ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូមូលនិធិសង្គ្រោះកុមារអាស៊ីអាគ្នេយ៍ផ្តល់បរិក្ខារពេទ្យនិងស្បៀង

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ប្រតិភូ​អា​មេ​រិ​កាំ​ង​ចំនួន​១២​នាក់ ដែល​ដឹកនាំ​ដោយ​លោកស្រីឡេ​ង សុផល នាយិកា​មូលនិធិ​សង្គ្រោះ​កុមារ​អាស៊ី​អាគ្នេយ៍​ប្រចាំ​រដ្ឋ​ផ្ល​រី​ដា ​សហរដ្ឋអាមេរិក បាន​នាំ​អំណោយ​គ្រឿង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៅ​ប្រគល់​ឱ្យមន្ទីរ​ពេទ្យ​យោធានៅ​ក្នុ​ង​ក្រុង​បាត់​ដំបង​ ដែល​ជា​មន្ទីរពេទ្យ​របស់​យោធភូមិ​ភាគ​ទី​៥ (​ហៅ​កាត់​ថា​ពេទ្យ ព​២)

ខេត្ត​បាត់​ដំបង​ ៖ ប្រតិភូ​អា​មេ​រិ​កាំ​ង​ចំនួន​១២​នាក់ ដែល​ដឹកនាំ​ដោយ​លោកស្រីឡេ​ង សុផល នាយិកា​មូលនិធិ​សង្គ្រោះ​កុមារ​អាស៊ី​អាគ្នេយ៍​ប្រចាំ​រដ្ឋ​ផ្ល​រី​ដា ​សហរដ្ឋអាមេរិក បាន​នាំ​អំណោយ​គ្រឿង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៅ​ប្រគល់​ឱ្យមន្ទីរ​ពេទ្យ​យោធានៅ​ក្នុ​ង​ក្រុង​បាត់​ដំបង​ ដែល​ជា​មន្ទីរពេទ្យ​របស់​យោធភូមិ​ភាគ​ទី​៥ (​ហៅ​កាត់​ថា​ពេទ្យ ព​២) ​និង​អំណោយជា​បាយ​ចំនួន​៥០០​កញ្ចប់ ទឹកបរិ​សុ​ទ្ធ៥០០​ដប និង​ ទឹកដោះគោ​៤៨០​កំប៉ុង ចែក​ជូនដល់​អ្នកជំងឺនៅ​វេលា​ព្រឹក​ម៉ោង១០​​ថ្ងៃ​ទី​២២ ​ខែ​ឧស​ភា នៅ​ក្នុង​មន្ទីរពេទ្យ​ និង​អ្នក​ដែល​មក​កំដរ​ដែល​មាន​ការ​  ​ខ្វះខាត​អាច​ដោះ​ទ័លបាន​មួយ​ពេល​ក្នុង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​។

លោកស្រី ឡេ​ង សុផល នាយិកា​មូលនិធិ​សង្គ្រោះ​កុមារ​អាស៊ី​អាគ្នេយ៍​ប្រចាំរដ្ឋ​ផ្ល​រី​ដា​សហ រដ្ឋ​អា​មេ​រិ​កបាន​បញ្ជា​ក់ថា នេះ​ជា​តំណាង​ទឹកចិត្ដ​បន្ដិចបន្ដួច​ដោយ​លោកស្រី​មើលឃើញ​ផ្ទាល់​នឹង​ភ្នែកថា​ មន្ទីរពេទ្យនេះ​ជា​មន្ទីរពេទ្យ​យោធា​ក៏​ពិតមែន តែ​អ្នកជំងឺភាគច្រើន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​លុយកាក់​សម្រាប់​​ព្យាបាល​ជំងឺនៅ​មន្ទីរពេទ្យ​ឯកជន​ ទើប​អ្នកជំងឺរ​ត់រក​មន្ទីរពេទ្យ​រដ្ឋ​ហើយ​គ្រូពេទ្យ​នៅ​ទី​នេះ​មាន​ក្រប​ខណ្ឌ​ជា​យោធា តែ​មិន​បាន​កំណ​ត់​ឱ្យ​យក​ប្រាក់​កាស​ពី​អ្នកជំងឺ​​ ឡើ​យ គឺ​ធ្វើ​ទៅ​តាមលទ្ធ​ភាព​ដែល​មាន​។

