ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ កុំល្ងង់ខ្ញុំចុះជួបកម្មករក៏ដើម្បីចំណេញនយោបាយផងដែរ សូមប្រាប់ផង

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ប្រាប់ ក្រុមប្រឆាំង​តែងតែ​រិះគន់​ថា ការ​ចុះ​ជួប​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​ក៏​ដើម្បី​ចំណេញ​នយោបាយ​ផង​ដែរ កុំ​ល្ងង់​ពេក សូម​ប្រាប់​ទៅ​វិញ​ផង…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ប្រាប់ ក្រុមប្រឆាំង​តែងតែ​រិះគន់​ថា ការ​ចុះ​ជួប​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​ក៏​ដើម្បី​ចំណេញ​នយោបាយ​ផង​ដែរ កុំ​ល្ងង់​ពេក សូម​ប្រាប់​ទៅ​វិញ​ផង ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​ក្រុមប្រឆាំង​បាន​នាំ​គ្នា​រិះគន់​សម្តេច​ថា ចុះ​ជួប​កម្មករ ដើម្បី​ចំណេញ​នយោបាយ​ប៉ុណ្ណោះ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណ​តិ្ត​ទី​៧ នៃ​រដ្ឋសភា ។

Picture

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត​នៅ​ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស រ៉ូ​យ៉ា​ល់​គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុប​ចំនួន​១៩.០០០​នាក់ មក​ពី​រោងចក្រ​ម៉ា​វ៉​ល ហ្គា​មិន (Marvel Garment), Rongwing Garment និង​រោងចក្រ DNQIAN TEXTILE CAMBODIA នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ៖«​ច្បាស់​ណាស់​មាន​អ្នកខ្លះ​ថា លោក​ហ៊ុន សែន ចុះ​មកនេះ ដើម្បី​យកចំណេញ​ខាង​នយោបាយ សូម​ផ្តាំ​ត្រឡប់​ទៅ​វិញ​ទៅ​អា​ល្ងង់ បើ​គេ​ធ្វើ​ដើម្បី​ខាត​គេ​មិន​ធ្វើ​នោះ​ទេ ! កុំ​ល្ងង់​ពេក​»​។

Picture

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ក្រុម​អ្នកប្រឆាំង ឬ​ក្រុម​ណាមួយ​ធ្វើ​ក៏​ដើម្បី​ចំណេញ​នយោបាយ​ដែរ ចំណែក​សម្តេច​វិញ​ធ្វើ​ដើម្បី​ខាត​ផលប្រយោជន៍​កម្មករ ឬ​ផលប្រយោជន៍​ប្រទេស​ជាតិ​ខ្ញុំ​ធ្វើ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ ដើម្បី​កូន​ៗ ចៅ​ៗ ដើម្បី​ក្រុម​គ្រួសារ​អ្នក​ទាំងឡាយ​ដែល​សព្វថ្ងៃ​កំពុង​តែ​ពឹងផ្អែក​អ្នក​នៅ​ទី​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​ប្រើស​ម្តី​ធ្ងន់​ៗ​ទៅ​កាន់​ក្រុម​អ្នក​វិះ​គន់​យ៉ាង​ដូច្នេះ​ថា ៖«​សូ​ម្បី​តែ​ធ្វើ​ស៊ី​ហ្គេ​ម​ក៏ ដើម្បី​ចំណេញ​នយោបាយ​ដែរ ដូច្នេះ​សូម​ប្រាប់​ទៅ​អា​ល្ងង់ មី​ល្ងង់​ថា បើ​ធ្វើ​សម្រាប់​ខាត​គេ​មិន​ធ្វើ​ទេ​កុំ​ល្ងង់​ពេក​! និយាយ​ឲ្យ​អសុរោះ​តិច​ចុះ ដើម្បី​ឲ្យ​វា​ឈឺ​តិច​ទៅ​» ។

Picture

សម្តេច​តេ​ជោ បាន​បន្ថែម​សព្វ​ថ្ងៃនេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​ទប់​ស្ងាត់​អតិផរណា​រក្សា កម្លាំង​ទិញ​នូវ​អ្វី​ដែល​កម្មករ​ទទួល​បាន ។ បើសិន​បណ្តោយ​ឲ្យ​មាន​អ​តី​ផរ​ណា ហើយ​កម្មករ​ទទួល​បាន​ប្រាក់បៀវត្ស​ជា​ប្រាក់​រៀល ក្នុង​ពេល​ប្រាក់​រៀល​បាត់​តម្លៃ​នោះ​កម្លាំង​ទិញ​ក៏​ខ្សោយ​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើ​របាយការណ៍​ចំពោះ​ការ​ចុះ​ជួប​កម្មករ​លើក​ទី​១ បាន​អ្វី ហើយ​ក្រោយ​ចុះ​បាន​អ្វីខ្លះ ដើម្បី​ប្រៀបធៀប​ពី​វឌ្ឍនភាព​ដែល​សម្រេច​បាន ។

Picture

សម្តេច​បញ្ជាក់​ថា ៖«​ហ៊ុន សែន ចុះ​មក​មិនមែន​ដូច​មក​ជិះសេះ​មើល​ផ្កា​នោះ​ទេ គឺ​ចង់​ដឹង​ពី​សុខទុក្ខ​កម្មករ និង​របៀប​ដំណោះស្រាយ​ឲ្យ​កម្មករ ព្រោះ​ជា​បញ្ហា​សេដ្ឋកិច្ចជាតិ បញ្ហា​ការងារ​ធ្វើ​របស់​ប្រ​ជ​ពលរដ្ឋ​ជា​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ដែល​យើង​ត្រូវ​រក​វិធី​ដោះស្រាយ​»៕