ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល២​ថ្ងៃ​ប៉េ​អឹម​ក្រុង​ខេមរភូមិន្ទ​បង្ក្រាបអ្នកប្រើប្រាស់​និងចែកចាយ​ថ្នាំញៀន​៩នាក់​

14 ឆ្នាំ មុន

ខេត្តកោះកុង ៖ ​កាលពីថ្ងៃទី១៤ ឧសភា ឆ្នាំ២០១១ ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ខេមរ​ភូមិន្ទ​បានស្រាវជ្រាវ​​​និង​បំបែក​​ទីតាំង​ក្រុម​ប្រើ​ប្រាស់​​ថ្នាំញៀន​​មួយកន្លែង ​ស្ថិត​នៅភូមិ​ស្ទឹង​​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេម​រ​ភូមិន្ទ ។ ក្នុង​​ប្រតិ​បត្តិ​ការ​នេះ កម្លាំង​សមត្ថកិច្ច​​បានឃាត់ខ្លួន​អ្នក​ប្រើ​ប្រាស់​​ថ្នាំញៀន​ចំនួន​២នាក់ គឺឈ្មោះពៅ ​យូសុះ ភេទប្រុស ​អាយុ​២០ឆ្នាំ ​

ខេត្តកោះកុង ៖ ​កាលពីថ្ងៃទី១៤ ឧសភា ឆ្នាំ២០១១ ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ខេមរ​ភូមិន្ទ​បានស្រាវជ្រាវ​​​និង​បំបែក​​ទីតាំង​ក្រុម​ប្រើ​ប្រាស់​​ថ្នាំញៀន​​មួយកន្លែង ​ស្ថិត​នៅភូមិ​ស្ទឹង​​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេម​រ​ភូមិន្ទ ។ ក្នុង​​ប្រតិ​បត្តិ​ការ​នេះ កម្លាំង​សមត្ថកិច្ច​​បានឃាត់ខ្លួន​អ្នក​ប្រើ​ប្រាស់​​ថ្នាំញៀន​ចំនួន​២នាក់ គឺឈ្មោះពៅ ​យូសុះ ភេទប្រុស ​អាយុ​២០ឆ្នាំ ​និងឈ្មោះ​គង់ នី ភេទ​ប្រុស ​អាយុ​២០ឆ្នាំ  ។ ជា​មួយ​នេះ​ ក៏​បាន​ឃាត់​ខ្លួន​​អ្នកលក់២នាក់​ គឺ​ឈ្មោះ​មាស សុគាន ​ភេទ​ប្រុស ​អាយុ​៣៩ឆ្នាំ និង​ឈ្មោះ​អ៊ុក សារុន
ភេទ​ស្រី ​អាយុ​៤៩ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​របស់មាស​ សុគាន មានទីលំនៅក្នុងភូមិ​ស្ទឹង​​វែង។

​លោក​អនុសេនីយ៍​ឯក​នួន វុត្ថា ​មេបញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ក្រុង​ខេមរ​ភូមិន្ទបានបញ្ជាក់​ថា ​​បន្ទាប់​ពី​កម្លាំង​របស់លោកធ្វើការ​ស្រាវ​ជ្រាវ ​និងបំបែកសំបុក​ក្រុម​​ចែក​ចាយ និងប្រើប្រាស់​​ខាង​លើរួចមក ​នៅ​ថ្ងៃទី១៧ ឧសភា ​២០១១ កម្លាំងរបស់​លោក​ស្រាវជ្រាវ​រក​ឃើញ​មុខសញ្ញា​លក់​-ទិញ​​បានចំនួន​​៥នាក់​ផ្សេងទៀតដោយ​​យើង​បាន​ប្រើប្រាស់កម្លាំង​​ចូលទិញថ្នាំញៀន​​ប្រភេទ​យ៉ាម៉ា​ ពណ៌ក្រហម យីហោ​ WY បាន​ចំនួន​៥គ្រាប់ ក្នុង១គ្រាប់​តម្លៃ​២៥.០០០​រៀល ។ ​

ជន​មុខ​សញ្ញា​ទាំង៥នាក់​នេះគឺ១-ឈ្មោះ​ចាយ ភិន ​ភេទប្រុស អាយុ​៤៧ឆ្នាំ ​២-ឈ្មោះ​ឌី ​សុវណ្ណ ​អាយុ​​៤៩ឆ្នាំ ត្រូវជា​ប្រពន្ធ​​របស់ឈ្មោះ​​​ចាយ​​ ភិន ​​ហើយជាមេខ្លោង​​លក់​ចែក​ចាយថ្នាំញៀន​​ធំជាង​គេ​ក្នុងខេត្តកោះកុង ៣-ឈ្មោះ​ហ៊ីម​ ម៉ារី ភេទ​ប្រុស អាយុ​៣៣ឆ្នាំ ៤-ឈ្មោះ​ស៊ីម សំណាង​ ភេទ​ប្រុស អាយុ​៣០ឆ្នាំ ត្រូវ​ជាប្តី​​របស់ឈ្មោះ​​​ហ៊ីម ​ម៉ារី ៥-ឈ្មោះ​ម៉ាន អះម៉ាត់ ភេទប្រុស ​អាយុ​១៧ឆ្នាំ ។

