ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រណាំង Australian Formula One Grand Prix បន្ត​វត្តមា​ន​របស់​ខ្លួន​នៅ​ទីលាន Albert Park Circuit សម្រាប់​ឆ្នាំ​ក្រោយៗ​ទៀត

14 ឆ្នាំ មុន

យោង​តាម​មន្ត្រី​​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​ កម្ម​វិធី​ប្រណាំងរថយន្ត​ហ្វមមូឡាវ័ន​Australian Grand Prix នឹង​បន្ត​វត្ត​មាន​របស់​ខ្លួន​នៅ​ឯទី​លាន​ប្រណាំង​Albert Parkជា​បន្ត​ទៀត​។​
អនាគតនៃកម្ម​វិធី​ប្រណាំង​រថយន្ត​ហ្វមមូ​ឡាវ័ន​នៅ​អូស្ត្រាលី​ បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​នៃ​ការ​ប្រមើល​មើល​ដ៏​តាន​តឹង​មួយ​។ លោក​រ៉ុន​ វ៉ក​គ័រ ​ប្រធាន​Grand Prixបាននិយាយ​នៅ​ដើម​ឆ្នាំ​នេះ​ថា​ ការ​ផ្លាស់​ប្តូរ​ទី​កន្លែង​ប្រណាំង​ទៅ​កាន់​Avalonស្ថិត​នៅ​ក្នុង​ការ​ ពិចារណា​នៅ​ឡើយ​ ដ្បិត​វា​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​។

យោង​តាម​មន្ត្រី​​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​ កម្ម​វិធី​ប្រណាំងរថយន្ត​ហ្វមមូឡាវ័ន​Australian Grand Prix នឹង​បន្ត​វត្ត​មាន​របស់​ខ្លួន​នៅ​ឯទី​លាន​ប្រណាំង​Albert Parkជា​បន្ត​ទៀត​។​
អនាគតនៃកម្ម​វិធី​ប្រណាំង​រថយន្ត​ហ្វមមូ​ឡាវ័ន​នៅ​អូស្ត្រាលី​ បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​នៃ​ការ​ប្រមើល​មើល​ដ៏​តាន​តឹង​មួយ​។ លោក​រ៉ុន​ វ៉ក​គ័រ ​ប្រធាន​Grand Prixបាននិយាយ​នៅ​ដើម​ឆ្នាំ​នេះ​ថា​ ការ​ផ្លាស់​ប្តូរ​ទី​កន្លែង​ប្រណាំង​ទៅ​កាន់​Avalonស្ថិត​នៅ​ក្នុង​ការ​ពិចារណា​នៅ​ឡើយ​ ដ្បិត​វា​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​។
ទោះ​ជា​យ៉ាង​ណា ​អំ​ឡុង​កិច្ច​ប្រជុំ​បូក​សរុប​ថវិកា​របស់​សភាក្រុង​មែ​ល​បឺន​កាល​ពី​ថ្ងៃ​ចន្ទ​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​រៀប​ចំ​ព្រឹត្តិការណ៍​កីឡាសំ​ខាន់​ៗ​លោក​ល្វីស អាស៊័រ​បាន​និយាយ​ថា​ ការ​ផ្លាស់​ទី​កន្លែង​ប្រណាំង​ទៅ​Avalonឥឡូវ​នេះ ​ត្រូវ​បាន​គេ​បដិសេធ​ចោល​ហើយ​។ ការ​បដិសេធ​នោះ​ក៏​ព្រោះ​តែ​កិច្ច​ការ​នេះ​នឹង​ចាយ​អស់​ប្រាក់​២០០​លាន​​ផោន​។​ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ក្នុង​ស្រុក​បាន​ដក​ស្រង់​សម្តី​លោក​ថា​៖«ការ​ប្រណាំង​Grand Prixនឹង​បន្ត​មាន​វត្ត​មាន​នៅ​ទី​លាន​Albert Parkដដែល​»។
អ្នក​រៀប​ចំការ​ប្រណាំង​នៅ​ក្រុង​មែល​បឺន​ធ្លាប់​បាន​ត្អូញ​ត្អែរ​ថា ​នៅក្នុង​ការ​ប្រណាំង​Grand Prixម្តងៗ​ ខ្លួន​បាន​ចំ​ណាយ​អស់ប្រាក់​ជាច្រើន​ហើយ​ដែល​ការ​ចំ​ណាយ​នោះ​វា​ប៉ះ​ពាល់​លើ​ផ្នែក​បង់​ពន្ធ​។ លោក​អា​ស៊័រ​បាននិយាយ​ថា​ ប្រធាន​ហ្វមមូឡាវ័ន​ពិភពលោក​នឹង​ជួប​ការ​លំ​បាក​នៅ​ក្នុង​ការ​ចរចា ​នៅ​ពេល​ដែល​កុង​ត្រា​ចាស់​អស់​សុពលភាព​។
លោក​អាស៊័រ​បាន​បន្ថែម​ថា​៖«នៅ​ពេល​ដែល​យើង​ចរចា​ នោះ​គឺជា​ពេល​ដែល​យើង​កំពុង​លេ​ង​បាល់​ដ៏​ធ្ងន់​មួយ​។ ខ្ញុំ​គិតថា​ អ្នក​រៀប​ចំ​ការ​ប្រណាំង​​គួរតែ​ទទួល​បាន​កុង​ត្រា​មួយ​ដែល​ល្អ​ប្រសើរ​ជាង​ពេល​នេះ​។ ខ្ញុំគ្មាន​ចង់​បាន​អ្វី​ក្រៅ​ពី​កុង​ត្រា​ដ៏​ល្អ​មួយ​ដែល​មាន​តម្លៃ​សមរម្យ​នោះ​ទេ​។ នោះ​ជា​រឿង​មួយ​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន​»៕