ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​កូន​ត្រី​ពូជ​ចំនួន​១០,០០០ក្បាលនៅ​បឹង​ព្រះ​ចំបក់​ ស្រុក​បាកាន

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១០ អង្គ​ការ​ពន្លឺ​កុមារ​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​ បាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ពោធិ៍​សាត់ ​លែង​កូន​ត្រី​ពូជ​ចំនួន​១០.០០០ក្បាល ​នៅ​បឹង​ព្រះ​ចំបក់​ស្ថិត​ក្នុងភូមិ​ព្រះ​ចំបក់​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​។ លោក​ជឹម សុផល ប្រធាន​អង្គ​ការ​ពន្លឺ​កុមារ​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​បាន​ឱ្យ​ដឹង​ថា​ អង្គ​ការ​ពន្លឺ​កុមារ​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​កំពុង​អនុវត្ត​សកម្ម​ភាព​លើ​ គំរោង​ចំនួន​៣ គឺ​១-គំរោង​បង្កើន​សុវត្ថិ​ភាព​ស្បៀង​ជន

ខេត្ត​ពោធិ៍​សាត់​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១០ អង្គ​ការ​ពន្លឺ​កុមារ​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​ បាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ពោធិ៍​សាត់ ​លែង​កូន​ត្រី​ពូជ​ចំនួន​១០.០០០ក្បាល ​នៅ​បឹង​ព្រះ​ចំបក់​ស្ថិត​ក្នុងភូមិ​ព្រះ​ចំបក់​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​។ លោក​ជឹម សុផល ប្រធាន​អង្គ​ការ​ពន្លឺ​កុមារ​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​បាន​ឱ្យ​ដឹង​ថា​ អង្គ​ការ​ពន្លឺ​កុមារ​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​កំពុង​អនុវត្ត​សកម្ម​ភាព​លើ​គំរោង​ចំនួន​៣ គឺ​១-គំរោង​បង្កើន​សុវត្ថិ​ភាព​ស្បៀង​ជន​បទ​, ២-គំរោង​គាំទ្រ​កុមារ​ និង​គ្រួសារ​ងាយ​រង​គ្រោះ​ដោយ​មេរោគ​ហ៊ឹវ​/អេដស៍​ និង​៣-គំរោង​គាំ​ទ្រ​កំណែ​ទំរង់​រដ្ឋ​បាល​មូល​ដ្ឋាន​ល្អ​។ យោង​តាម​គំរោង​បង្កើន​សុវត្ថិ​ភាព​ស្បៀង​ជន​បទ​ អង្គ​ការ​ពន្លឺ​កុមារបាន​សហ​ការ​ជាមួយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ធ្វើ​ការ​លែង​កូន​ត្រី​ពូជ​នៅ​បឹង​ព្រះ​ចំបក់​ ក្នុង​គោល​បំណង​បង្កើន​ធន​ធាន​ត្រី​នៅ​ក្នុង​ដែន​ទឹក​ធម្ម​ជាតិ​ឱ្យ​សំបូរ​ឡើង​វិញ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​នេះ​អាច​ធ្វើ​ការ​នេសាទ​ត្រី​សំរាប់​ហូប​ប្រចាំ​ថ្ងៃ​បាន​។

លោក​សេង ស៊ុន​ហ៊ួត នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ពោធិ៍​សាត់​ បាន​មាន​មតិ​ជំរាប​ជូន​ប្រជា​ពល​រដ្ឋ​ដែល​ចូល​រួម​ថា​ ផ្អែក​លើ​ចក្ខុ​វិស័យ​ក្នុង​កា​រ​បង្កើន​ធន​ធាន​ត្រី​ក្នុង​ដែន​ទឹក​ធម្ម​ជាតិ​ឱ្យ​សំបូរ​ឡើង​វិញ ​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​បាន​​ចេញ​អនុ​ក្រឹត្យ​លេខ​៩៩​អនក្រ.បក​ ចុះ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០០២ ស្តី​ពី​ការ​បង្កើត​ទិវាមច្ឆ​ជាតិ​ដែល​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា រៀង​រាល់​ឆ្នាំ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ និង​លោក​ជំទាវ​បណ្ឌិត​​ប៊ុន រ៉ានី​ ហ៊ុន សែន​។ ម៉្យាង​ទៀត​​ ការ​លែង​កូន​ត្រី​ពូជ​​ប្រភេទ​ត្រី​ប្រា​ អណ្តែង និង​ត្រី​រ៉ស់​ ក្នុង​ដែន​ទឹក​ធម្ម​ជាតិ​នា​ពេល​នេះ​ មាន​គោល​បំណង​បំផុស​ប្រជា​ពល​រដ្ឋ​យើង​ឱ្យចូល​រួម​ចំណែក​ការ​ពារ ​អភិរក្ស​ និង​អភិវឌ្ឍ​វិស័យ​ជល​ផល​ ក្នុង​ទិស​ដៅ​ធានា​និរន្ត​រ​ភាព​នៃ​ធន​ធាន​ជល​ផល​ដើម្បី​ជា​ប្រយោជន៍​សេដ្ឋ​កិច្ច​ សង្គម​និង​បរិស្ថាន​។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​នាយ​ខណ្ឌ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជា​ពល​រដ្ឋ​​ឱ្យ​ឧស្សាហ៍​ចុះ​ទៅ​មើល​ស្រែ​ដើម្បី​ពិនិត្យ​តាម​ដាន​សុខ​ភាព​ស្រូវ និង​ថែ​រក្សា​ទឹក​ឱ្យ​គ្រប់​គ្រាន់​ ចៀស​​វាង​ការ​ខ្វះ​ទឹក​នៅ​ចុង​រដូវ​ធ្វើ​ឱ្យ​ទិន្ន​ផល​ធ្លាក់​ចុះ។ នៅ​ក្នុង​ឱកាស​នោះ​ លោក​សៅ ដារឿន អភិ​បាល​ស្រុក​បាកាន​ បាន​ថ្លែង​អំណរគុណ​ចំពោះ​អង្គ​ការ​ពន្លឺ​កុមារ​ និង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ពោធិ៍​សាត់​ ដែល​បាន​សហការ​គ្នា​រៀប​ចំ​ពិធ​ី​លែង​កូន​ត្រី​ពូជ​នៅ​ក្នុង​មូល​ដ្ឋាន​ដែល​ជា​សកម្ម​ភាព​ចូល​រួ​ម​ចំណែក​បង្កើន​ធន​ធាន​ត្រី​ក្នុង​ដែន​ទឹក​ធម្ម​ជាតិ​។ ម្យ៉ាង​ទៀត ​លោក​បាន​ក្រើន​រំលឹក​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​ភូមិ-ឃុំ​ និង​កង​កំលាំង​ប្រដាប់​អាវុធ​ត្រូវ​សហការ​គ្នា​ការ​ពារ​មូល​ដ្ឋាន​ឱ្យ​បាន​ល្អ​ប្រសើរ​ ស្រប​តាមពាក្យ​ស្លោក​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព៕