ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៥​ មេសា

14 ឆ្នាំ មុន

ឆ្នាំ​១៩៦៩
-​មាន​បាតុករ​ជា​ច្រើន​ពាន់​នាក់​បាន​មកជួបជុំ​គ្នា​ក្នុង​ រដ្ឋ​ផ្សេង​ៗ​នៅ​សហរដ្ឋអាមេរិកដើម្បី​ប្រឆាំង​ការ​ធ្វើសង្គ្រាម​ក្នុង​ ប្រទេស​វៀតណា​ម ។

ឆ្នាំ​១៧២២
-​អ្នករុករក​ហុ​ល្លង់​ឈ្មោះ​ចា​កុប រូ​ហ្កេ​វេន បាន​រក​ឃើញ​កោះ​អេស​ស្ទ័​រ នៅ​លើ​មហា សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច ។
ឆ្នាំ​១៧៩២
-​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ហ្ស៊​ក វ៉ាស៊ី​ន​តោន បាន​អនុវត្ដ​សិទ្ធិ​វេតូ​របស់​គាត់​ជាលើក​ទី​១ និង​ជា​លើក​ដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ ប្រទេស ។
ឆ្នាំ​១៨០៤
-​កំណត់​ត្រា​នៃ​ដុំ​អាចម៍ផ្កាយ​ធ្លាក់​មក​លើផែនដី​ត្រូវ​បាន​ធ្វើ​ជា​លើក​ទី​១ ក្នុង​ប្រទេសស្ដុក​ឡែ​ន ។
ឆ្នាំ​១៨១៨
-​ចលនា​ទាមទារ​ឯករាជ្យ​របស់​ប្រទេសឈី​លី ធ្វើ​ឱ្យ​មានការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ម៉ៃ​ពូ ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ ។ ចលនា​ទាមទារ ឯករាជ្យ​នេះ​បាន​ទទួល​ជោគជ័យធ្វើ​ឱ្យ​ទ័ពអេ​ស្ប៉ា​ញ​ស្លាប់​២.០០០​នាក់ ចាប់ខ្លួន​បាន៣.០០០​នាក់ ឯ​កងទ័ព​ឈី​លី​ស្លាប់​១.០០០ នាក់  ។
ឆ្នាំ​១៨៧៩
-​ប្រទេស​ឈី​លី បាន​ប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​បូ​លី​វី និង​ប្រទេស​បេ​រ៉ូ ដោយសារ​បញ្ហា​ដណ្ដើម​ដែនដី​គ្នា​គ្រប់គ្រងធ្វើ​ឱ្យ សង្គ្រាម​ប៉ា​ស៊ី​ហ្វិ​ចចាប់ផ្ដើម​ផ្ទុះ ។
ឆ្នាំ​១៨៩៧
-​ប្រទេស​ក្រិ​ច និង​ប្រទេស​ទួ​រ​គី បានប្រកាសសង្គ្រាម​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ពេល​ខេត្ដ​ក្រិតចង់​បំបែក​ខ្លួន​ចេញពីប្រទេស​ទួ​រ​គី ដោយសារ​មាន​ប្រជាជន​ក្រិ​ច​ជាច្រើន​នៅ​ក្នុង​ខេត្ដ​នោះ ហើយ​ជំ​លោះ​គ្នា​នេះ គេ​ឱ្យឈ្មោះ​ថា “Thirty Day’s war”
ឆ្នាំ​១៩៣២
-​ច្បាប់​ហាមប្រាម​លើ​ការ​លក់​គ្រឿងស្រវឹង​នៅ​ក្នុង​ប្រទេស​ហ្វាំ​ង​ឡង់ បាន​មក​ដល់ទី​បញ្ចប់ ។
