ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ទៅ​ទិញ​​អង្ករ​​​បុក​​គូទ​​រថយន្ត​​ស្លា.ប់​​​២​នាក់​​​និង​​របួស​ធ្ងន់​​​ម្នាក់​

12 ឆ្នាំ មុន

ខេត្តកំពត ៖ គ្រោះថ្នាក់​​ចរា​ចរណ៍​ដ៏​រន្ធត់​​មួយ​បាន​កើតឡើង​នៅ​វេលា​​ម៉ោង​២​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​៣១ ឧសភា ​នៅ​មុខ​ផ្លូវ​ចូល​ទៅ​រោង​​ចក្រ ស្ថិត​ក្នុង​ភូមិ​ទូក​​មាស ឃុំ​​ទូក​មាស​ខាង​លិច ស្រុក​បន្ទាយ​មាស បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ជា​ឪពុក​មា និង​ក្មួយ​ស្រី​អាយុ​៨​ឆ្នាំ ស្លា.ប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​ម្នាក់​ទៀត​​រងរបួស​ធ្ងន់

ខេត្តកំពត ៖ គ្រោះថ្នាក់​​ចរា​ចរណ៍​ដ៏​រន្ធត់​​មួយ​បាន​កើតឡើង​នៅ​វេលា​​ម៉ោង​២​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​៣១ ឧសភា ​នៅ​មុខ​ផ្លូវ​ចូល​ទៅ​រោង​​ចក្រ ស្ថិត​ក្នុង​ភូមិ​ទូក​​មាស ឃុំ​​ទូក​មាស​ខាង​លិច ស្រុក​បន្ទាយ​មាស បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ជា​ឪពុក​មា និង​ក្មួយ​ស្រី​អាយុ​៨​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​ម្នាក់​ទៀត​​រងរបួស​ធ្ងន់។ គ្រោះថ្នាក់​នេះ​កើតឡើង​ ​ខណៈ​ពេល​​ដែល​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូC125 ឌុប​គ្នា​ពីត្បូង​ទៅ​ជើង​ ហើយ​​​បាន​​បុក​​គូទ​រថយន្ត​ដឹក​ដី​​ដែល​កំពុង​មាន​ល្បឿន​​លឿន​ដូច​គ្នា ។

បើ​យោង​តាម​​សម្តី​​​ប៉ូលិស​ចរាចរ​ស្រុក​បន្ទាយ​មាស​និយាយ​ថា ​មុន​ពេល​កើត​ហេតុ​រថយន្ត​កូរ៉េ​​​ចំណុះ​​​២​តោន​កន្លះ​បាន​ដឹក​ដី​ចេញ​ពី​ទីតាំង​រោង​ចក្រ​​ចាស់​ឡើង​មក​ផ្លូវជាតិរួច​​បើក​​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​​​ជើង ។ ពេល​​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ C125 ​ស៊េរី​ឆ្នាំ​២០០៣ ​មួយ​គ្រឿងជិះ​​ឌុប​គ្នា​៣​នាក់ពី​ត្បូង​ទៅ​ជើង​ដែរ ​មក​​បុក​គូទ​រថយន្ត​ដឹក​ដី​​ពី​ក្រោយ​យ៉ាង​ពេញ​ទំហឹង​ ​បណ្តាល​ឱ្យ​ក្មេង​ស្រី​ម្នាក់​ដែល​ជិះ​នៅ​លើ​ម៉ូតូ​បោក​ក្បាល​ផ្ទប់​នឹង​គូទ​រថយន្ត​បែក​ចេញ​ខួរ​ស្លាប់​។ រីឯ​បុរស​ដែល​ត្រូវជា​ឪពុក​មា​ក្មេង​ស្រី​ក៏ស្លាប់​​ដែរ ដោយ​​រយះ​ផ្ទៃ​​មុខ​​ជា​២ សូម្បី​​តែ​ពាក់​​មួក​សុវត្ថិ​ភាព​ហើយ​ក៏​ដោយ ក៏​​ត្រូវ​​បែក​ខ្ទេច​ខ្ទី​​អស់​ដែរ ។ ចំណែក​បុរស​ម្នាក់​ទៀត​​ដែលជា​ឪពុក​ក្មេង​ស្រី​រង​របួស​ធ្ងន់ ។

