សួនកំណាព្យ


កម្លាំងទឹកចិត្តខ្មែរ
បទព្រហ្មគីតិ

-គួរកោតសរសើរខ្មែរ រក្សាថែស្នេហ៍ទឹកដី
តស៊ូពុំខ្លាចអ្វី ព្យុះភ្លៀងក្តីនៅប្រឆាំង ។
-មិនឱ្យបាត់ដីឡើយ ឥតកន្តើយទោះមានខ្មាំង
រយម៉ឺនមកតតាំង ខ្មែរនៅខ្លាំងហ៊ានពលី ។
-ខ្មែរការពារប្រាសាទ ពុំឱ្យត្មាតវាយវាតទី
កម្លាំងខ្មែរគ្មានពីរ វាយវក់វីអាត្មាតចោរ ។
-ដ្បិតតែឃើញយើងតូច អាធំខូចទាំងមុខបោរ
តែខ្មែរពុំឯកោ ប្រយុទ្ធចោរព្រោះសាមគ្គី ។
-ខ្មែរស្នេហាភាពត្រូវ ចង់បានផ្លូវតាមវិធី
ស្រុះស្រួលគ្រប់នាទី មិនជាន់ឈ្លីសន្តិភាព ។
-តែកុំស្មានខ្មែរខ្លាច នឹងអំណាចចោរថោកទាប
ចិត្តខ្មែរពេញដោយភាព រឹងមាំប្រៀបស្មើពុំបាន ៕
និពន្ធដោយលោក ស៊ុំ ពិសិដ្ឋ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