លោក​វេជ្ជបណ្ឌិត​វរ​សេនី​យ៍​ឯកសុខ វ​ណ្ណា​រ៉ា នាយក​មន្ទីរពេទ្យ​ ព​២​ នេះ​បាន​បញ្ជា​ក់ថា មន្ទីរ​ពេទ្យ​នេះ​ទទួល​អ្នកជំងឺទូទៅ​មួយ​ផ្នែក​ពាយ័ព្យនៃ​ប្រទេស​កម្ពុជា​​កាលពីសម័យ​សង្គ្រាម​ អ្នក​ជំងឺ ភាគ​ច្រើន​ជា​កងទ័ព​ដែលរង​​របួស និង​​មាន​ជំងឺ គ្រុន​ចាញ់ ។ ​ពេល​បញ្ចប់សង្គ្រាម ​មន្ទីរពេទ្យ​បាន​ផ្ដោត​ទៅ​លើ​ការ​ធ្វើតេស្ដ​ឈាម​លើ​អ្នកជំងឺរោគ ឆ្លង​ មាន​រោគរបេង​ និង​មេរោគ​អេ​ដស៍​ ហើយ​​ទទួល​ព្យាបាល​មិន​ចំពោះតែ​កងទ័ព​ឡើយ គឺ​ទទួល​ជា​ទូទៅ​ ព្រោះ​អ្នកជំងឺ​មានការ​កើនឡើង​ទៅ​លើ​គ្រួសារ​កងទ័ព​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​។​លោក​វេជ្ជ​បណ្ឌិត​បាន​បន្ដ​ទៀត​ថា ដោយ​ប្រកាន់​ជំហរ​មនុស្សធម៌​បែបនេះ​ កន្លង​មក​មាន​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដែរ​ តែ​បច្ចុប្បន្ន​ត្រូវ​បាន​ផ្ដាច់​ទៅ​វិញ ​ហើយ​ក៏​មានការ​កែសម្រួល​​ពី​ក្រសួងការពារជាតិ​ អគ្គ​បញ្ជា​ការ​កងទ័ព​ជើង​គោក និង​សប្បុរសជន​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​ បាន​រួមចំណែក​ជួយ​ជា​សំភារ ​អគារ រថយន្ដ​ ថ្នាំ​ពេទ្យ​មួយ​ចំនួនសម្រាប់់​​ទទួល​ព្យា បាល​ប្រជាពល​រដ្ឋ​ទូទៅ​ កុំឱ្យ​ជួប​ការ​លំបាក​បន្ថែម​ទៀត​ ។

ក្នុង​សមា​សភាព​ប្រតិភូ​អា​មេ​រិ​កាំ​ង​នោះ​មាន​អ្នកជំនាញ​ផ្នែកបង្រៀន​ប្រើប្រាស់​មា៉​ស៊ី​ន​មីក្រូ​ស្កុប​ សម្រាប់​​ពិនិត្យ​មើល​មេរោគ​គ្រុនចាញ់ ​និង​មេរោគ​ផ្សេង​ៗ ជំនាញ​ផ្នែក​ត្រួតពិនិត្យ​ទឹក​ស្អាត​ឱ្យ​មាន​អនាម័យ​ល្អ​ ជំនាញ​ផ្នែក​វិធី​នៃ​ការ​ពន្យា​រ​កំណើត​ដល់​ស្ដ្រី​គ្រប់​ៗ​រូប​បាន​យល់​ដឹង​ចៀសវាង​ការ​ប្រើប្រាស់សំភារនាំ​ឱ្យ​អស់​ថវិកា ​និង​វិធី​​ប្រើ ប្រាស់​ថ្នាំ​បុរាណ​តាម​រយៈ​ការ​បរិភោគ​អាហារ​​រៀង រាល់ថ្ងៃ​កុំឱ្យ​មាន​ប្រ​តិកម្ម​ពី​អាហារ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​គ្រប់​ៗ​គ្នា​។​ចុងបញ្ចប់​ប្រតិភូ​អា​មេ​រិ​កាំ​ង​​បាន​ប្រគល់​គ្រឿង​បរិក្ខា​រ និង​ថ្នាំពេទ្យ​មួយ​ចំនួន​ដល់​មន្ទីរពេទ្យ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​អ្នកជំងឺដែល​ក្រីក្រ​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ហើយ​សន្យា​ថា​នឹង​នាំ​មក​ជួយ​ជា​បន្ដ​ទៀត ​នា​ពេល​ខាង​មុ​ខឆាប់​ៗ​នេះ​ ៕