ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាបោះឆ្នោតជ្រើសតាំងសមាជិគណៈកម្មការជំនាញទំាង១០ នៃរដ្ឋសភានីតិកាលទី៧

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បោះ​ឆ្នោត ជ្រើសតាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​១០ នៃ​រដ្ឋសភា​នីតិកាល​ទី​៧ ។ ការ​បោះ​ឆ្នោត​របស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បោះ​ឆ្នោត ជ្រើសតាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​១០ នៃ​រដ្ឋសភា​នីតិកាល​ទី​៧ ។

ការ​បោះ​ឆ្នោត​របស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៧ ក្រោម​អធិបតីភាព​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​ដោយ​មាន​សមាជិក​រដ្ឋសភា​ចូលរួម​១១០​រូប ដើម្បី​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​១០​នៃ​រដ្ឋសភា នីតិកាល​ទី​៧ ។

បន្ទាប់​ពី​សម័យប្រជុំ​រដ្ឋសភា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មការ​នីមួយ​ៗ​ចប់​សព្វគ្រប់​ហើយ គណៈកម្មការ​រដ្ឋសភា​ទាំង​១០ បាន​រៀបចំ​បោះ​ឆ្នោត​ផ្ទៃក្នុង​តាម​គណៈកម្មការ​នីមួយ​ៗ​បន្ត​ទៀត​ក្នុង​ការ​ជ្រើសតាំង​លេខាធិការ​នៃ​គណៈកម្មការ ។

សូម​ជម្រាប​ថា គណៈកម្មការ​ជំនាញ​រដ្ឋសភា​នីមួយ​ៗ​ដឹកនាំ​ដោយ​ប្រធាន​មួយ​រូប អនុប្រធាន​មួយ​រូប មាន​លេខាធិការ​គណៈកម្មការ​មួយ​រូប និង​មាន​សមាជិក​ចំនួន​៦​រូប ។ គណៈកម្មការ​ជំនាញ​ទាំង​១០​របស់​រដ្ឋសភា​មាន ៖ ១.​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ។ ២. គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម ។ ៣.​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ។

៤ គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ ។ ៥ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ។ ៦.​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ។ ៧.​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ។ ៨.​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី ។ ៩.​គណៈកម្មការ​សាធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។ ១០.​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