ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឺក្បាល​! បុរស​ម្នាក់​ភ័យ​បះ​រោម ក្រោយ​លឺ​សំឡេង​​​ស្រែក​ដូច​ពស់​ក្បែរ​គុម្ពោតឈើ តែ​ការ​ពិត​ជា​អណ្ដើ​ក​(វីដេអូ)

1 ឆ្នាំ មុន

ថ្មី​ៗ​នេះ មហាជន​នាំ​គ្នា​គាំង​និយាយ​លែង​ចេញ​គ្រប់​ៗ​គ្នា ក្រោយ​ប្រទះ​ឃើញ​សត្វ​អណ្តើក​ដ៏​ចម្លែក​មួយ បាន​ព្យាយាម​អង្រួន​ដើមឈើ បន្ទាប់​មក​វា​ក៏​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​របស់​អ្នក​ភូមិ​។ ភ្លាម​ៗ​នោះ ស្រាប់តែ​សត្វ​អណ្ដើក​មួយ​ក្បាល​នេះ វា​ក៏​លេច​ចេញ​ក្បាល​ពី​ស្នូកអណ្ដើក រួច​ហើយ​វា​ក៏​ស្រែក​ដូច​សំឡេង​ពស់​អ​ញ្ចឹ​ង តែ​មិន​មែន​ជា​ពស់​នោះ​ទេ

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ មហាជន​នាំ​គ្នា​គាំង​និយាយ​លែង​ចេញ​គ្រប់​ៗ​គ្នា ក្រោយ​ប្រទះ​ឃើញ​សត្វ​អណ្តើក​ដ៏​ចម្លែក​មួយ បាន​ព្យាយាម​អង្រួន​ដើមឈើ បន្ទាប់​មក​វា​ក៏​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​របស់​អ្នក​ភូមិ​។ ភ្លាម​ៗ​នោះ ស្រាប់តែ​សត្វ​អណ្ដើក​មួយ​ក្បាល​នេះ វា​ក៏​លេច​ចេញ​ក្បាល​ពី​ស្នូកអណ្ដើក រួច​ហើយ​វា​ក៏​ស្រែក​ដូច​សំឡេង​ពស់​អ​ញ្ចឹ​ង តែ​មិនមែន​ជា​ពស់​នោះ​ទេ​។

ស្រប​ពេល​បានឃើញ​ដូច្នេះ​រួច​មក ក៏​មាន​អ្នកស្រុក អ្នក​ភូមិ នាំ​គ្នា​ភ័យ​បះសក់​ព្រឺរោម​ខ្ញាក​ៗ​តែ​ម្ដង ក្រោយ​ពេល​ជួប​អណ្តើក​ចម្លែក​អង្រួន​ដើមឈើ រួច​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​អ្នកស្រុក​សុំ​នៅ​ជាមួយ​។ បន្ទាប់​មក ក៏​ស្រាប់តែ​លេច​ចេញ​នៅ​លេខ​ផុស​ឡើង​នៅ​លើ​ស្នូក​អណ្ដើរ​របស់​វា​។

