ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​បម្រើ​ការ​ងារ​ល្បែងតាម​ប្រព័ន្ធ​កុំព្យូទ័រ​តវ៉ា​ឱ្យ​ឈប់សម្រាក​ថ្ងៃបុណ្យ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុគ្គលិក​ចំនួន​២២​នាក់​នៃ​ក្រុម​ហ៊ុន​អ៊ីន​ធើរ​ណេតមួយកន្លែង​​ដែល​គេ​អះ​អាង​ថា បើក​ល្បែង​តាមប្រព័ន្ធ​កុំព្យូទ័រ​បាន​នាំគ្នា​​​ធ្វើកូដ​កម្មតវ៉ា​មិន​ធ្វើការ​ ដើម្បី​ទាមទារ​ឱ្យ​ថៅ​កែ​ជា​ជន​ជាតិ​កូរ៉េ​ខាងត្បូងម្នាក់​គោរព​ច្បាប់​ការ​ងារ​ដោយឱ្យពួកគេបាន​ឈប់សម្រាក​​ថ្ងៃបុណ្យ តែ​បើធ្វើ​ការ​ថ្ងៃបុណ្យ​ត្រូវគិតប្រាក់​ទៅ​តាម​ច្បាប់​ការ​ងារ។ ការ​ផ្ទុះ​​​ចេញ​នូវ​

រាជធានីភ្នំពេញ ៖ ​បុគ្គលិក​ចំនួន​២២​នាក់​នៃ​ក្រុម​ហ៊ុន​អ៊ីន​ធើរ​ណេតមួយកន្លែង​​ដែល​គេ​អះ​អាង​ថា បើក​ល្បែង​តាមប្រព័ន្ធ​កុំព្យូទ័រ​បាន​នាំគ្នា​​​ធ្វើកូដ​កម្មតវ៉ា​មិន​ធ្វើការ​ ដើម្បី​ទាមទារ​ឱ្យ​ថៅ​កែ​ជា​ជន​ជាតិ​កូរ៉េ​ខាងត្បូងម្នាក់​គោរព​ច្បាប់​ការ​ងារ​ដោយឱ្យពួកគេបាន​ឈប់សម្រាក​​ថ្ងៃបុណ្យ តែ​បើធ្វើ​ការ​ថ្ងៃបុណ្យ​ត្រូវគិតប្រាក់​ទៅ​តាម​ច្បាប់​ការ​ងារ។ ការ​ផ្ទុះ​​​ចេញ​នូវ​ការតវ៉ា​នេះ​បាន​កើត​ឡើង ​កាលពីវេលាម៉ោង ១រសៀល​​​ថ្ងៃទី១៧ ​ឧសភា ​ដោយបុគ្គ​លិកទាំង​អស់មិនធ្វើការ​ ហើយ​នាំគ្នា​មកឈរត្រៀបត្រា ​នៅមុខ​ស្នាក់​ការ​ដែល​ស្ថិត​នៅ​អគារ​លេខ​ A0014 ផ្លូវ​លេខ ៣៣៩ សង្កាត់​បឹង​កក់​ទី១ ខណ្ឌ​ទួលគោក ។

តាម​បុគ្គ​លិក​ដែលនាំ​គ្នា​តវ៉ា​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​អ៊ីន​ធើរណេត​​នេះបាន​បើក​ល្បែងតាម​ប្រព័ន្ធកុំព្យូទ័រ​​ ហើយ​ធ្វើ​ការ​ស៊ី​សង​​តាម​គណនី​នៅប្រទេស​កូរ៉េ ។ បុគ្គ​លិក​ទាំង​អស់​ចំនួន​២២​នាក់​ធ្វើការ​ចែកចេញ​ជា​៣វេន ​​គឺវេនទី១-​​ចាប់ពី​ម៉ោង​៧ព្រឹក រហូតដល់​ម៉ោង៣រសៀល វេន​ទី២-​ពីម៉ោង​៣រសៀល​ដល់ម៉ោង១១​យប់ ​និង​វេនទី៣-​​ចាប់​ពីម៉ោង​១១​យប់​ រហូត​ដល់​ម៉ោង​៧ព្រឹក ដោយ​ប្រាក់​ខែម្នាក់​ៗ​បាន​តែ​៧០​ដុល្លារ ទៅ​៩០​ដុល្លារ​ប៉ុណ្ណោះ ។

​បុគ្គ​លិក​ទាំង​នេះបាន​និយាយ​ទៀត​ថា រយៈ​ពេល​៣ថ្ងៃមកហើយ ដែល​បុគ្គលិក​ទាំង​អស់​​នាំ គ្នា​តវ៉ា ព្រោះ​មិនបាន​ឈប់សម្រាក​​នៅក្នុង​ថ្ងៃ​បុណ្យ​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ ដើម្បី​ទាម​ទារ​​ឱ្យ​ក្រុមហ៊ុន​គិត​ប្រាក់​បន្ថែម​ទៅតាម​ច្បាប់​​ការ​ងារ ។​​ ពួក​គេ​និយាយ​ថា ពេល​បុគ្គលិក​សុំឈប់​១ថ្ងៃ​កាត់ប្រាក់​ម្នាក់១០ដុល្លារ ​ដល់ពេល​ថ្ងៃ​បុណ្យ​​​ដែលជាថ្ងៃ​ឈប់សម្រាក​​​​​បែរ​ជា​បង្ខំ​ឱ្យ​ធ្វើការ​ដោយមិនបានគិតប្រាក់​ឱ្យបុគ្គលិក​ទៅ​វិញ ។

តាម​តំណាង​ជនជាតិកូរ៉េម្នាក់​បានឱ្យ​ដឹង​ថា ​ផ្ទះ​បើកអ៊ីនធើរ​ណេត​​​នោះគឺ​បើកលេងហ្គេម​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ​​មិន​មែន​​បើក​លេង​ល្បែង ​ស៊ីសងតាមប្រព័ន្ធ​កុំព្យូទ័រនោះទេ ។​​​ទោះបីជាយ៉ាងណា បើ​តាមបុគ្គ​លិកអះអាងថា ​បើក​ល្បែងស៊ីសង​តាមប្រព័ន្ធកុំព្យូទ័រ ៕