លោក​នួន វុត្ថា បាន​បញ្ជាក់ថា  បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​​​​ស្រាវជ្រាវ​​ចាប់បានមុខសញ្ញា​ប្រើប្រាស់​ និងចែក​ចាយ​ថ្នាំញៀន​ទាំង​២ថ្ងៃ​រួចមក ​ទើប​សម្រេច​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​មេ​ខ្លោង​ឈ្មោះ​ចាយ ភិន និងប្រពន្ធ​ឈ្មោះ​ឌី សុវណ្ណ ​​ដោយ​មាន​ការ​ចូល​រួម​ដឹកនាំផ្ទាល់​ពីលោកចៅ​ក្រមប៊ុន ធី ​និង​លោក​ ស្រី ម៉ាកនី ព្រះ​រាជ​អាជ្ញា​រង​​អម​សាលា​ដំបូង​ខេត្ត​កោះ​កុង ​ព្រម​ទាំង​មាន​ការ​ចូល​រួមពី​លោក​​​ស្រេង ហុង មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ លោកស៊ិន សេន ​ស្នង​ការ​រង​​នគរ​បាល​ខេត្ត លោកវ​រ​សេ​នីយ៍​ត្រី​ដាត់ គយ​ណូ ​អធិការ​នគរបាល​​ក្រុងខេម​រ​ភូមិន្ទ ​ព្រម​ទាំង​​នាយ-នាយរងអាវុធហត្ថ​​ ពល​អាវុធហត្ថ​​​ នាយ-​នាយ​រង​នគរ​បាល ​​ពល​នគរ​បាល​ និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រូបទៀត ។

​លោកអនុសេនីយ៍​ឯក​នួន វុត្ថា ​បានបញ្ជាក់​ទៀតថា ​ការឆែកឆេរ​​លំនៅ​ឋាន​មេខ្លោង​​ចែក​ចាយ​ថ្នាំញៀន​​នេះពុំទទួល​បានវត្ថុ​តាង​អ្វីឡើយ គឺ​រក​ឃើញ​​​តែ​គ្រាប់បែក​ដៃ​មួយគ្រាប់គត់​ដែល​ម្ចាស់​ផ្ទះ​លាក់ទុក ។ ទោះបី​ជាយ៉ាង​ណា ជន​សង្ស័យ​​ទាំងអស់​​ត្រូវបានឃាត់ខ្លួន​តាម​អាជ្ញា​របស់​​លោកចៅ​ក្រម​​​ប៊ុន ធី និង​លោកព្រះ​រាជ​អាជ្ញា​​រង ​ស្រី ម៉ាកនី ហើយ​ក៏បាន​កសាង​សំណុំ​រឿង​​​បញ្ជូន​ទៅ​តាមនីតិ​វិធី​​ច្បាប់​ ។

លោក​នួន​​ វុត្ថា ​បានបញ្ជាក់​ទៀត​ថា ករណី​ស្រាវជ្រាវ​​ និងបង្ក្រាប​ក្រុម​ប្រើ​ប្រាស់​​ ចែកចាយ​ និង​មេខ្លោង​លក់គ្រឿង​ញៀននេះ គឺ​អនុវត្ត​តាម​បទបញ្ជា​​របស់គណៈបញ្ជា​ការ​​ឯក​ភាព​ខេត្ត ​ដោយ​​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តម​សេ​នីយ៍ត្រី​ថុង ណារ៉ុង មេបញ្ជា​ការ​កង​រាជអាវុធ​ហត្ថ​​ខេត្ត និង​ជាពិសេស​ដោយ​មាន​ការ​សហការ​ និងដឹកនាំ​​ផ្ទាល់ពីលោកចៅក្រមប៊ុន ធី ​និង​លោក​​ព្រះរាជអាជ្ញា​រង​ស្រី ម៉ាកនី ​ដែល​ធ្វើ​ឱ្យ​កិច្ច​ប្រតិ​បត្តិការនេះ​ទទួលបាន​លទ្ធ​ផលល្អ និងជីក​ដល់​ប្ញសគល់ ៕