ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចង់​ទិញ​យន្តហោះ​​​ប្រដេញ​ធុន ​F-16 ពីអាមេរិកប្តូរ​​គ្នាជាមួយ​​​មាន់

15 ឆ្នាំ មុន

ប្រទេស​ថៃ​​នឹង​ស្នើ​ដល់​​ក្រុមហ៊ុន​​​ផលិត​យន្ត​ហោះ​​​​ចម្បាំង​អាមេរិក​ LOCKEED MARTIN ឱ្យទទួល​យកមាន់​​​​ក្លាសេ​​សម្រាប់​​​ចេញ​ថ្លៃ​យន្ត​ហោះ​ប្រដេញធុន F-16 ដែលស្នើ​ទិញ​​ពីក្រុមហ៊ុន​នេះ ។​ រ៉យទ័រ​​បានលាត​ត្រដាង​​​នាពេលថ្មីៗ​នេះ នូវ​​របាយការណ៍​​ស៊ើបអង្កេត​មួយនៃ​ការ​ផ្លាស់ប្តូរ​​គ្នា​នេះ ​រវាង​ប្រទេស​ថៃ និង​សហរដ្ឋអាមេរិក ​។ កាល​ពី​​ឆ្នាំ​​២០០៥ ​ថៃ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​ក្រុមហ៊ុន​​អាមេរិក​​នេះ​ផ្តល់​យន្តហោះ​​​ធុន F-16 សម្រាប់​​យកមក​ផ្លាស់ប្តូរ​​​យន្តហោះ​​​ប្រដេញ​​ទាំង​ឡាយ​​របស់ខ្លួន ។ យន្តហោះ​ធុន F-16 ជា​បំណង​​ចង់​បាន​​របស់ថៃ​​​​ ក៏ប៉ុន្តែ​​​ប្រទេស​នេះ​ពុំ​​មាន​​ប្រាក់​​គ្រប់គ្រាន់​​សម្រាប់​ចេញ​ថ្លៃ​​ទិញ​យន្ត​ហោះ​ធុន​​​នេះ ។

ដូច្នេះ​​ថៃ​ក៏​​ស្នើ​​​ការ​ប្តូរ​គ្នា​​មួយ​ចំពោះ​​ពួក​អ្នក​​​​ការ​ទូត​​អាមេរិក​គឺ​​ការទិញ​យន្ត​ហោះ​​ទាំង​នេះ​ជា​ថ្នូរ​​គ្នា​នឹង​​មាន់ក្លាសេចំនួន​​៨០.០០០តោន។ ក្រុមហ៊ុន LOCKHEED MARTIN បាន​​​​​ទទួល​យក​​​សំណើ​នេះ​​​ ក៏ប៉ុន្តែ​​​កិច្ចព្រមព្រៀង​​នោះ​​ពុំទាន់​​បានចុះហត្ថលេខា​​​ដោយពិតប្រាកដ​​ឡើយ ក្រោយ​​រដ្ឋប្រហារ​​មួយនៅ​​​ថៃ ៕