង់ធំ ៖ រោងដាក់​សំបក​ឡាំង​ក្រដាស​អេត​ចាយ​ដែល​មាន​ទំហំ​៥​ម៉ែត្រគុណ​​៤​ម៉ែត្រ ​ដំបូល​ និង​​ជញ្ជាំង​ធ្វើ​​អំពី​ដែក​ស័ង្កសី​​ត្រូវ​អគ្គិ​ភ័​យ​ឆាប​ឆេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់​ដោយ​មិនដឹង​មូល​​ហេតុ​​ សង្ស័យ​គេលួច​ដុត។ ​ហេតុការណ៍​នេះ​កើត​​ឡើង​នៅវេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១១ ​នៅ​ចំណុច​ខាង​ជើង​ផ្សារ​ស្ទឹង​សែនប្រហែល​១៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​​ស្ទឹង​សែន ​សង្កាត់​កំពង់​​ក្របៅ ក្រុង​ស្ទឹង​សែន ។

តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​ស្រុក​ស្ទឹង​សែន​បាន​ឱ្យដឹង​ថា រោង​ដែល​ត្រូវអគ្គិ​ភ័យ​​ឆាប​ឆេះ​នេះ​មាន​ម្ចាស់​ឈ្មោះ​​ប៉ោង សេង​ឆយ ​ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​​ទិញ​-លក់​​អេត​ចាយ​ ​រស់​នៅ​ក្នុង​​ភូមិ​-សង្កាត់​កើត​ហេតុ​ខាង​លើ ។ តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​​បរិ​វេណ​ផ្ទះ​ដែល​​ត្រូវអគ្គិ​ភ័យ​​ឆាប​​ឆេះ​នេះ គេ​ឃើញ​មាន​​​ក្រដាស​ឡាំង​អេត​ចាយ​មួយ​គំនរ​នៅ​ខាង​ត្បូង​ផ្ទះ និង​រោង​ដាក់​ក្រដាស​​អេត​ចាយ​នៅ​ខាង​កើត​ចំពី​មុខ​ផ្ទះ ដោយ​គ្មាន​កូន​ចៅ​ណា​មក​ដេក​យាម​នោះទេ គឺ​ដាក់​ក្រដាស​​អេត​ចាយ​ពេញ​ហូរ​ហៀរ​ចេញ​មក​មុខ​រោង​តែ​ម្តង ។

​មន្ត្រី​ប៉ូលិស​​សង្កាត់​កំពង់​ក្រប៉ៅ​ បាន​ឱ្យ​ដឹង​ថា គ្រោះ​​អគ្គិ​ភ័យ​​​នេះ​ពុំ​មាន​ខូច​ខាត​អ្វី​ក្រៅពី​​ឆេះ​ក្រដាស​អស់​ប្រហែល​១០០​គីឡូ​ក្រាម​នោះ​ទេ ។ ចំពោះ​​មូល​ហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះអគ្គិ​ភ័យ​នេះ​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​​ ។ ​តែ​បើ​តាម​ប្រជា​ពល​រដ្ឋ​​ដែល​រស់​នៅ​ទល់​មុខ​កន្លែង​កើត​ហេតុ​ និង​ជាអ្នក​​ជួយ​ពន្លត់​​ភ្លើង​បាន​ឱ្យ​ដឹង​ថា ​ក្រដា​សអេត​​ចាយ​ដាក់​ក្នុង​រោង​នេះ​ហៀរ​ចេញ​មក​មុខ​ ដោយ​មាន​ទ្វារ​ធ្វើ​អំពី​​​ស័ង្កសី​​បិទ​មិន​ជិត​ទៀតផង។ ​​

ប្រជា​ពល​​រដ្ឋ​ដដែល​បាបន្ត​ថា ​សំណាង​ល្អ​ហើយ​ដែល​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​នោះ​មិន​ទាន់​ដេក​លក់ ព្រោះ​ពេល​ឃើញ​អណ្តាត​ភ្លើងឆេះ​ក្រដា​ស​មុខ​រោង​នេះ​យ៉ាង​ស​ន្ធោ​សន្ធៅ​​ ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ឆោ​ឡោ​​នាំគ្នា​ស្ទុះ​​ស្ទា​ដង​ទឹក​អណ្តូង​​ និង​ទឹក​បឹង​មក​ជះ​ពន្លត់​​ទើប​អាច​ទប់​ស្កាត់​បាន។ ប៉ុន្តែ​​អ្វីដែល​ធ្វើ​ឱ្យ​ពួក​គាត់​សង្ស័យថា គ្រោះ​អគ្គិភ័យ​​នេះ​​អាច​បង្ក​ឡើង​ដោយ​​ជន​មិន​ស្គាល់​​មុខ​​យក​ប្រេង​សាំង ឬ​ប្រេង​កាត​​មក​ចាក់​​លើ​ក្រដាស​អេត​ចាយ​ ហើយ​លួច​ដុត​រួច​នាំគ្នា​រត់​គេច​ខ្លួន​បាត់ ព្រោះ​ពេល​ពួក​គាត់​ជះ​ទឹក​​ពន្លត់​ស្រាប់តែ​​អណ្តាត​ភ្លើង​​ឆាប​ឆេះ​​ឆួល​ឡើង ។ លុះ​ពួក​គាត់​ជួយ​ដង​ទឹក​ជះ​ពន្លត់​ភ្លើង​បាន​ស្ងប់​បន្តិច​ហើយ ​ទើប​ឃើញ​រថយន្តពន្លត់​អគ្គិ​ភ័យ​​មក​ជួយ​អន្តរា​គមន៍​បាញ់​​ទឹក​ពន្លត់​​បន្ថែម ទើប​រលត់​ទាំង​ស្រុង​​។ ក្នុង​គ្រោះ​អគ្គិ​ភ័យ​​នេះ​ពុំ​បណ្តាល​ឱ្យ​​រងគ្រោះ​ដល់​មនុស្ស​​ ឬ សត្វ​ពាហនៈ​ឡើយ៕