ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កោះហៅ​នាងក្អយ​ចូល​បំភ្លឺ​ ខណៈ​ដេក​ព្យួរ​សេរ៉ូម​ហាក់​ដូច​ជា​លាក់​ខ្លួន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រភព​ព័ត៌​មាន​ពី​សាលា​ដំបូង​រាជធានី​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ​ឱ្យ​ដឹង​ថា លោក​គ្រី សុខ​អ៊ី ព្រះ​រាជ​អាជ្ញា​​​រង បាន​ចេញ​​ដីកា​កោះ​​ហៅ​នាង​ជួន ចាន់​រតនា ​ហៅ​ក្អយ ​ឱ្យ​ចូល​ខ្លួន​នៅព្រឹក​​ថ្ងៃទី១៩ ឧសភា នេះ ដើម្បី​សាក​សួរ​​តាម​បណ្តឹង​​រំលោ.ភ​លើ​សេច​ក្តី​​ទុក​ចិត្ត ។ ​ប្រភព​បាន​ឱ្យ​ដឹងទៀតថា ​ដីកា​នោះ​បាន​បញ្ជូន​​ទៅ​ដល់​ដៃ​នាង​

រាជធានីភ្នំពេញ ៖ ប្រភព​ព័ត៌​មាន​ពី​សាលា​ដំបូង​រាជធានី​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ​ឱ្យ​ដឹង​ថា លោក​គ្រី សុខ​អ៊ី ព្រះ​រាជ​អាជ្ញា​​​រង បាន​ចេញ​​ដីកា​កោះ​​ហៅ​នាង​ជួន ចាន់​រតនា ​ហៅ​ក្អយ ​ឱ្យ​ចូល​ខ្លួន​នៅព្រឹក​​ថ្ងៃទី១៩ ឧសភា នេះ ដើម្បី​សាក​សួរ​​តាម​បណ្តឹង​​រំលោភ​លើ​សេច​ក្តី​​ទុក​ចិត្ត ។ ​ប្រភព​បាន​ឱ្យ​ដឹងទៀតថា ​ដីកា​នោះ​បាន​បញ្ជូន​​ទៅ​ដល់​ដៃ​នាង​ក្អយហើយ ​​ខណៈ​​ដែល​នាង​កំពុង​​ព្យួ​រសេរ៉ូម​​នៅ​គេហ​ដ្ឋាន​របស់​បង​ប្អូន​ម្នាក់​​នៅ​ក្នុង​​សង្កាត់​​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ។ ពេល​នោះ​នាង​ក្អយ​បាន​ប្រាប់​មន្ត្រី​រត់​សំបុត្រ​​តុលា​ការ​ថា នាង​នឹង​ចូល​បើ​សិន​​ជា​សុខ​ភាព​នាង​បាន​ធូរ​ស្រាល ​​ប៉ុន្តែ​ថ្ងៃ​នេះ (ទី១៨) ​នាង​នៅព្យួរ​សេរ៉ូម​​នៅ​ឡើយ​ទេ។

នាង​ក្អយ បាន​សម្តែង​ការ​ងឿង​ឆ្ងល់​​ប្រាប់​មន្ត្រី​​តុលា​ការ​អ្នក​រត់​សំបុត្រ​ថា ​យ៉ាងដូម្តេច​បាន​ជាតុលា​ការ​ចេះ​តែកោះ​ហៅ​នាង​យ៉ាង​នេះ​? នាង​មិន​​យល់ ព្រោះ​​អ្វីៗ​ដែល​កើត​ឡើង​​នាង​បាន​ដោះ​ស្រាយ​ជា​មួយ​ដើម​បណ្តឹង​​រួច​​រាល់​ហើយ​​ ពោល​គឺ​ដើម​បណ្តឹង​ទាំង​អស់​មាន​៥​-​៦​នាក់ ដែល​ចោទ​ប្រកាន់​​រឿង​ជួល​រថយន្ត​​គេ​ហើយ​យក​ទៅដាក់​​បញ្ចាំ។​រឿង​ទាំង​អស់​នេះ នាង​បាន​សង​រំលស់​​ទៅ​​គេ​គ្រប់​គ្នា​ និង​បាន​ស្ងប់​ស្ងាត់​​អស់​ហើយ ហេតុ​អ្វី​បាន​ជា​នៅតែ​មាន​ដីកា​កោះ​ហៅ​នាង​ទៀត?

ពាក្យ​សម្តី​ដែល​នាង​​ក្អយ​ថ្លែង​ទៅ​កាន់​​​មន្ត្រី​តុលា​ការ​ដែល​​មាន​ភារ​កិច្ច​រត់​សំបុត្រ​​​ទាំង​ទឹក​មុខ​ស្លេក​ស្គាំង និង​ដៃ​ជាប់​សេរ៉ូម​នោះ​ ​ត្រូវ​បាន​​បក​ស្រាយ​វិញថា ដីកា​​កោះ​ហៅ​របស់​​លោក​គ្រី សុខ​អ៊ី ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ បាន​បញ្ជាក់​រួច​ហើយ​ថា ​ថ្ងៃ ទី​១៩ ​ឧសភា នេះ​​ឱ្យ​នាង​​ចូល​ខ្លួន​ទៅ​ឆ្លើយ​​បំភ្លឺ​លើ​បណ្តឹង​​រ​បស់​​ឈ្មោះ​​ទៀង គង់ ដែល​បាន​ចោទ​ប្រកាន់​​នាង​​​ពី​បទ​រំលោភ​​​លើ​សេច​ក្តី​ទុក​ចិត្ត ។ ដូច្នេះ​នេះ​ជា​សិទ្ធិ​របស់​នាង​ចង់​ចូល​ក៏​បាន​មិន​ចូល​ក៏បាន​​​ តែ​តុលា​ការ​ធ្វើ​តាម​នីតិ​វិធី​​ កោះ​​លើក​ទី​១ លើក​ទី​២ លើក​ទី៣ ​បើ​នៅ​តែ​មិន​ចូល​តំណាង​អយ្យ​ការ​​ នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​​សំណុំ​រឿង​នោះ​ដាក់​ជូន​ទៅ​ខាង​ចៅ​ក្រម​​សម្រេច​​ ក្នុង​នោះ​អាច​​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​នាំ​ខ្លួន ឬ​ឃុំ​ខ្លួន​បង្ខំ​រូប​រាង​កាយ​ឱ្យ​រក​ប្រាក់​សង​ទៅ​ម្ចាស់​​បំណុល​វិញ ។

​ទាក់​ទិន​នឹង​ករណី​នេះ​ដែរ ​មន្ត្រី​តុលា​ការ​​និយាយ​ថា នាង​ក្អយ​នៅ​​មិន​ទាន់​​យល់​ពី​ផ្លូវ​ច្បាប់​ឱ្យ​គ្រប់​​ជ្រុង​​ជ្រោយ​នៅឡើយ​ទេ ។​​ តាម​ពិត​​ទៅ​បណ្តឹង​រដ្ឋ​ប្ប​វេណី​ នាង​ក្អយ​ពិត​ជា​បាន​បញ្ចប់​ជា​មួយ​គូ​ភាគី​ម្ចាស់​បំណុល​នោះមែន​ហើយ ប៉ុន្តែ​​កុំ​ភ្លេច​ថា នាង​ក្អយ​នៅ​ជាប់​បណ្តឹង​​អាជ្ញា​មួយ​ទៀត ទើប​​តំណាង​អយ្យ​ការ​ចេះ​តែ​ចេញដីកា​កោះ​ហៅ​​​នោះ៕