​ក្រោយ​ពេល​កើត​ហេតុ​​ភ្លាម​​ប៉ូលិស​មិន​​បាន​ស្គាល់​​អត្ត​សញ្ញាណ​​​ជន​រង​គ្រោះ​​​ទេ ​ក៏​បាន​គ្រប​ទុក​ តែ​ក្នុង​រយៈ​ពេល​១​ម៉ោង​ក្រោយ​មក​ទើប​ប៉ូលិស​​ស្រាវ​ជ្រាវ​ដឹង​ថា បុរស​ដែល​ស្លាប់​ឈ្មោះ​សួន នាក់ អាយុ​៣៨​ឆ្នាំ ​និង​ក្មេង​ស្រី​ដែល​ស្លាប់​ឈ្មោះ​ឃួន ហួ អាយុ​៨​ឆ្នាំ​ រីឯ​​អ្នក​របួស​ធ្ងន់​ជា​ឪពុក​​ក្មេង​ស្រី​ឈ្មោះ​ញាញ់ តិ ។​ ​ជន​រង​​គ្រោះ​​​ទាំង​៣​នាក់​​រស់​នៅភូមិ​កំរ៉ែង​ក្រសាំង ឃុំ​ខ្ជាយ​ខាង​ជើង ស្រុក​ដង​ទង់ ។

តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​យំ​​​រៀប​រាប់​ឱ្យ​ដឹង​ថា ប្តីរបស់​គាត់ជា​អ្នក​រត់​ម៉ូតូ ប៉ុន្តែ​​​មុន​ពេល​​កើត​ហេតុ​ប្តីរបស់​គាត់​បាន​ឌុប​ប្អូន​ថ្លៃ​ប្រុស​ និង​ក្មួយ​ស្រី ​ដាក់​ពី​មុខ​ទៅ​ទិញ​អង្ករ​​នៅ​ផ្សា​រទូក​មាស ស្រាប់​តែ​ឮ​​ដំណឹងពី​អ្នក​ភូមិ​ថា ប្តីរបស់​គាត់​បើក​ម៉ូតូ​បុក​​រថយន្ត​​ស្លាប់​បាត់​​ហើយ ។ ​ស្ត្រីជា​ប្រពន្ធ​ជន​រងគ្រោះ​និយាយថា គាត់​​ស្ទើរតែ​មិន​​ជឿ​​ផង ពេល​ដែល​ឮ​ដំណឹង​​បែប​នេះ ទើប​គាត់​ជិះ​ម៉ូតូ​មក​​មើល​ស្រាប់​តែ​ឃើញ​ទិដ្ឋ​ភាព​គួរ​ឱ្យ​ខ្លោច​ផ្សា​បំផុត​​ គឺ​ប្តី និង​ក្មួយ​​ស្រី​បាន​លា​ចាក​លោក​នេះ​បាត់​ទៅ​ហើយ​។ ​សព​ជន​រងគ្រោះ​ត្រូវ​ក្រុម​​សាច់​ញាតិ​​ដឹក​យក​ទៅធ្វើ​បុណ្យ ឯ​​វត្ថុ​​តាង​មាន​ម៉ូតូ​ និង​រថយន្ត​ដែល​អ្នក​បើកបរ​បាន​​រត់​គេច​ខ្លួន​បាត់​​ត្រូវ​បាន​ប៉ូលិស​​យក​ទៅរក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​ស្រុក​ រង់ចាំ​ការ​ដោះ​ស្រាយ ៕