នេះ​បើ​យោង​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ «Khaosod» បាន​ផ្សព្វផ្សាយ​ប្រាប់​ឱ្យ​ដឹង​ថា មាន​អ្នករាយការណ៍​ជា​ច្រើន​ត្រូវ​បាន​ជូនដំណឹង​ដោយ​អ្នក​ភូមិ ស្ថិត​នៅ​ឃុំ​ខក់​ប្រូង ស្រុក Wichian Buri ខេត្ត Phetchabun ថា មាន​នរណា​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​បាន​ប្រទះ​ឃើញ​សត្វ​អណ្តើក​មួយ​ក្បាលមាន​រូប​រាង​ដ៏​ចម្លែក ដោយ​ស្នូក​របស់​អណ្តើក គឺ​រលោង មិន​មូល និង​មាន​លំនាំ​ពណ៌​ខ្មៅ​។ ហើយ​បើ​និយាយ​អំពី​គែម​ស្នូក​របស់​វា​វិញ មិន​ឆេះ​ដូច​អណ្តើក​ដទៃ​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​វា​បាន​ដើរទៅ​អង្រួន​នៅ​គុម្ពោត​ដើមឈើ​មុខ​ផ្ទះ​របស់​អ្នក​ភូមិ ភ្លាម​ៗ​នោះ​ពួក​គេ​មិន​នឹក​ស្មាន​ទាល់តែ​សោះ​ថា ជា​សត្វ​អណ្ដើក ប៉ុន្តែ​ម្ចាស់ផ្ទះ​បែរជា​សន្និដ្ឋាន​ស្មានថា ត្រូវ​ខ្មោចលង​ទៅ​វិញ​។ ដោយ​មិន​អស់ចិត្ត ម្ចាស់ផ្ទះ​ខាងលើ​ក៏​ដើរ​ចូល​ទៅ​មើល​ឲ្យ​ជិត ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​គិត បែរជា​ផ្ទុយ​ស្រឡះ​ទៅ​វិញ​។ ព្រោះ​គេ​បានលឺ​មាន​សំឡេង​វា​ស្រែក​ឡើង​ស្រ​ដៀង​ទៅ​នឹង​សំឡេង​សត្វ​ពស់​ខ្លាំង​ណាស់​។ ប៉ុន្តែ​បើ​យើង​មើលទៅ​វា​ឱ្យ​កាន់តែ​យូរ​ៗ​ទៅ វា​មិន​គួរ​ឱ្យ​ខ្លាច ឬ​សា​.​ហាវ​អ្វី​នោះ​ទេ ហើយ​បើ​មើលទៅ​ដំណើរ​ដើរ​របស់​វា​វិញ គឺ​ដើរ​យឺត​ៗ បន្ទាប់​មក​វា​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​អ្នក​ភូមិ​បាត់​ទៅ​។ ហើយ​បើ​ស្មាន​មិន​ខុស​ទេ​នោះ វា​ដូច​ជា​ចង់​មក​ស្នាក់​នៅ​ជាមួយនឹង​ម្ចាស់ផ្ទះ​ខ្លាំង​ណាស់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា មិន​ទុក​នៅ​យូរ ម្ចាស់ផ្ទះ​រូប​នោះ​ក៏​ចាប់​វា​បាន ហើយ​លើក​វាយ​កមក​ទុក​នៅ​លើ​គ្រែ​។ ហើយ​ម្ចាស់ផ្ទះ​ដែល​ចាប់​បាន​រូប​នោះ មានឈ្មោះ​ថា តៅ ក​ន្ថា​ខៀវ អាយុ​៦៦​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៨៥ ស្ថិត​ក្នុងភូមិ​១៧ ឃុំ​ខក់​ព្រ​ង ស្រុក​វិ​ចៀន​បុរី ខេត្ត​ផាត់​ចា​ប៊ុ​ន និង​ត្រូវ​បាន​គេ​ដឹង​ថា លោក​គឺជា​ម្ចាស់ផ្ទះ និង​ជន​ដែល​ចាប់​បាន ក្រោយ​ប្រទះ​ឃើញ​អណ្តើក​នោះ​។

ម្ចាស់ផ្ទះ​ខាងលើ បាន​និយាយ​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា «​ប្រហែល​យប់មិញ វេលា​ម៉ោង​ខ្ទង់​៨​យប់ ខណៈ​ពេល​កំពុង​តែ​ដើរ​នៅ​មុខ​ផ្ទះ ភ្លាម​ៗ​នោះ​ខ្ញុំ​ក៏​បាន​សង្កេត​មើលឃើញ​ថា ដូច​ជា​មាន​ស្លឹកឈើ និង​មែកឈើ​នៅ​តាម​ផ្លូវ​កំពុង​តែ​ញ័រ ដូច​ជា​មាន​អ្វីមួយ​កំពុង​លាក់​ពួន​នៅ​កន្លែង​នឹង​អ​ញ្ចឹ​ង​។ បើ​ទោះ​បីជា​នៅ​ពេល​នឹង​មិន​មាន​ខ្យល់​បក់​ក៏​ដោយ តែ​វា​បែរជា​មាន​ស្លឹកឈើ​បក់​ទៅ​បក់​មក​មិន​ឈប់​ឈរ​ទៅ​វិញ​»​។