ឆ្នាំ​១៩៣២
-​មាន​បាតុករ​ប្រមាណ​១០.០០០​នាក់ បាន​ធ្វើការ​ឡោម​ព័ទ្ធ​អគារ​វិមាន​រដ្ឋាភិបាល និង​រដ្ឋសភា​របស់​ប្រទេស​ញូ​វ​ហ្វូ​ន​ឡេ​នដើម្បី ទំលាក់​រដ្ឋាភិបាល​ចេញ​ដោយសារ​មាន​អំពើពុក​រលួយ និ​អភិបាលកិច្ច​មិនល្អ​របស់រ​ដ្ឋាភិ​បាល ។
ឆ្នាំ​១៩៤២
-​កង​នាវា​របស់​ប្រទេស​ជប៉ុន បាន​ធ្វើការវាយប្រហារ​លើ​ទីក្រុង​កូ​ឡុំ​បូ ប្រទេស​ស្រីលង្កា ។
ឆ្នាំ​១៩៤៤
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២ មាន​ប្រជាជន​ក្រិ​ច​ប្រមាណ​២៧០​នាក់​ដែល​រស់នៅ​ក្នុងទីក្រុង​ក្លេ​សូ​រ៉ា ត្រូវ​បាន​សំលាប់​ដោយ​កងទ័ព របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ។
ឆ្នាំ​១៩៤៥
-​មេដឹកនាំ​ប្រទេស​យូ​ហ្គោ​ស្លា​វី ចូ​សេ​ប ទី​តូ​ប្រុស បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​សូ​វៀត ដោយ​អនុញាត​ឱ្យ​កងទ័ព​សូ​វៀត​ចូល​មក​ទឹកដី​របស់​ខ្លួន​ជា​អចិន្ដ្រៃយ៍ ។
ឆ្នាំ​១៩៤៦
-​កងទ័ព​សូ​វៀតបាន​ចាក​ចេញពី​ដែន កោះ​ប៊​ន​ហូ​ម ប្រទេស​ដា​ណឺ​ម៉ាក បន្ទាប់​ពីបាន​ចូល​កាន់កាប់​អស់​រយៈពេល​១១​ខែ​មក​។
ឆ្នាំ​១៩៥៦
-​លោក​ហ្វី​ដែល កា​ស្ដ្រូ បាន​ប្រកាស​ខ្លួន ជា​ប្រធានាធិបតី​នៃ​ប្រទេស​គុយ​បា ក្នុង​ពេលដែល​ប្រទេស​កំពុង​មាន​សង្គ្រាម ។
ឆ្នាំ​១៩៦៩
-​មាន​បាតុករ​ជា​ច្រើន​ពាន់​នាក់​បាន​មកជួបជុំ​គ្នា​ក្នុង​រដ្ឋ​ផ្សេង​ៗ​នៅ​សហរដ្ឋអាមេរិកដើម្បី​ប្រឆាំង​ការ​ធ្វើសង្គ្រាម​ក្នុង​ប្រទេស​វៀតណា​ម ។
ឆ្នាំ​១៩៩២
-​លោក​អាល​ម៉េ​តូ ហ្វឺ​ជី​ម៉ូ​រី ប្រធានាធិបតីនៃ​ប្រទេស​បេ​រ៉ូ បាន​រំលាយ​សភា​របស់​ខ្លួនចោល​តាម​រយៈ​ការ​ប្រើ​កំលាំងយោធា ។
ឆ្នាំ​១៩៩៨
-​ស្ពាន​ដែល​ឆ្លង​ពី​កោះ​ស៊ី​កូ​គី និង​ហុ​ន​ស៊ុ ដែល​សាងសង់​គិត​ជា​ប្រាក់​អស់​៣,៨​ពាន់​លានដុល្លារ​អា​មេ​រិ​ក ក្នុង​ប្រទេស​ជប៉ុន ត្រូវ​បាន សាងសង់​រួចរាល់ និង​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ​បាន​ក្លាយជា​ស្ពាន​ដែល​ធំ​ជាងគេបំផុត​ក្នុង​ពិភពលោក ៕