ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីវិភាគ សម្តេចតេជោ មិនជឿបាត់សំបុត្រកំណើតនោះទេ តែគោលដៅគេមិនចង់ឲ្យចូលរួមបោះឆ្នោត

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​មិន​ជឿ​ថា​គណបក្ស​នយោបាយ​ភ្លើងទៀន​រក​សំបុត្រ​កំណើត​មួយ​សន្លឹក​នោះ​មិនឃើញ​ទេ ឬ​បាត់​នោះ​ទេ តែ​គោលដៅ​គេ​មិន​ចង់​ឲ្យ​គណបក្ស​នេះ ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​តែ​ម្តង ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​មិន​ជឿ​ថា​គណបក្ស​នយោបាយ​ភ្លើងទៀន​រក​សំបុត្រ​កំណើត​មួយ​សន្លឹក​នោះ​មិនឃើញ​ទេ ឬ​បាត់​នោះ​ទេ តែ​គោលដៅ​គេ​មិន​ចង់​ឲ្យ​គណបក្ស​នេះ ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​តែ​ម្តង ។

Picture

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​រ៉ូ​យ៉ា​ល់​គ្រុប​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា​ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា មាន​គណបក្ស​នយោបាយ​ចំនួន​២ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធ​មិន​ឲ្យ​ចូលរួម​បោះ​ឆ្នោត ។

Picture

គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​បដិសេធ​នោះ គឺ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ពិត​ហើយ គណបក្ស​ខ្លះ​ត្រូវ​បាន គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាត់​ចោល​មិន​ឲ្យ​ចុះបញ្ជី និង​ចុះ​ឈ្មោះ គឺ​មាន​គណបក្ស​២​ក្នុង​ចំណោម​គណបក្ស ២០ ។ សំបុត្រ​កំណើត​មួយ​សន្លឹក​ខ្ញុំ​មិន​ជឿ​ថា បាត់​ទេ តែ​វា​នៅ​ជាមួយ​អ្នក​ណា​ម្នាក់​ដែល​ជា​មេដឹកនាំ​» ។

សម្តេច​បាន​បាន​បន្ថែម​ថា ៖«​គោលដៅ​របស់​គេ​ខ្ញុំ​វិភាគ​ថា គឺ​គោលដៅ​របស់​គេ​មិន​ចង់​ឲ្យ​គណបក្ស​នេះ​ចូលរួម​បោះ​ឆ្នោត​ទេ​ដោយ​គេ​ដឹង​ថា វា​ចាញ់ ។ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់បាន គឺ​គេ​យក​បរទេស​មក​កៀប​កម្ពុជា ។ វា​មិន​ដែល​ម៉ែ​អាណា​គ្រាន់​បញ្ជី​ជាតិ (​សំបុត្រ​កំណើត​) មួយ​ស្លឹក​បាត់ ទេ​» ។

Picture

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​បកស្រាយ​ចំពោះ​ការ​លើក​ឡើង​ថា​ហេតុ​បានការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ហេតុ​អ្វី​បាន​គណបក្ស​ភ្លើងទៀន​ចុះ​បាន​ថា ពេល​នោះ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​មាន​ជាង​១​ពាន់​ឃុំ ដូច្នេះ​គេ​មាន​សំបុត្រ​កំណើត​មកពីណា​សម្រាប់​១​ពាន់​ឃុំ តែ​គេ​អាច​ផ្តល់​ច្បាប់​ចំលង ហើយ​ក៏​មានការ​ខ្វះខាត ។ គេ​ធ្វើ​បែប​នេះ​កុំ​ឲ្យ​មាន​លើក​ពី​ការ​ខ្វះខាត​ទៀត គឺ​លើក​ទី​១ ក៏​ខ្វះ លើក​ទី​២​ក៏​ខ្វះ លើក​ទី​៣ ក៏​ខ្វះ ទី​៤​ក៏​ខ្វះ ខ្ញុំ​មិន​យល់​មិន​ដល់​ចំណុច​នឹង​ទេ ព្រោះ​មិនមែន គ​.​ជ​.​ប ហើយ​មិនមែន​ក្រុមប្រឹក្សាធម្មនុញ្ញ ។

សម្តេច​បាន​សង្កត់ធ្ងន់​ថា ៖«​ខ្ញុំ​គិត​ថា ជា​ឧបាយកល​របស់​អ្នក​ណាមួយ ដែល​ធ្វើ​ឲ្យ​បាត់​សំបុត្រ​កំណើត គឺ​មាន​តែ​មេដឹកនាំ​សំខាន់​ៗ​ហើយ​គោលដៅ​គេ គឺ​ចង់​ឲ្យ​មានការ​ប្រឈម​ជាមួយ​បរទេស​ខ្លះ​ដែល​ស្រឡាញ់​ពួក​គេ គឺ​តិះ​ទៀន​រដ្ឋាភិបាល​កម្ពុជា​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ក៏​បា​នប​ង្កើ​ប​ថា មេដឹកនាំ​គណបក្ស​ភ្លើងទៀន​ដែល​មាន​បំណង​មិន​ចង់​ឲ្យ​សំបុត្រ​កំណើត​នេះ នៅ​ក្នុងស្រុក​វិញ​សម្តេច​អាច​ដាក់​ប៉ូលិស​ឆែក​នោះ​នឹង​រក​ឃើញ​ជា​មិន​ខាន ។ ប៉ុន្តែ​អ្នក​នោះ​មាន​គោលដៅ​ជាក់លាក់​មួយ «​ថោកទាប​» ។

Picture

សម្តេច​បាន​អះអាង​ថា អ្នក​ដែល​មាន​បំណង​ធ្វើ​បែប​នេះ មិនមែន​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទេ «​ខ្ញុំ​សុំ​ទោស​» ព្រោះថា អ្នក​នោះ​បាន​ចុះបញ្ជី​តាំងពី​ឆ្នាំ​១៩៩៥ តាំងពី​គណបក្ស​ជាតិខ្មែរ​មក​ម្ល៉េះ ។ អ្នក​ដែល​ធ្វើ​នោះ គឺ​អ្នក​នៅ​ក្រៅប្រទេស ។ នៅ​ចំពោះ​កម្មករ សម្តេច​តេ​ជោ អំពាវនាវ​ដល់​កម្មករ​ទាំងអស់​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​ទាំងអស់​គ្នា ដោយ​បោះ​ឆ្នោត​គណបក្ស​នយោបាយ​ណា​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ។

សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​សូម​ក្មួយ​ៗ​កម្មករ​នៅ​ថ្ងៃ​ទី​២៣ កក្កដា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ កុំ​ភ្លេច​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធ​របស់​ខ្លួន​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​»៕