ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ម៉ារ៉ា​ដូ​ណា ក្លាយ​​ជា​គ្រូ​​បង្វឹក​ក្លឹប​ Al Wasl នៅ​អេមីរ៉ាត​​អារ៉ាប់​​រួម

14 ឆ្នាំ មុន

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​ក្លឹប Al Wasl បាន​ឱ្យ​ដឹង​ថា អតីត​គ្រូ​បង្វឹក​អាហ្សង់​ទីន ម៉ារ៉ា​ដូណា ដែល​ទំនេរ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះ បាន​ក្លាយ​ទៅ​​ជា​គ្រូ​បង្វឹក​ក្លឹប Al Wasl…

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​ក្លឹប Al Wasl បាន​ឱ្យ​ដឹង​ថា អតីត​គ្រូ​បង្វឹក​អាហ្សង់​ទីន ម៉ារ៉ា​ដូណា ដែល​ទំនេរ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះ បាន​ក្លាយ​ទៅ​​ជា​គ្រូ​បង្វឹក​ក្លឹប Al Wasl របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។
ប្រភព​ដដែល​នោះ​បាន​ឱ្យ​ដឹង​ទៀត​ថា លោក​ម៉ារ៉ា​ដូណា បាន​យល់​ព្រម​ចុះ​កុងត្រា​រយៈ​ពេល​២​ឆ្នាំ​ជា​មួយ​ម្ចាស់​ក្លឹប Al Wasl ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុង​ឌូបៃ។
បន្ទាប់​ពី​ចុះ​កុងត្រា​​រួច​រាល់​ ក្លឹប Al Wasl បាន​ប្រកាស​តែង​តាំង​លោក​ម៉ារ៉ា​ដូណា ជា​គ្រូ​បង្វឹក​ផ្លូវ​ការ​ជា​មួយ​នឹង​មោទន​ភាព​ថា គ្រូ​បង្វឹក​វ័យ​៥០​ឆ្នាំ​រូប​នេះ​នឹង​ជួយ​ដឹក​នាំ​ក្លឹប Al Wasl ឱ្យ​ទទួល​បាន​ជោគ​ជ័យ​នៅ​រដូវ​កាល​ក្រោយ។ ជា​មួយ​គ្នា​នេះ​ដែរ លោក Ben Bayatt អនុ​ប្រធាន​ក្លឹប​បាន​និយាយ​ដែរ​ថា មន្ត្រី​ក្លឹប​ទាំង​អស់​មាន​ការ​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ចំពោះ​វត្ត​មាន​របស់​លោក​ម៉ារ៉ា​ដូណា នៅ​ក្នុង​ក្លឹប Al Wasl។ ចំណែកឯ​លោក​ម៉ារ៉ា​ដូណា វិញ​ក៏​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​នាំ​ក្លឹប Al Wasl ឱ្យ​ទទួល​បាន​ជោគ​ជ័យ​នៅ​រដូវ​កាល​ក្រោយ។
គួរ​រំលឹក​ដែរ​ថា ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ដក​ហូត​តំណែង​ពី​គ្រូ​បង្វឹក​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន កាល​ពី​ឆ្នាំ​ទៅ​មិញ លោក​ម៉ារ៉ា​ដូណា មាន​ការ​ជាប់​ពាក់​ព័ន្ធ​​ជា​មួយ​ក្លឹប​ជា​ច្រើន​ដូច​ជា ក្លឹប Blackburn, Fulham និង​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​ផង​ដែរ តែ​ទីបំផុត​លោក​បាន​ជ្រើស​រើស​យក​ក្លឹប Al Wasl ដែល​កំពុង​ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​4​ក្នុង​តារាងលីក​បាល់​ទាត់​របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម៕