លោក​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា «​ដំបូង​ឡើយ ខ្ញុំ​គិត​ថា ប្រហែលជា​គាត់​ត្រូវ​ខ្មោចលង ហើយ​វា​បោ​.​ក​បញ្ឆោត​ធ្វើ​ឱ្យ​លោក​ខ្លាច​ហើយ​មើលទៅ​។ ប៉ុន្តែ​ចេះ​សំណាង​ដែរ ដែល​គាត់​ជា​មនុស្ស​ម្នាក់​មិន​ខ្លាច​ខ្មោច​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​ទើប​គាត់​សម្រេចចិត្ត​ដើរ​ចូល​ទៅ​មើល​ឲ្យ​កាន់តែ​ជិត​។ បន្ទាប់​មក គាត់​ក៏​បាន​ប្រើ​ពិល​បញ្ចាំង​មើល ហើយ​ក៏​ឮ​សំឡេង​ស្រែក​ឡើង​ដូច​សំឡេង​ពស់​អ​ញ្ចឹ​ង​។ ប៉ុន្តែ​គាត់​ឃើញ​ថា វា​មិនមែន​ជា​សត្វ​ពស់​នោះ​ទេ ដូច្នេះ​ហើយ​គាត់​ក៏​បើក​ដើមឈើ​នោះ​មើល​ទៀត ហើយ​ក៏​ឃើញ​ថា វា​ជា​អណ្តើក​ដែល​មាន​រូបរាង​ចម្លែក​ខុស​ពី​អណ្តើក​ធម្មតា​។ មិនតែប៉ុណ្ណោះ វា​មាន​ទម្ងន់​ខ្លួន​រហូត​ដល់​ទៅ 8.9 គីឡូក្រាម​ទៀត ជា​ធម្មតា​អណ្តើក​មួយ​ក្បាលមាន​ទម្ងន់​ត្រឹមតែ 4-5 គីឡូក្រាម​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា មានសំណាង ទើប​វា​មក​នៅ​ដល់​ផ្ទះ​ខ្ញុំ​ដូច្នេះ​។ ព្រោះ​នៅ​លើ​ស្នូក​អណ្ដើ​តរបស់​វា មាន​លេខ​ដូច​ជា ៧៨ – ៨៥ ជា​ពិសេស​លេខ ៨៥ ដែល​ត្រូវ​នឹង​លេខ​ផ្ទះ​របស់​លោក​ថែម​ទៀត​ផង​»​។

បន្ទាប់​មក អ្នកស្រី ខឹ​ម ផុ​ន ក​ណ្ហា​កែវ ដែល​មាន​អាយុ​៥៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​បាន​បង្ហើប​ប្រាប់​ថា «ព្រឹក​មិ​ញ គាត់​ទៅ​ទិញ​របស់​នៅ​ផ្សារ​ជាមួយ​ចៅប្រុស​។ នៅ​ពេល​ដែល​គាត់​ដើរ​កាត់​កន្លែង​លក់​ឆ្នោត ចៅប្រុស​របស់​គាត់​បាន​រើស​សំបុត្រ​ចំនួន​ពីរ ហើយ​ប្រាប់​គាត់​ថា គាត់​បានឃើញ​លេខ 59 នៅ​លើ​ស្នូកអណ្តើក​មួយ ដូច្នេះ​ហើយ គាត់​ជឿ​ថា អណ្តើក​នេះ ត្រូវ​តែ​នាំ​លាភ​សំណាង​»​។

ភ្លាម​ៗ​នោះ លោក ខេន ខាំ​ហាន​ផុ​ន មាន​អាយុ​៧៥​ឆ្នាំ បាន​បង្ហើប​ដែរ​ថា «​តាម​អ្វី​ដែល​គាត់​បានឃើញ និង​ស្គាល់ អណ្តើក​នេះ​មាន​ច្រើន​ប្រភេទ​។ កាលពីមុន បើ​មាន​អ្នក​ឃើញ​អណ្តើក​អាច​ប្រាប់​បាន​ថា អណ្តើក​នោះ​ជា​ប្រភេទ​អ្វី? គាត់​បាន​ពន្យល់​ពី​របៀប​ដែល​អណ្តើក​នីមួយ​ៗ​មាន​ស្នូក ដែល​មាន​លក្ខណៈ​ខុស​ៗ​គ្នា​។ ប៉ុន្តែ​អណ្តើក​នេះ ខុស​ពី​សត្វ​ដទៃ​ទៀត​ខ្លាំង​ណាស់​។ ដោយសារ​តែ​ស្នូក​អណ្ដើរ​នេះ ខុស​ពី​អណ្តើក​ដទៃ វា​មាន​ស្នូក​ចម្លែក​ដែល​មិន​មាន​រាង​មូល​។ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ឃើញ​អណ្ដើក​មាន​រូបរាង​បែប​នេះ​ទេ ដូច្នេះ​ខ្ញុំ​មិន​អាច​ប្រាប់​ថា តើ​វា​ជា​អណ្តើក​ប្រភេទ​ណា​ទេ?​។ ក្រៅពី​រូបរាង​ដ៏​ចម្លែក​របស់​វា​ហើយ វា​ក៏​មាន​ទម្ងន់​លើស​ពី​អណ្ដើក​ដទៃ​ទៀត​ផង​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